ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
កម្លាំងកងរាជអាវុធហត្ថ និងប៉ូលីសអាំងទ័រប៉ូលនៃប្រទេសថៃ សហការអនុវត្តដីកា ចាប់ខ្លួនជនជាតិថៃ ដែលប្លន់សម្លាប់មនុស្សរត់ចូលមក ប្រទេសកម្ពុជា
Sat,01 September 2018 (Time 05:17 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1158នាក់)


 
ខេត្តកំពង់ស្ពឺ៖ ឧក្រិដ្ឋជន ជាជនជាតិថៃចំនួន២ នាក់ដែលបានធ្វើសកម្មភាពប្លន់សម្លាប់លេីស្រ្តី​ម្នាក់ ជាជនជាតិថៃដូចគ្នាប្លន់យកទ្រព្យសម្បត្តិ ។រួចលួចឆ្លងដែនមកលាក់ខ្លួនក្នុងទឹកដីខ្មែរមិនដល់មួយសប្តាហ៍ផងត្រូវប៉ូលីសអាំង
ទ័រប៉ូលនៃប្រទេសថៃ សហការជាមួយកម្លាំងកងរាជអាវុធហត្ថកម្ពុជាអនុវត្តន៍ដីកាឃាត់ខ្លួន។
 
-រសៀលថ្ងៃសុក្រ ៥ រោច ខែស្រាពណ៌ ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨       កម្លាំងជំនាញ​កងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងប៉ូលីសអាំងទ័រប៉ូលនៃប្រទេសថៃ បានចុះទៅចំណុចភូមិបឹងប្រស្រែ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ  អនុវត្តដីកាតុលាការនៃព្រះរាជាណាចក្រថៃ  ​ចាប់ជនសង្ស័យជនជាតិថៃបានចំនួន ០២នាក់ (ប្រុស)  :ពីបទឃាតកម្ម ប្លន់សម្លាប់លេីស្រ្តី​មួយនាក់ ជាជនជាតិថៃដូចគ្នាប្លន់យកទ្រព្យសម្បត្តិ ។
 កាលពីថ្ងៃទី២៦ ខែកក្កដា  ឆ្នាំ២០១៨ នៅក្នុងប្រទេសថៃ  រួចគេចមកលាក់ខ្លួនជួលផ្ទះស្នាក់នៅ​ក្នុងភូមិ ឃុំខាងលេី  កម្លាំងអាវុធហត្ថដកហូតបាន ÷ ម៉ូតូចំនួន ០២គ្រឿង និងទ្រព្យសម្បត្តិ។
ទោះជាយ៉ាងណា មជ្ឈដ្ឋាននានាបានលើកឡើងថា ការសហការគ្នារវាងសមត្ថកិច្ច កម្ពុជា~ថៃក្នុងការបង្ក្រាបឧក្រិដ្ឋជនឆ្លងដែននេះមិនមែនជាលើកទី១ទេគឺបានជោគជ័យជាច្រើនករណីមកហើយ កន្លងមកក៏មានជនជាតិខ្មែរយើងដែលបានទៅស៉ីឈ្នួលគេ រួចបានរំលោភសម្លាប់កូនក្រមុំជាជនជាតិថៃរួចបានរត់មកសំងំលាក់ខ្លួននៅស្រុកកំណើតឯស្រុកថ្មគោលខេត្តបាត់ដំបងនោះមិនបានមួយដង្ហើមចង្រិតផងសមត្ថកិច្ចថៃមកសហការចាប់ខ្លួនភ្លាម ហើយអ្វីដែលគួរអោយសសើរនោះគឺ ជាជនជាតិថៃ គេធ្វើម៉ត់ចត់សូម្បីតែសត្វដំរីមួយក្បាលដើរវង្វេងហ្វូងចូលមកក្នុងប្រទេសកម្ពុជាក៏គេប្រឹងប្រែងសហការណ៍ជាមួយសមត្ថកិច្ចខ្មែរមកចាប់យកទៅវិញដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1504 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8653 នាក់
ខែនេះ :
28206 នាក់
3 ខែនេះ :
62039 នាក់
សរុប :
2512746 នាក់