លោកអធិការស្រុកបាណន់ដឹកនាំកម្លាំងចុះសួរសុខទុក្ខគ្រួសារប្រជាការពារដែលធ្លាក់ខ្លួនឈឺទាំងប្តីទាំងប្រពន្ធ!
បាត់ដំបង៖ ដោយមើលឃើញ នូវទុក្ខលំបាករបស់គ្រួសារប្រជាការពារ ដែលធ្លាក់ខ្លួនឈឺធ្ងន់ប្តីមានជំងឺទឹកនោមផ្អែម ដើរមិនរួច) និងប្រពន្ធ (មានជំងឺសំពាធឈាមសរសៃឈាមខួរក្បាល) មានកូនចំនួន០៥នាក់ ក្នុងបន្ទុកលោកវរ:សេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការ នគរបាលស្រុកបាណន់បាននាំយកថវិកានិងគ្រឿងឧបភោគមួយចំនួនដើម្បីសម្រាលទុក្ខ។
️ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៦និង ១៥នាទី ផ្នែកកិច្ចការប៉ុស្តិ៍ស្រុក និង កម្លាំងប៉ុស្តិ៍ចែងមានជ័យ សហការជាមួយរដ្ឋបាលឃុំចែងមានជ័យ សរុបចំនួន១២នាក់ ដឹកនាំដោយ លោកវរ:សេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការ នគរបាលស្រុកបាណន់ បានចុះសួរសុខទុក្ខកម្លាំងប្រជាការពារ ១គ្រួសារ រស់នៅភូមិរូង ផ្ទះលេខ៦៣ ក្រុម៣ ឈ្មោះ សុវណ្ណ រ៉ៃ អាយុ៤៩ឆ្នាំ (មានជំងឺទឹកនោមផ្អែម ដើរមិនរួច) និងប្រពន្ធ ឈ្មោះ គី ណាវី អាយុ ៦១ឆ្នាំ (មានជំងឺសំពាធឈាមសរសៃឈាមខួរក្បាល) មានកូនចំនួន០៥នាក់ ស្រី០៣នាក់ ។
ក្នុងនោះក្រុមការងារក៍បាននាំយកថវិកានិងគ្រឿងឧបភោគមួយចំនួនដើម្បីប្រគល់ជូនដូចជា ÷ថវិកា៣០មឺុនរៀល-អង្ករ១ការ៉ុង ៥០គីឡូ-មីថៃ ១កេះ
-ទឹកត្រី១យូរ-ទឹកសុទ្ធ ២កេះ ។
ទោះបីជា អំណោយនេះបន្តិចបន្តួចមែនតែវាបញ្ជាក់ពីទឹកចិត្តសប្បុរសធម៌របស់លោក អធិការនិងកូនចៅដែលមានសមានចិត្តទៅលើពលរដ្ឋក្រីក្រដែលកំពុងតែជួបការលំបាកខ្លាំង៕