ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ក្រោយបោះឆ្នោតរួចលោកអ៊ុនកាថនកៀបសង្កត់ក្រុមអ្នករត់ម៉ូតូឌុបកាន់តែខ្លាំង!
Fri,03 August 2018 (Time 06:06 PM)
ដោយ ៖ ជាជា (ចំនួនអ្នកអាន: 1593នាក់)


បន្ទាយ​​មានជ័យ:  ក្រោយពេលបោះឆ្នោតរួចភ្លាម លោកអ៊ុនកាថនហៅពៅ ប្រធានច្បាមចល័ត នគរបាលអន្តោរប្រវេមាត់ស្តនិ៍ ច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែតបានកៀបសង្កត់មកលើក្រុម ម៉ូតូឌុបនៅ
មាត់ច្រកកាន់តែខ្លាំង។
មានសេរាយការណ៍ពីទីក្រុងប៉ោយប៉ែតមកថា៖បច្ចុប្បន្ននេះសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ច្រកទ្វា
អន្តរជាតិប៉ោយប៉ែតនេះកំពុងកាក់កបក្នុងការប្រមូលលុយកាក់ដាក់ខែជាមួយក្រុមម៉ូតូឌុបនៅមាត់ច្រក(ក្បាលស្ពានមិត្តភាពកម្ពុជា-ថៃ)ដោយបង្កើតក្រុមអាវកាក់ដើម្បីយកប្រាក់ទៅឡើងមេ។
ទោះប្បីជាមានការត្អពីូញត្អែពីសំណាក់ប្រជាពលរដ្ឋ ដែលរស់នៅទីក្រុងប៉ោយប៉ែតថា: រាល់ថ្ងៃនេះ នៅមាត់ច្រកទ្វារ អន្តរជាតិប៉ោយប៉ោយគឺមានសភាពកកស្ទះនិងអាណាធិបតេយ្យដោយកន្លងមកលោកសានស៊ានហូអភិបាលក្រុងប៉ោយប៉ែតបានប្តេជ្ញារៀបចំចំណុចមាត់ទ្វារអន្តរជាតិមួយនេះឲ្យមានរបៀបរៀបរយយ៉ាងណាក៏ដោយក៏បានស្អាតបាតតែមួយរយះខ្លីប៉ុណ្ណោះ។ព្រោះតែចំណុចខាងលើនោះជាឆ្នាំងបាយឬក៏ជាផលប្រយោជន៍របស់សមត្ថកិច្ច នគរបាល អន្តោរប្រវេសន៍ទើបមិនអាចលុបបំបាត់បានយូរឡើយភ្លេចត្រចៀកកកស្ទះវិញដដែល។
ប្រភពព័ត៌មានបានបន្តឲ្យដឹងទៀតថា:ក្នុងការយកលុយកាក់ដាក់ខែនេះគឺ លោកអ៊ុនកាថនបានបន្ទុក
បន្តាក់ឲ្យលោកចេងឌឿនជាអ្នកមើលការខុសត្រូវដោយលក់អាវកាក់សំរាប់សំគាល់ថាជាអ្នកបង់ប្រាក់ក្នុងអាវមួយតំលៃ១០០បាតហើយត្រូវបង់១ខែ៣០០
បាតនេះសំរាប់អ្នករត់ម៉ូតូឌុបធម្មតាដែលសរុបមិនតិចជាង ៥០០គ្រឿងនោះទេ។
ចំណែកមួយក្រុមទៀតដែលមានសិទ្ធចូលទៅចាប់ម៉ូតដល់ក្បាលស្ពានដែលគេហៅថា(V  I  P )នោះត្រូវបង់ប្រាក់ឲ្យនគរបាលអន្តោរប្រវេស្តនិ៍ នោះក្នុង១ខែក្នុងតំលៃ១៥០០បាតមានចំនួនប្រមាណជា១០គ្រឿង។
តែអ្វីដែលរិតតែធ្វើអោយគេហួសចិត្តទៀតនោះគឺគ្រាន់តែបោះឆ្នោតរួចភ្លាម គឺ លោកអ៊ុនកាថនហៅពៅ ប្រធានច្បាមចល័ត នគរបាលអន្តោរប្រវេមាត់ស្តនិ៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានកៀបសង្កត់មកលើក្រុមម៉ូតូឌុបនៅមាត់ច្រកកាន់តែខ្លាំង។ដោយតម្រូវអោយក្រុមម៉ូតូឌុបទិញអាវកាក់សំរាប់សំគាល់លេខរៀងក្នុងតំលៃអាវកាក់១ស្មើនឹង៦០០បាតនឹងត្រូវបង់ខែក្នុង១ខែ៦០០បាតបន្ថែមទៀតទើបគេអនុញ្ញាតអោយចូលចាប់ម៉ូយនៅក្បាលស្ពានបានបើពុំដូច្នោះទេច្បាស់ជាត្រូវបានលោកលោកអ៊ុនកាថនហៅពៅបញ្ជារកូនចៅអោយចាប់ម៉ូតូដាក់ច្រវ៉ាក់ឬក៏បញ្ជូនទៅអោយខាងសាលាក្រុងមិនខានឡើយ៕
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
415 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7564 នាក់
ខែនេះ :
27117 នាក់
3 ខែនេះ :
60950 នាក់
សរុប :
2511657 នាក់