ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សិស្ស​គ្មាន​សាលារៀននាំគ្នាទៅរៀននៅក្រោម​គុម្ព​ឫស្សី​៣​ឆ្នាំ​ហើយ​ជាមួយ​គ្រូ​ស្ម័គ្រចិត្ត​​ ​ក្នុងភូមិ​ទួល​ពង្រ ឃុំ​ទួល​ពង្រ
Wed,29 August 2018 (Time 10:14 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1157នាក់)


ខេត្តបន្ទាយមានជ័យ :សិស្សានុសិស្ស​ជាច្រើន​នាក់​នៅ​ភូមិ​ទួល​ពង្រ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ​ ខេត្តបន្ទាយមានជ័យ ជាភូមិដាច់ស្រយាល​មួយ ដោយ​គ្មាន​សាលារៀន​និង​គ្រូ​គ្រប់គ្រាន់ អ្នកស្រុក ត្រូវ​បង្ខំចិត្ត​ឲ្យ​កូនចៅ​ទៅរៀន​នៅក្រោម​គុម្ព​ឫស្សី​ជាមួយ​អ្នកគ្រូ​ស្ម័គ្រចិត្ត​ម្នាក់ តែបើ​មេឃ​ភ្លៀងវិញផ្លូវធ្វើដំណើរមិនកើតសិស្សទាំងអស់បាននាំគ្នាមករៀននៅផ្ទះអ្នកស្រុកមាន​រយៈពេល​៣​ឆ្នាំកន្លង​មកហើយ។ ប្រជាពលរដ្ឋបាននាំគ្នានិយាយថានៅភូមិនេះជាភូមិដាច់ស្រយាល គ្មានគ្រូបង្រៀន និងគ្មានគ្នាក់រៀនមានតែគ្រូស័្មគចិត្តដោយសារអត់ថ្នាក់រៀនទើបប្រជាពលរដ្ឋបង្ខំចិត្តឲ្យកូនៗ​របស់​ពួកគាត់​រៀន​នៅក្រោម​គុម្ព​ឫស្សី​មានរយះពេល​៣​ឆ្នាំ​មកកន្លងមកហើយតែបើមានមេឃភ្លៀងវិញ សិស្ស​ត្រូវ​នាំគ្នា​ទៅ​រៀន​ក្នុងផ្ទះ​មួយ​ដែល​ម្ចាស់​មិន​នៅព្រោផ្លូវធ្វើដំណើរទៅនៅក្រោម ​គុម្ព​ឫស្សីពិបាកធ្វើដំណើរខ្លាំងណាស់។​លោកតាឈ្មោះ ជា វ៉ារិន អាយុ​៥០​ឆ្នាំជាគ្រូបង្រៀន​ស្ម័គ្រចិត្ត​បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថាសិស្ស​ក្នុងភូមិ​របស់គាត់​ដោយសារគ្មានថ្នាក់រៀនសិស្សបង្ខំចិត្តរៀន​ក្រោម​គុម្ព​ឫស្សី​​ឃើញជាក់ស្តែង​នេះ​៣​ឆ្នាំកន្លងមក​ហើយសិស្សចេញពីផ្ទះ​ត្រូវ​នាំគ្នា​ដើរកាត់​ព្រៃ​ទៅកាន់​សាលារៀន ហើយ​បើ​នៅ​ខែវស្សា​សិស្ស​ត្រូវ​ដើរ​ឆ្លង​កាត់ទឹក​និង​ភក់ ។​ជុំវិញ​ករណីនេះ លោក គង់ សារឿន នាយក​សាលាបឋមសិក្សា​ភ្នំ​យាយ​សំបាន ប្រាប់​អ្នកយកព័ត៌មានឲ្យដឹងថា ករណី​ខាងលើ​គឺ​ពិត​ជាមាន​មែនរ សាលា​របស់គាត់​មាន​៥​បន្ទប់​មាន​គ្រូ​២​នាក់ ជា​គ្រូ​កិច្ចសន្យា​និង​មាន​សិស្ស​១០៧​នាក់​ស្រី​៥១​នាក​់រៀន​ទាំង​ព្រឹក​ទាំង​ល្ងាច​ សាលា​នៅ​ខ្វះ​សិស្ស​នៅឡើយ ប៉ុន្តែ​សិស្ស​ដែល​ជួប​ការលំបាក​ហើយ​រៀន​នៅក្រោម​គុម្ព​ឫស្សី​នោះ មិន​អាចមក​រៀន​ក្នុង​សាលា​លោក​បានទេ ព្រោះ​គ្មាន​ផ្លូវ​ហើយ​ដើរកាត់​ព្រៃ​និង​មាន​ចម្ងាយ​ដី​ជិត​៥​គីឡូម៉ែត្រ​ឯណោះ ។លោកនាយក​សាលា​បានបញ្ជាក់ឲ្យដឹងទៀតថាលោក​នឹងធ្វើ​របាយការណ៍​ពី​ស្ថិតិ​សិស្ស​ដែល​រៀន​ក្រោម​គុម្ព​ឫស្សី​នេះ និង​អ្នកគ្រូ យិន ចិន្តា បញ្ជូនទៅ​ការិយាល័យ​អប់រំ​ស្រុក ដើម្បី​ឲ្យ​ថ្នាក់លើ​បានដឹង​និង​សុំ​ឲ្យ​អ្នកគ្រូ​ម្នាក់នេះ​បាន​ទៅជា​គ្រូ​កិច្ចសន្យា​នៅ​សាលា​របស់លោក ប៉ុន្តែ​បង្រៀន​នៅ​កន្លែង​ដដែល ពិសេស​ដើម្បី​ឲ្យ​រាជរដ្ឋាភិបាល​ជួយ​ប្រាក់ឧបត្ថម្ភ​ដល់​លោកតានេះទៀតផង ។​ប្រជាពលរដ្ឋ​ក៏ដូចជា​សិស្សានុសិស្ស​និង​អ្នកគ្រូ យិន ចិន្តា បានធ្វើការ​អំពាវនាវ​សុំ​ថ្នាក់លើ​មេត្តាជួយធ្វើ​អគារសិក្សា​១​ខ្នងនៅក្នុងភូមិរបស់គាត់ ដើម្បី​ឲ្យ​សិស្សក្នុង​ភូមិ បាន​រៀនសូត្រ និង​សុំ​ផ្លូវ​មួយខ្សែសំរាប់តម្រូវការក្មេងក្នុងភូមិបានចូលរៀនឲ្យបានស្រួលផង៕គង្គា

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
214 នាក់
ម្សិលមិញ :
782 នាក់
សប្តាហ៍នេះ :
4648 នាក់
ខែនេះ :
16239 នាក់
3 ខែនេះ :
57288 នាក់
សរុប :
2484343 នាក់