ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ភ្នំស្រេះរងជីកកកាយស្ទើរហិនហោចអសជ្ញាធរមិនខ្វល់ប្រជាពលរដ្ឋបារម្ភនិងស្តាយសម្បត្តិធម្មជាតិរបស់រដ្ឋ!
Wed,08 August 2018 (Time 04:21 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1244នាក់)


បន្ទាយមានជ័យ៖ ព្រៃ ភ្នំ ត្រពាំងបឹងបួទន្លេរឈ្នេរ កោះ នឹងធនធានធម្មជាតិ ទាំងអស់ជា ទ្រព្យសម្បត្តិរបស់រដ្ឋ ដែលយើងទាំងអស់គ្នា
ចូលរួមថែរក្សាដើម្បីទុកជាប្រយោជន៍ជាតិ។
តែអ្វីដែលគួរអោយស្តាយនោះគឺអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធមិនសូវខ្វល់ថែរក្សាឡើយ។
ជាក់ស្តែងកាលពី ថ្ងៃទី៨ខែសីហាឆ្នាំ២០១៨
នេះសារព័ត៌មានយើងបានទទួលដំណឹងពីប្រជាពលរដ្ឋដែលរស់នៅ ក្នុងភូមិ  ព្រះនេត្រព្រះ ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះខេត្ត
  បន្ទាយមានជ័យ។ បានរាយការណ៍អោយថា៖ សព្វថ្ងៃនេះ  ភ្នំស្រេះ កំពុងតែរងនូវការជីកកាយពីសំណាក់ឈ្មួញស្ទើរតែអស់មួយ
ចំហៀងជ្រុងខាងកើតទៅហើយដោយសារតែមានអ្នកមានអំណាចម្នាក់ដែកគេស្គាល់ថាជា
មន្ត្រីយោធា បានទទួលម៉ៅការធ្វើផ្លូវពីស្រុកពីស្រុកព្រះនេត្រព្រះតភ្ជាប់មកស្រុកមង្គលបូរី
តែអ្វីដែលគួរអោយងឿងឆ្ងល់នោះគឺលោកភ្លន់តារាបែជាមកជីកកកាយដីភ្នំខាងលើយកទៅធ្វើថ្នល់ដើម្បីសល់លុយដាក់ហៅប៉ៅយ៉ាងរំភើយទំរាំធ្វើផ្លូវរួចភ្នំស្ទើរអស់មួយវំហៀង។
ប្រភពដដែលបានបន្តអោយដឹងទៀតថា៖ក្រោយពីបំផ្លាញភ្នំនេះរួចគេមិនឃើញមានការ
ទប់ស្កាត់ពីសំណាក់អាជ្ញាធរ ឬក៏មន្ត្រីពាក់ព័ន្ធឡើយ។ 
លុះមកដល់ពេលនេះស្រាប់តែមានក្រុមហ៊ុនដែលប្រកប របរកាយដីលក់នោះបានធ្វើអាជីកម្មកាយដីភ្នំលក់យ៉ាងរំភើយទៀតទើបធ្វើអោយពួកគាត់បារម្ភខ្លាចបាត់បង់ភ្នំស្រេះនេះក្នុងពេលឆាប់ៗនេះបើអាជ្ញាធរស្រុកគ្មានការទប់ស្កាត់នោះទេ។ 
ជុំវិញបញ្ហានេះអ្នកសារព័ត៌មានយើងបានចុះទៅដល់កន្លែងកើតហេតុនិងបានធ្វើការសាកសួរ ម្ចាស់គ្រឿងចក្រដែលកំពុងកកាយភ្នំនោះ ស្រាប់តែលោកម៉ាច ដែលរស់នៅក្នុងស្រុកមង្គលបូរី  បានប្រាប់ថាដីភ្នំដែលលោកកំពុងតែជីកកាយនេះជាដីដែលលោកបានទិញពីគេដែលមានប្លង់កាន់កាប់ហើយលោកក៏បានសុំការអនុញ្ញាតពីលោកឃូពៅ ចៅហ្វាយស្រុក ព្រះនេត្រព្រះរួចរាល់ហើយទើបមកកាយភ្នំនេះ។ទោះជាយ៉ាងណាអ្នកសារព័ត៌មានយើងមិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោកឃូពៅជុំវិញរឿងដែលលោកអនុញ្ញាតអោយឈ្មួញកាយភ្នំស្រេះនៅឡើយទេ។តែមជ្ឈដ្ឋាននានា បានលើកឡើងថា៖ពួកគាត់ពិតជាមានការងឿងឆ្ងល់មែនទែនមូលហេតុអ្វីបានជាដីភ្នំបែជាមានលិខិតកាន់កាប់ ហើយតើអ្នកណាទទួលស្គាល់ក្នុងការផ្ទេរសិទ្ធនេះ?   អ្វីដែលរឹតតែគិតមិនយល់ទៀតនោះគឺហេតុអ្វីបានជាលោកចៅហ្វាយស្រុកហ៊ានអនុញ្ញាតអោយគេធ្វើអាជីវកម្មជីកកកាយភ្នំដែលទ្រព្យសម្បត្តិរបស់រដ្ឋយ៉ាងនេះទៅវិញ។ព្រោះព្រៃ ភ្នំ ត្រពាំងបឹងបួទន្លេរឈ្នេរ កោះ នឹងធនធានធម្មជាតិ ទាំងអស់ជា ទ្រព្យសម្បត្តិរបស់រដ្ឋ ដែលយើងទាំងអស់គ្នាចូលរួមថែរក្សាដើម្បីទុកជាប្រយោជន៍ជាតិ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
630 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7779 នាក់
ខែនេះ :
27332 នាក់
3 ខែនេះ :
61165 នាក់
សរុប :
2511872 នាក់