ប្រជាពលរដ្ឋសំណូមពរអោយចៅហ្វាយខេត្តមើលជញ្ជីងថ្លឹងរថយន្តកូនដំរីព្រោះល្បីថាកំពុងសំងំកើបលុយមិនខ្វល់ពីបទបញ្ជារសម្តេចតេជោទើបធ្វើអោយផ្លូវថ្នល់ខូច!
បន្ទាយមានជ័យ៖ពលរដ្ឋ សំដែងនូវការខកចិត្តត្បិតស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅចំណុចកូនដំរី មិនដែលបានអើពើបង្ក្រាបទប់ស្កាត់រថយន្តដឹកជញ្ជូនលើសទម្ងន់នោះទេ
ហើយលោក ព្រំ វីរៈ ដែលមានសិទ្ធិអំណាចគ្រប់គ្រងស្ថានីយ៍ថ្លឹងរថយន្តនេះអនុវត្តផ្ទុយពី
ពីបញ្ជារសម្តេច តេជោហ៊ុនសែន ដែលប្រកាសដាច់ អហង្កាអោយបង្ក្រាបនិងទប់ស្កាត់ ចំពោះ រថយន្ត ដឹកលើសកម្រិត
ទំងន់ ឬតទ្រុងខុសបច្ខេកទេសជាដើមដោយសម្តេចសង្កត់ធ្ងន់ថា គឺជាការបំផ្លាញ ផ្លូវ ថ្នល់និងស្ពាន ហើយសម្តេចអោយបង្ក្រាបគ្មានការលើកលែងទោះបីជាមន្ត្រីនោះពាក់ផ្កាយឬលោកខែក៏ដោយ។
តែអ្វីដែលគេហួសចិត្តនោះគឺលោកព្រំវិរះ
ដែលជាអ្នកគ្រប់គ្រោងជញ្ជីងថ្លឹងរថយន្តនេះ
ត្រូវបានគេរិះគន់ថាជាកំពូលជនពុករលួយ
បានចាត់តាំងមន្ត្រីជំនិតៗរបស់ខ្លួនឲ្យចាំរាប់ ក្បាលឡានយកលុយទៅតាមតម្លៃដែលបានកំណត់ដូច្នេះហើយបានជារថយន្តផ្ទុកលើសទម្ងន់រាប់ពាន់គ្រឿងក្នុងមួយថ្ងៃៗ អាចផ្ទុកលើសទម្ងន់បើកបរឆ្លងកាត់យ៉ាងរំភើយ ដោយមិនខ្វល់ពីបទបញ្ជារសម្តេចហ៊ុនសែនឡើយ។
ប្រភពពីក្រុមរថយន្តដឹកកសិផលបានអោយដឹងថា៖ រាល់ថ្ងៃនេះពួកគាត់មិនសូវខ្វល់ទេចំពោះការដឹកលើសទំងន់ព្រោះតែគ្រប់ជញ្ជីងថ្លឹងទាំងអស់គឺសុទ្ធតែជាមន្ត្រីពុករលួយ គឺពួកគាត់តែងដាក់លើសកំរិតត្រឹម៣តោនដើម្បីទុកបង់អោយជញ្ជីងថ្លឹងតាមផ្លូវមួយកន្លែង២ម៉ឺនទៅ៣ម៉ឺនរៀលសម្រាប់ពួក
មន្ត្រីទិញបាយទឹកហូប។ ប្រភពបន្តថាកុំអោយតែលើសពី៥តោនបានច្បាប់គេពិន័យ១លានរៀល តែរាល់ថ្ងៃនេះគេមិនដែលឃើញអ្នកដឹកលើស១០តោន២០តោនត្រូវបានពិន័យទេដោយសារតែក្រុមអ្នកដឹកល្មើសច្បាប់ទាំងនេះបានស្គាល់ចិត្តស្គាល់ថ្លើមជាមួយមន្ត្រីជំនាញអស់ទៅហើយ។
គឺគេសុខចិត្តយកប្រាក់ពីអ្នកដឹកទំនិញលើសទម្ងន់នោះមួយជើង១០ម់ឺនទៅ២០ម៉ឺនរៀលវិញគឺបានស៊ីរាល់ថ្ងៃទុកធ្វើម៉ូយ«sic»។
ជុំវិញបញ្ហាខាងលើនេះសារព័ត៌មានខ្មែរជាយដែនមិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោក គឹមសុវណ្ណប្រធានមន្ទីរ សាធារណៈការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យបានទេ។
តែមជ្ឈដ្ឋាននានាបានលើលឡើងថា៖ពួកគាត់ពិតជាមានការខកចិត្តមែនទែនដោយសារតែ
អំពើរពុករលួយរបស់មន្ត្រីជំនាញបច្ចេកជញ្ជីងថ្លឹងបែបនេះហើយបានជាផ្លូវថ្នល់ ស្ពានមួយចំនួនធំត្រូវបានរងការខូចខាតយ៉ាងដំណំ
ពួកគាត់ក៏សំណូមពរអោយលោក សួនបវរ
ដែលជាចៅហ្វាយខេត្តបន្ទាយមានជ័យគួតែមើលលើបញ្ហានេះផងទាន!កុំអោយលោកគឹមសុវណ្ណនិងកូនចៅហ៊ានបំពានបទបញ្ជារសម្តេច តេជោហ៊ុនសែនដែលប្រកាសដាច់អហង្កាអោយបង្ក្រាបនិងទប់ស្កាត់ ចំពោះរថយន្ត ដឹកលើសកម្រិតទំងន់ ឬតទ្រុងខុសបច្ខេកទេសដែលនាំអោយផ្លូវថ្នល់នឹងស្ពានខូចហើយបង្ហិនលុយជាតិមកជួសជុលមិនស្វាងនោះ៕