ទំនាស់ដីផ្លូវដ៏រាំរៃនៅភូមិច្រករមៀតត្រូវបានបញ្ចប់ក្រោមការសម្របសម្រួលពីលោកអភិបាលស្រុកកំពង់ត្រឡាច!
កំពង់ឆ្នាំង៖ ទីបំផុតទំនាស់ដីផ្លូវដ៏រាំរៃនៅភូមិច្រករមៀតត្រូវបានបញ្ចប់ក្រោមការសម្របសម្រួលពីលោកអភិបាលស្រុកកំពង់ត្រឡាច។ នៅល្ងាចថ្ងៃអាទិត្យ១៥កើតខែស្រាពហ៍ឆ្នាំចត្រូវនឹងថ្ងៃទី៩ខែកញ្ញាឆ្នាំ២០១៨
ដោយមានការអញ្ជើញចូលរួមពីលោកឈឹមវុទ្ធាអភិបាលស្រុកកំពង់ត្រឡាចនឹងលោកសនសំអាតអភិបាលរងស្រុកនឹងកម្លាំងចម្រុះជាច្រើនបានចុះមកដល់ទៅតាំងដីផ្លូវដែលមានវិវាទរវាងលោស៊េននោនឹងសុះរំលីដែលម្ចាស់ដីមានបណ្ណ័កម្មសិទ្ធជាមួយនឹងលោកកក់ម៉ាត់នឹងលោកកក់សេនដែលជាតំណាងអោយប្រជាពលរដ្ឋចំនួន១៩គ្រួសារដែលរស់នៅពីក្រោយ។ ក្រោយពីមានការរកដំណោះស្រាយពីលោកអភិបាលស្រុកដែលបានសម្របសម្រួលអោយភាគីទាំងសងខាងទទួលបានភាពឈ្នះៗទាំងអស់គ្នាភាគគីទាំងពីបានព្រមព្រាងគ្នាដូចខាងក្រោម៖ ១.ភាគគីដែលជាម្ចាស់ដីឈ្មោះស៊េននោនឹងឈ្មោះសុះរំលីបានព្រមសម្បទានដីផ្លូវច្រកចេញចូលពីមុខ ពីរម៉ែត្របួនតឹកកន្លះ នឹងក្រោយមានប្រវែងដូចគ្នា ដែលមានបណ្តោយប្រវែងសាមសិបបីម៉ែត្រប្រាំមួយតឹក ទៅអោយប្រជាពលរដ្ឋធ្វើដំណើរជាសាធារណះ។ ២.ភាគីតំណាងអោយប្រជាពលរដ្ឋចំនួន១៩គ្រួសារព្រមទទួលយកចំនួនដីផ្លូវខាងលើដោយចេញថ្លៃបំបែកបណ្ណ័កម្មសិទ្ធនេះ ជាបីចំណែកគឺឈ្មោះស៊េននោដីទល់នឹងផ្លូវនឹងឈ្មោះសុះរំលីដីទល់នឹងផ្លូវហើយចំណុចកណ្តាលទុកជាផ្លូវសាធារណះសម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ។ លោកស៊េននោនឹងលោកសុះរំលីក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងភូមិច្រករមៀតឃុំអូរឬស្សីបានត្រេចអរយ៉ាងខ្លាំងចំពោះវត្តមានលោកអភិបាលនឹងលោកអភិបាលរងស្រុកដែលតែងតែយកចិត្តទុកដាក់រកដំណោះស្រាយជូនគាត់ទាំងសងខាងទទួលបានភាជោគជយ័នឹងឈ្នះៗទាំងអស់គ្នា។ដោយហង្សប៊ុនធឿន