ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ករណីទំនាស់ដីធ្លីរាំរ៉ៃ បានធ្វើឲ្យប្រជាពលរដ្ឋ អ្នកហ៊ានធ្វើការតវ៉ា ការពារដី ត្រូវជាប់ចោទ បទល្មើស ព្រហ្មទណ្ឌ
Fri,31 August 2018 (Time 05:14 PM)
ដោយ ៖ រដ្ឋា (ចំនួនអ្នកអាន: 1403នាក់)
If you are unable to view file, you can download from here or download Adobe PDF Reader to view the file.


បន្ទាយមានជ័យៈ ករណីទំនាស់ដីធ្លីជិត ៣០០ករណី ដែលមិនទាន់ដោះស្រាយចប់ នៅឡើយ កំពុងតែ ត្រាំទុក ជាប់គាំងនៅសាលាខេត្តបន្ទាយមានជ័យ ដែលមានប្រជាពលរដ្ឋរាប់សិបនាក់ កំពុងតែរងគ្រោះជាប់បណ្តឹងព្រហ្មទណ្ឌ ហើយប្រជាពលរដ្ឋខ្លះបានជាប់ឃុំឃាំង ហើយខ្លះត្រូវបានដោះលែង នៅ ក្រៅឃុំបណ្តោះអាសន្ន ដាក់ស្ថិតនៅក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ ។

សារព័ត៌មានខ្មែរ ជាយដែនបានជួបសំភាសន៍ ជាមួយ លោក ស៊ុំ ចន្ទគា ប្រធានសមាគមអាដហុក ខេត្តបន្ទាយមានជ័យ លោក បានមានប្រសាសន៍ថាៈ ករណីទំនាស់ដីធ្លីពិតជាកើតមានច្រើនមែន ដោយប្រភេទសំនាស់ៈ ១ ទំនាស់រវាងប្រជាពលរដ្ឋ . ២. ទំនាស់រវាងអ្នកមានអំណាច មានលុយកាក់ និងទំនាស់ជាមួយក្រុមហ៊ុន ។ រាល់ទំនាស់នេះមិនមានអ្វីដែលពិបាកដោះស្រាយទេ ឲ្យមន្ត្រីជំនាញ មានឆន្ទៈក្នុងការដោះស្រាយ ។ កន្លងមកអាជ្ញាធរស្រុក /ក្រុង ដែលបញ្ហាទំនាស់ដីធ្លី ត្រូវបានភាគីទំ នាស់ប្តឹងចូលមក ច្រើនតែឱបទុកកន្លែងខ្លួន ដែលមិនត្រូវជំនាញដោះស្រាយ ។ តាមពិតទៅស្រុក/ក្រុង បានទទួលបណ្តឹងលើករណីទំនាស់ដីធ្លី ត្រូវធ្វើការបែងជូនបន្ត ទៅលើយន្តការពីរ ១ ត្រូវបញ្ជូនទៅ គណៈកម្មការសុរិយោដី បើដីនោះពុំមានប័ណ្ណកម្មសិទ្ធិ ឬ ២ បញ្ជូនទៅការិយាល័យយុត្តិធម៌ ដើម្បីធ្វើ ការសម្របសម្រួល ដោះស្រាយក្រៅប្រព័ន្ធតុលាការ បើសិនជាទំនាស់នោះតូចតាច ហើយជារឿងរដ្ឋប្ប វេណី ដូចជាទំនាស់ព្រំដី បន្តិចបន្តួច ជាដើម ។ ចំណែកយន្តការគណៈកម្មការសុរិយោដី មាន ៣ ថ្នាក់ មាន ថ្នាក់ស្រុក/ក្រុង ដែលមានលោកអភិបាលរងស្រុក/ក្រុង ១នាក់ ជាប្រធានគណៈកម្មការរដ្ឋាល ដើម្បីធ្វើការសំរុះសម្រួល ដល់ភាគីនៃគូក្តីទំនាស់នេះ ។ គណៈកម្មការនេះមិនមានសិទ្ធិសំរេចទេ ហើយមិនមែនជាអាជ្ញាកណ្តាល មេធាវី ចៅក្រម ឬ ព្រះរាជអាជ្ញាដែរ គ្រាន់តែជាអ្នកជួយដល់ភាគី ឲ្យមាន ដំណោះស្រាយ ។ យន្តការទី២ គណៈកម្មការសុរិយោដីថ្នាក់ខេត្ត មានលោកអភិបាលខេត្ត ១ រូប ជា ប្រធានគណៈកម្មការរដ្ឋបាល ជាអ្នកធ្វើការសម្របសម្រួល បើមិនត្រូវគ្នា គណៈកម្មការនេះមានសិទ្ធិ សំរេចឲ្យភាគីណាមួយឈ្នះ ដោយយោងទៅតាមការពិនិត្យពិចារណា លើឯកសារភស្តុតាង សាក្សី នៅលើដីជាក់ស្តែង ហើយយន្តការទី៣ បើភាគីណាមួយមិនពេញចិត្តនិងសេចក្តីសម្រេចរបស់គណៈ កម្មការរដ្ឋបាលថ្នាក់ខេត្ត ភាគីនោះបន្តទៅគណៈកម្មការសុរិយោដីថ្នាក់ជាតិ ។ គណៈកម្មការសុរិយោដី ថ្នាក់ជាតិ មានសិទ្ធិសំរេច ដូចនៅថ្នាក់ខេត្តដែរ បើភាគីណាមិនពេញចិត្ត ប្តឹងទៅតុលាការ ដែលមាន ៣ ថ្នាក់ដែរ មាន សាលាដំបូងខេត្ត/រាជធានី សាលាឧទ្ធរណ៍ និង តុលាការកំពូល ។

លោក បានបន្ថែមទៀតថាៈ កន្លងមកយើងឃើញយន្តការដោះស្រាយ មិនបានចូលក្នុងយន្តការគណៈ កម្មការសុរិយោដី ទេ ឃើញតែបណ្តឹងរបស់ប្រជាពលរដ្ឋចូលលោកអភិបាលស្រុក លោកអភិបាល ខេត្ត  ហើយបណ្តឹងនោះបានត្រឹមសម្របសម្រួល ដែលមន្ត្រីទាំងនោះមិនមានជំនាញទេ ដូចនេះបាន សល់រឿងច្រើន នៅសាលាខេត្តបន្ទាយមានជ័យ ។ ចំណែកនៅឯដីទំនាស់នោះវិញ ក៏ចាប់ផ្តើមកើត រឿងផ្សេងៗ ដូចជាៈ ហិង្សាដោយចេតនា. បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ....។ តើនេះជាកំហុសអ្នកណា?។

នៅក្នុងខេត្តបន្ទាយមានជ័យ គ្រាន់តែទិន្នន័យ ទំនាស់ដីធ្លី តែកន្លែងប៉ុណ្ណោះ  មានបណ្តឹងព្រហ្មទណ្ឌ  រហូតដល់ ៥៤ ករណីទៅហើយ  ចំណែកកន្លែងផ្សេងៗ សារព័ត៌មានយើងមិនទាន់ទទួលបាននៅ ឡើយទេ ៕  

 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
705 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7854 នាក់
ខែនេះ :
27407 នាក់
3 ខែនេះ :
61240 នាក់
សរុប :
2511947 នាក់