ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារង ខេត្តបន្ទាយមានជ័យ បានជះក្លិនស្អុយ សាយភាយ ទូទាំងប្រទេស
Mon,06 August 2018 (Time 12:16 PM)
ដោយ ៖ ស្រីម៉ិច (ចំនួនអ្នកអាន: 1688នាក់)
If you are unable to view file, you can download from here or download Adobe PDF Reader to view the file.


បន្ទាយមានជ័យៈ លោក សុក កែវបណ្ឌិត ជាព្រះរាជអាជ្ញារង ខេត្តបន្ទាយមានជ័យ ដែលទើបតែផ្លាស់មក ពីខេត្តសៀមរាប មិនទាន់ទាំងក្តៅគូថ ផងនោះ បានទទួលតំណែងជាអ្នកនាំពាក្យ សាលា ដំបូង ខេត្តបន្ទាយមា​នជ័យ ។ ក្នុងដំណែងលោក ជាព្រះរាជអាជ្ញាអមសាលាដំបូង ខេត្ត តាំងពីខេត្តសៀមរាប រហូតមក ខេត្តបន្ទាយមានជ័យ លោកយកភ្ជាប់មកជាមួយ នូវ រឿងអាស្រូវជាប់នឹងខ្លួនជានិច្ច បន្ទាប់ពីលោកព្យួរពាក្យមេធាវីមក ។

លោក សុក កែវបណ្ឌិត កើតនៅថ្ងៃទី ០៧ ខែ០៧ ឆ្នាំ១៩៨២  មានទីលំនៅផ្ទះលេខ ២១ BEo ផ្ទះលេខ ៣៧៤ សង្កាត់ទួលស្វាយព្រៃ ២ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាមេធាវីពេញសិទ្ធិ នៅថ្ងៃទី ២៩ ខែ ១២ ឆ្នាំ ២០១៧ អត្តលេខ ១២០៥ មេធាវីសុំមិនប្រកបវិជ្ជាជីវៈ ។

លោក សុក កែវបណ្ឌិត ជាព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តសៀមរាប ក្នុងការបំពេញតួនាទីជា អ្នក ផ្តល់យុត្តិធម៌ ជូនប្រជាពលរដ្ឋនោះ បានសម្រេចចោទប្រកាន់ សំណើរឲ្យលោក ចៅក្រមឃុំប្រជាពល រដ្ឋ ចំនួន ០២ នាក់ យ៉ាងអយុត្តិធម៌បំផុត ដែលករណីនេះបានកើតឡើង នៅភូមិជប់រំដេញ ឃុំ កន្តួត ស្រុកស្វាយលើ ខេត្តសៀមរាប ដែលប្រជាពលរដ្ឋ ឈ្មោះ វ៉ែន ឡន និង បឿន សុខា បានកាប់ឆ្ការដក ដំឡូងរបស់ខ្លួន ត្រូវបានក្រុមហ៊ុន សមាគមអភិវឌ្ឍន៍កសិកម្មតាខ្មៅ (ភាគច្រើនដែលគេស្គាល់ថា ជាក្រុមហ៊ុនរបស់វៀតណាម(យួន) ) មិនដឹងថាបានឆោះទីតាំងពីឆ្នាំណាទេ ។ ក្រុមហ៊ុនមួយនេះ មិន ទាន់បានចុះបញ្ជីពាណិជ្ជកម្មណាមួយជាមួយរាជរដ្ឋាភិបាល កម្ពុជាផង បែរទៅជាហ៊ានប្តឹងខ្មែរ ហើយ តុលាការខេត្តសៀមរាប សម្រេចឃុំខ្លួនប្រជាពលរដ្ឋខ្មែរ   ។https://www.facebook.com/camnews.org/videos/10153883228374148/ 

បើតាមប្រភពពីមន្ត្រី ខេត្តសៀមរាប បាននិយាយថាៈ លោក សុក កែវបណ្ឌិត បន្ទាប់ពីមានរឿងអាស្រូវ នៅខេត្តសៀមរាប ហើយបានផ្លាស់ទៅខេត្តបន្ទាយមានជ័យ ក្នុងឋានៈជាព្រះរាជអាជ្ញារង ហើយជា អ្នកនាំពាក្យសាលាដំបូង ខេត្តទៀតផង ។ តែនៅក្នុងពេលថ្មីៗនោះ លោកព្រះរាជអាជ្ញារង អមសាលា ដំបូង ខេត្តបន្ទាយមានជ័យ បានសម្រេចធ្វើការចោទប្រកាន់ ដល់ពលរដ្ឋជាម្ចាស់ដី  ​លោក​ ស្រី​ ភាន​ លោកស្រី​ គីម​ ស៊ឹម​ ​និង​ អន​ សុខា​,​ យឿម​ ម៉ាន់​ ថាក្លែងឯកសារ​ ដែលករណីទំនាស់ដីធ្លីនភូមិបាលិយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ  ។

លោក សុក កែវបណ្ឌិត កំពុងល្បីនៅលើប្រព័ន្ធ អ៊ីនធឺណេត លោកអ្នកគ្រាន់សរសេរឈ្មោះ សុក កែវ បណ្ឌិត លើ GOOgle search អ្នកនឹងឃើញព័ត៌មានទាក់ទងនិង លោក សុក កែវបណ្ឌិតហើយ ។

តុលាការជាស្ថាប័នឯករាជ្យ ទៅលើការ ជំនុំជំរៈក្តី វិនិច្ឆ័យក្តី ពិចារណារឿងក្តី  ទៅតាមច្បាប់មានចែង  ដែលច្បាប់ប្រគល់អំណាចមន្ត្រីចៅក្រម ឬ ព្រះរាជអាជ្ញា ហៅថា” ឆន្ទានុសិទ្ធិ” ប្រសិនបើតុលាការឯក រាជ្យ តែមន្ត្រីនោះមិនឯករាជ្យ មិនបានផ្តល់យុត្តិធម៌ ជូនពលរដ្ឋ ស្ថាប័នយុត្តិធម៌មួយនេះ ស្ថាប័នមាន ចង្កូម ចាំខាំត្របាក់ស៊ីគួរឲ្យភ័យខ្លាច ៕

 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1177 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8326 នាក់
ខែនេះ :
27879 នាក់
3 ខែនេះ :
61712 នាក់
សរុប :
2512419 នាក់