ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ប្រទះឃើញ​សព​ស្ត្រី​ម្នាក់​ក្នុង​បន្ទប់ទឹក របស់លោក​អភិបាលរង​ខេត្តស្វាយរៀងសង្ស័យ​ជា​ករណី​ឃាតកម្ម
Thu,30 August 2018 (Time 08:14 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 970នាក់)


 
ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សព​ស្ត្រី​ម្នាក់​ស្អុយរលួយ​ក្នុង​បន្ទប់ទឹក​របស់លោក​អភិបាលរង​ខេត្តស្វាយរៀសង្ស័យ​ជា​ករណី​ឃា​ត្ត​កម្ម។
ហេតុការណ៍​ប្រទះឃើញ​សព​ស្ត្រី​ខាងលើ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង៣និង៣៥នាទី​រសៀល​ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ស្ថិតក្នុង​ភូមិ​វាល​ធំ​ឃុំ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ។ 
បើតាម​សម្តី​ស្ត្រី​ឈ្មោះ​ទឹង ពៅ អាយុ៤៥ឆ្នាំ នឹង​ប្តី​ឈ្មោះ​ស ហន អាយុ៥៥ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គាត់​និង​ប្តី​បាន​ទៅ​បេះ​ស្លឹក​ក​ន្ទ្រោ​ប​ក្បែរ​បន្ទប់ទឹក​ក្នុង​ដី​ឡូ​របស់លោក សំ​ប៊ុន​ណា​រិ​ទ្ធិ​អភិបាលរង​ខេត្តស្វាយរៀង ដើម្បី​យកមក​ស្លរ។ប្រភព​ដដែល​បន្តថា ខណៈដែល​គាត់​កំពុង​បេះ​ស្លឹក​ក​ន្ទ្រោ​ប​ក៏​ធុំក្លិន​ស្អុយ​អា​សោច​ចេញពី​បន្ទប់ទឹក​រួច​គាត់​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​ក៏​ដើរ​ចូលទៅ​មើល ស្រាប់តែ​ប្រទះឃើញ​សាកសព​ស្ត្រី​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​អាយុ​ប្រហែល២៥ឆ្នាំ ដេកស្លាប់​ក្នុង​អាង​បន្ទប់ទឹក​ដោយ មាន​សភាព​ស្អុយរលួយ​សល់​តែ​លលា​ដ៏​ក្បាល​ហើយ​គាត់​ក៏បាន​ស្រែក​ឆោឡោ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​និង​បាន​រាយការណ៍​មក​សមត្ថកិច្ច​ឲ្យ​ចុះមក​ពិនិត្យ។សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ក្រោយពី​ទទួលដំណឹង​រួចមក​កម្លាំង​ជំនាញ​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ហើយ​បាន​យក​សព​ចេញពី​ក្នុង​អាង​ដើម្បី​ធ្វើការ​ពិនិត្យ​រួច​ក៏បាន​ដាក់​ការសង្ស័យថា​នេះ​គឺជា​ករណី​ឃាតកម្ម។បច្ចុប្បន្ន​សាកសព​ស្ត្រី​ខាងលើ​ត្រូវបាន​កម្លាំង​ជំនាញ​បាន​យកទៅ​តំកល់​និង​បូជា​នៅ​វត្ត​ជិត​កន្លែងកើតហេតុ​រួច​កម្លាំង​ជំនាញ​បានធ្វើការ​ស្រាវជ្រាវ​លើ​ករណី​សព​ស្ត្រី​ខាងលើនេះ​បន្តទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
30 នាក់
ម្សិលមិញ :
143 នាក់
សប្តាហ៍នេះ :
3939 នាក់
ខែនេះ :
31301 នាក់
3 ខែនេះ :
59896 នាក់
សរុប :
2351532 នាក់