បុរសម្នាក់ចាប់កូនឆ្កែស៊ីនិងបឺតឈាមមាន់ទាំងរស់សង្ស័យរៀនស្នេហ៍ខុសគ្រូ!
កំពង់ចាមៈផ្អើលពេញភូមិដោយសារតែនៅសុខៗស្រាប់តែបុរសម្នាក់បានចុះពីលើផ្ទះមកក្រោមហើយចាប់មេមាន់ក្រាបពងយកឡើងទៅលើផ្ទះបិទទ្វារដាក់កន្លឹះខាំ ក មាន់បឺតឈាមអស់ ទើបបោះទំលាក់មកដីវិញ និងស៊ីកកូនឆ្កែ៣ក្បាលទៀត គីង្គក់រស់មួយក្បាល កូនឆ្មាររស់មួយក្បាលពេលឃើញបែបនេះបានធ្វើអោយអ្នកស្រុកភ័យខ្លាច អ្នកខ្លះសង្ស័យមាន អ មនុស្ស ចូលសណ្ឋិតអ្នកខ្លះថាសសៃរប្រាសាទខណៈប៉ូលិសចាប់ទៅពិនិត្យមិនឃើញមាន
សារធាតុញៀននៅក្នុងខ្លួនឡើយ។
ករណីចម្លែកក្នុងស្រុកកោះសូទិនថាៈមានបុរសស្រវឹងស្រា ហើយមានសភាពមិនប្រក្រតី ឈ្មោះ រុន រាជ អាយុ២៤ឆ្នាំ បានចុះពីលើផ្ទះមកក្រោមហើយចាប់មេមាន់ក្រាបពងយកឡើងទៅលើផ្ទះបិទទ្វារដាក់កន្លឹះខាំ ក មាន់បឺតឈាមអស់ ទើបបោះទំលាក់មកដីវិញ និងស៊ីកកូនឆ្កែ៣ក្បាលទៀត គីង្គក់រស់មួយក្បាល កូនឆ្មាររស់មួយក្បាល នៅវេលាម៉ោង១៥នឹង៣០នាទី ឈ្មោះឆេង អេង ភេទស្រី អាយុ៤២ឆ្នាំ(លក់ដូរនៅភ្នំពេញ) ត្រូវជាម្តាយរបស់ឈ្មោះរុន រាជ បានមកដល់ផ្ទះហៅកូន ដើម្បីយកទៅព្យាបាលនៅភ្នំពេញ តែមានសភាពមិនស្គាល់ម្តាយទេហើយដល់ពេលយប់ប្រជាពលរដ្ឋ មានការខ្លាចគាត់បានសំណូមពរ ឲ្យសមត្ថកិច្ចឃាត់កូនគាត់ដើម្បីយកទៅព្យាបាល។ នៅថ្ងៃទី៩ខែកញ្ញាឆ្នាំ២០១៨ នៅចំណុចភូមិកោះចិនលើ ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
ប្រភពថា៖ -មានអ្នកភូមិខ្លះថាមានអ្នកចូលស្ថិត ឬគ្រូកាន់ បើតាមជំនឿអរូបីយ៍ នោះ ដោយសមត្ថកិច្ចថាគ្មានសារធាតុញៀន ចំណៃក អ្នកខ្លះសន្និដ្ឋានថាជាឌម្ងឺសសៃប្រាសាទ។
ទោះជាយ៉ាងណាមជ្ឈដ្ឋាននានាលើកឡើងថា៖នេះករណីចម្លែកណាស់បើកាលពី ជំនាន់មុន គេថាមាន អ មនុស្ស ចូលសណ្ឋិតឬក៏អាចបណ្តាលមកពីការរៀនស្នេហ៍ស្នូក រហូតដល់បែកកើតជាធ្មប់អាបជាដើម៕