ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សាលាដំបូង រាជធានីភ្នំពេញ លើកសវនាការក្នុងសំណុំរឿង ស្រី មុំ ខុមចាន់តារាទី
Mon,27 August 2018 (Time 11:52 AM)
ដោយ ៖ បុប្ផា (ចំនួនអ្នកអាន: 1205នាក់)


ភ្នំពេញ: កាលពីថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ៧និង ៣០នាទី នៅសាលាដំបូងរាជធានី បានបើកសវនាការកក្នុងសំណុំរឿង ព្រហ្មទណ្ឌលេខ ១៩៣៤ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ ពីបទ" សូកប៉ាន់សាក្សី និង សមគំនិត សូកប៉ាន់សាក្សី។

ក្នុងបន្ទប់សវនាការ មានសហចៅក្រមជំនុំជំរៈចំនួន ៣ រូប និង លោកព្រះរាជអាជ្ញាអមសាលាដំបូង ១ រូប ក្នុងនោះដែរមានមេធាវីការពារក្តីឲ្យ លោក នី ចរិយា ជាមន្រ្តី គ ជ ប គឺលោក សំ សុខគង់ ហើយ មេធាវី ចំនួន ៤ រូបទៀត ការពារក្តីជូន បុគ្គលិក សមាគមអាដហុក មានលោក ណៃ វង់ដា លោក យី សុខសាន្ត អ្នកស្រី លឹម មុនី និង លោក នី សុខា ។ ជនត្រូវចោទចំនួ​ន ចំនួន ៥ នាក់ ត្រូវអវត្តមានចំនួន ០២ នាក់ ដោយសារតែមិនបានទទួលដីកាកោះពីតុលាការ ចំណែកសាក្សីចំនួន ៧ នាក់ បានអវត្តមាន ៦ នាក់ ។ សាក្សី សំខាន់ក្នុងរឿងនេះ គឺអ្នកនាង ស្រី មុំ (ខុមចាន់តារាទី) តែត្រូវអវត្តមាន ក្នុងសវនាការ   ហើយមេធាវីការពារក្តីឲ្យជនត្រូវចោទទាំង ៥ រូប បានសំណូមពរឲ្យលោកប្រធានចៅក្រ​មជំនុំជំរៈ លើក សវនាការ ដោយបានលើកសំអាងហេតុគ្រប់គ្រាន់ អំពីភាគីសាក្សីសំខាន់ ដែលអ្នកស្រី ស្រីមុំ (ខុម ចាន់តារាទី) មិនបានចូលឆ្លើយនៅក្នុងសវនាការនេះ ។

ចំណែកជនត្រូវចោទមានចំនួន ៣រូប មានលោក នី ចរិយា លោក ណៃ វង់ដា និង លោក យី សុខសាន្ត   ចំណែក២រូប អវត្តមាន ដោយសារមិនបានទទួលដីកាកោះពីតុលាការ ។ ជនត្រូវចោទទាំងបីរូប បាន បានលើកឡើងដូចៗ គ្នា ចំពោះអវត្តមានសាក្សីសំខាន់ ដែលនាំឲ្យមានការចោទប្រកាន់មកលើពួក ខ្លួន អ្នកស្រី ស្រី មុំ (ខុម ចាន់តារាទី) មិនមានវត្តមាននៅក្នុងសវនាការ ដូចនេះហើយពួកគាត់មិនដឹង ថា ត្រូវ និយាយតតាំងក្តីជាមួយអ្នកណា? ។

នៅក្នុងបន្ទប់សវនាការ មានការចូលរួម មានអង្គការជាតិ អង្គការអន្តរជាតិ អគ្គរដ្ឋទូតមកពីបណ្តារ ទេសផ្សេងៗ អ្នកសារព័ត៌មាន ព្រមទាំងមន្ត្រីរបស់អង្គភាពប្រឆាំងអំពើពុករលួយ ចំនួន ៤ រូបផងដែរ ដែលបានចូលស្តាប់ ព្រមទាំងដាក់ Camera ថតវិដេអូ នៅក្នុងបន្ទប់សវនាការ ដែលមិនធ្លាប់មានពីមុន មក ។

លោកប្រធានចៅក្រមជំនុំជំរៈ បានលើកសវការ ជំនុំជំរៈ ទៅថ្ងៃទី ១៨ ខែ ០៩ ឆ្នាំ ២០១៨ វេលាម៉ោង ៧ និង ៣០នាទី នៅជាន់ទី១ និងបន្ទប់ទី១ វិញ ។ សង្ឃឹមថា សាក្សី ហើយនិង ជនត្រូវចោទ នឹងមានវត្តមាន ក្នុងពេលសវនាការ នាថ្ងៃនោះ ៕

 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
209 នាក់
ម្សិលមិញ :
782 នាក់
សប្តាហ៍នេះ :
4643 នាក់
ខែនេះ :
16234 នាក់
3 ខែនេះ :
57283 នាក់
សរុប :
2484338 នាក់