ក្រុមអ្នកទោសនយោបាយនឹងត្រូវដោះលែងថ្ងៃនេះ
ភ្នំពេញ: ក្រុមអ្នកទោសមនសិកានឹងត្រូវបានដោះលែងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០១៨នេះ បន្ទាប់ពីបានសរសេរលិខិតសុំ ទោសសម្តេចតេជោ ហើយស្នើសុំឲ្យព្រះមហាក្សត្រ ប្រោសព្រះប្រទាន លើកលែងទោស និងជាមួយការសន្យាមួយចំនួនទៀត ។ អ្នកទោសមនសិកា ត្រូវបានដោះលែងខុសប្លែកពីអ្នកទោសធម្មតា ដោយបានដោះលែងនៅម៉ោង ១២ និង ៣០នាទីរំលងអាធ្រាត្រ ។ នេះជាចំណុចមួយ ដែលធ្វើអោយប្រជាពលរដ្ឋ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ។ ចំណែកអ្នកវិភាគបញ្ហាសង្គម និង សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ បាននិយាយប្រាប់សារព័ត៌មាន ខ្មែរជាុយដែនថា: ការដោះយប់អាធ្រាត្រ ជារឿងចម្លែករបស់កម្ពុជា តែតាមពិតទៅជាឈុតឆាករៀបចំឡើង ដោយគណបក្សប្រជាជនកម្ពុជា ដោយសារតែខ្លួនបានអួតថា ខ្លួនត្រូវបានប្រជាពលរដ្ឋគាំទ្រភ្លូកទឹកភ្លូកដីកាលពីបោះឆ្នោត អាណត្តិទី៦ ហើយបក្សមួយនេះ មិនចង់ឃើញមានប្រជាពលរដ្ឋ រាប់ពាន់ រាប់ម៉ឺននាក់ ទៅទទួលអ្នកទោសមនសិកាឡើយ ៕