ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
មេឈ្មួញជើងខ្លាំងរកសុីដឹកជញ្ជូនឈើលេខពីរតាមរថយន្ដយីឌុកយ៉ាងកក្រើកដីមន្ត្រីជំនាញអត់បង្ក្រាបប្រជាពលរដ្ឋសំណូមពរសម្តេចតេជោអោយជួយ!
Mon,10 September 2018 (Time 10:45 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1120នាក់)


ខេត្តឧត្តរមានជ័យ: ដោយមើលឃើញនូវកាវិនាសហិនហោចព្រៃឈើដោសារ
មេឈ្មួញជើងខ្លាំងឈ្មោះ ធាយ រឹទ្ធិរកសុីដឹកជញ្ជូនឈើលេខពីរអត់ច្បាប់ដោយដឹកជញ្ជូនយ៉ាងកក្រើកមេឃរញ្ជួយដីសមត្ថ្ថកិច្ទ មន្ដ្រីជំនាញ និងអាជ្ញាធនរមូលដ្ឋាន គ្រប់ជាន់ថ្នាក់ទាំងអស់នៅក្នុងខេត្តឧត្តរមានជ័យមិនខ្វល់ប្រជាពលរដ្ឋបារម្ភ ខ្លាចបាត់បង់ព្រៃឈើពួកគាត់អាចជួបភាពរងគ្រោះ ដោយសារគ្រោះមហន្ដរាយធម្មជាតិទើបពួកគាត់សំណូមពរសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រ កម្ពុជា សូមសម្ដេច ជួយដាក់បទបញ្ជារបោសសំអាតចំពោះមន្ដ្រីដែលពុករលួយ បំផ្លាញ់ព្រៃឈើនៅក្នុងខេត្តឧត្តរមានជ័យផងទាន បើពុំដូច្នោះទេព្រៃឈើនៅក្នុងខេត្តនេះច្បាស់ជារងនូវការលាយហិនហោចខ្លោចផ្សាខ្ទេចខ្ទីអស់ជាមិនខានឡើយទាន!
 
មានសេចក្តីរាយកាណ៍ថាបច្ចុប្បន្ននេះមានមេឈ្មួញជើងខ្លាំងឈ្មោះ រឹទ្ធិ កំពុងតែកាក់កបយ៉ាងខ្លាំងនៅក្និងមុខជំនួញរកសុីដឹកជញ្ជូនឈើតាមរថយន្ដុយីឌុបឥតច្បាប់ជាច្រើនគ្រឿងនៅខេត្តឧត្តរមានជ័យ តើឯកឧត្តម ស ថាវី អភិបាលនៃគណ:អភិបាលខេត្តឧត្តរមានជ័យ លោកមានបានដឹងនិងបានជ្រាបជាព័ត៍មានដែរឬទេនៅក្នុងរឿងនេះ?
ប្រភពពីប្រជាពលរដ្ឋបានប្រាប់ សារព័ត៍មាន ទរទូស្សន៍ MSJTV យើងឲ្យដឹងថា ជាក់ស្ដែងជារៀងរាល់ថ្ងៃរាល់យប់ ពួកគាត់តែងតែសង្កេតឃើញមានរថយន្ដយីឌុបជាច្រើនគ្រឿងបានធ្វើសកម្មភាពដឹកជញ្ជូនឈើលេខពីរ ដែលជាឈើឥតច្បាប់ ចេញពីចំណុច ភូមិត្រាំប៉ោង និង ភូមិដីក្រហម ថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដឹកឆ្លងយកចេញទៅលក់ចែកចាយដាក់នៅតាមដេប៉ូតាមខេត្តនានា យ៉ាងសកម្មដោយរលូន។
ប្រជាពលរដ្ខបន្ដទៀតថា សង្ស័យតែសមត្ថ្ថកិច្ទ មន្ដ្រីជំនាញ និងអាជ្ញាធនរមូលដ្ឋាន គ្រប់ជាន់ថ្នាក់ទាំងអស់នៅក្នុងខេត្តឧត្តរមានជ័យនេះ មានការសុីសំណូកពុករលួយឃុបឃិតគ្នាជាប្រព័ន្ធហើយមើលទៅ ទើបបានជាមើលមិនឃើញនូវទង្វើបំផ្លាញជាតិដ៏ធំឆេងខ្លាំងខ្លានៅក្នងខេត្តឧត្តរមានជ័យនេះសោះ? និងហ៊ានផ្ដើនប្រឆាំងទៅនិងអនុសាសន៍ នៃបទបញ្ជាររបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បែបនេះ?
អាណិតតែសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ទេដែលលោកតែងតែខិតខំយកចិត្តទុកដាក់ក្នុងការអភិរក្សបណ្ដុះបណ្ដាល និងដាំដើមឈើឡើងវិញដើម្បីការពារធនធានធម្មជាតិព្រួយបារម្ភពីសុខទុក្ឌលំបាករបស់ប្រជាពលរដ្ឋ ខ្លាចបាត់បង់ព្រៃឈើខ្លាចប្រជាពលរដ្ឋជួបភាពរងគ្រោះ ដោយសារគ្រោះមហន្ដរាយធម្មជាតិតែបែជាព្រៃឈើត្រូវមករលាយខ្នេចខ្នីអស់នៅក្រោមស្នាដៃរបស់អស់លោក អាជ្ញាធរ និង អស់លោកមន្ដ្រីក្រោមឱវាទទាំងនេះទៅវិញ។
យើងខ្ញុំទាំងអស់គ្នា ជាកូនជាចៅជាប្រជាពលរដ្ឋស្លូតត្រង់ដែលស្រលាញ់ សម្ដេច ស្រលាញ់ប្រទេសជាតិមាតុភូមិ និងព្រៃឈើធនធានធម្មជាតិ យើងខ្ញុំជាកូនចៅទាំងអស់គ្នា សូមអំពាវនាវទៅដល់ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រ កម្ពុជា សូមសម្ដេច ជួយដាក់បទបញ្ជារបោសសំអាតចំពោះមន្ដ្រីដែលពុករលួយ បំផ្លាញ់ព្រៃឈើនៅក្នុងខេត្តឧត្តរមានជ័យផងទាន បើពុំដូច្នោះទេព្រៃឈើនៅក្នុងខេត្តនេះច្បាស់ជារងនូវការលាយហិនហោចខ្លោចផ្សាខ្ទេចខ្ទីអស់ជាមិនខានឡើយទាន៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
801 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7950 នាក់
ខែនេះ :
27503 នាក់
3 ខែនេះ :
61336 នាក់
សរុប :
2512043 នាក់