ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ពលរដ្ឋសំណូមពរអោយអាជ្ញាធរជួយកាពារភ្នំស្រេះទុកទាក់ទាញទេសចរណ៍ ខណះ ឈ្មួញធ្វើសម្មភាពកាយភ្នំនេះយ៉ាងគគ្រឹគគ្រេង!
Tue,11 September 2018 (Time 01:43 PM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 1140នាក់)


បន្ទាយមានជ័យ៖ ដោយមើលឃើញនូវសកម្មភាព របស់ឈ្មួញកំពុងតែ យកគ្រឿងចក្រទៅ  កាយដីភ្នំ ស្រេះយ៉ាងគគ្រឹកគគ្រេងប្រជាពលរដ្ឋ បារម្ភ  ខ្លាចបាត់បង់ភ្នំ នេះក្នុងពេលឆាប់ៗហើយពួកគាត់សំណូមពរអោយអាជ្ញាធរ ជួយធ្វើការទប់ស្កាត់ដើម្បីថែរក្សាភ្នំនេះទុកសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ក្នុងស្រុកប្រសើរជាង។
កាលពីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៨នេះប្រជាពលរដ្ឋដែលរស់នៅ ក្នុងភូមិ  ព្រះនេត្រព្រះ ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ។ បានរាយការណ៍អោយថា៖ សព្វថ្ងៃនេះ  ភ្នំស្រេះ កំពុងតែរងនូវការជីកកាយពីសំណាក់ឈ្មួញស្ទើរតែអស់មួយចំហៀងជ្រុងខាងកើតទៅហើយដោយសារតែមានអ្នកមានអំណាចម្នាក់ដែកគេស្គាល់ថាជាមន្ត្រីយោធា បានទទួលម៉ៅការធ្វើផ្លូវពីស្រុកពីស្រុកព្រះនេត្រព្រះតភ្ជាប់មកស្រុកមង្គលបូរីតែអ្វីដែលគួរអោយងឿងឆ្ងល់នោះគឺលោកភ្លន់តារាបែជាមកជីកកកាយដីភ្នំខាងលើយកទៅធ្វើថ្នល់ដើម្បីសល់លុយដាក់ហៅប៉ៅយ៉ាងរំភើយទំរាំធ្វើផ្លូវរួចភ្នំស្ទើរអស់មួយចំហៀង។
ប្រភពដដែលបានបន្តអោយដឹងទៀតថា៖ក្រោយពីបំផ្លាញភ្នំនេះរួចគេមិនឃើញមានការទប់ស្កាត់ពីសំណាក់អាជ្ញាធរ ឬក៏មន្ត្រីពាក់ព័ន្ធឡើយ។ 
លុះមកដល់ពេលនេះស្រាប់តែមានក្រុមហ៊ុនដែលប្រកប របរកាយដីលក់នោះបានធ្វើអាជីកម្មកាយដីភ្នំលក់យ៉ាងរំភើយទៀតទើបធ្វើអោយពួកគាត់បារម្ភខ្លាចបាត់បង់ភ្នំស្រេះនេះក្នុងពេលឆាប់ៗនេះបើអាជ្ញាធរស្រុកគ្មានការទប់ស្កាត់នោះទេ។ 
ជុំវិញបញ្ហានេះអ្នកសារព័ត៌មានយើងបានចុះទៅដល់កន្លែងកើតហេតុនិងបានធ្វើការសាកសួរ ម្ចាស់គ្រឿងចក្រដែលកំពុងកកាយភ្នំនោះ ស្រាប់តែម្ចាស់អាជីវកម្មទាំងនោះតែងតែឆ្លើយថាដីភ្នំដែលពួកគេកំពុងតែជីកកាយនេះជាដីដែលលោកបានទិញពីគេដែលមានប្លង់កាន់កាប់ហើយពួកគេក៏បានសុំការអនុញ្ញាតពីលោកឃូពៅ ចៅហ្វាយស្រុក ព្រះនេត្រព្រះរួចរាល់ហើយទើបមកកាយភ្នំនេះ។
អ្នកសារព័ត៌មានយើងមិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោកឃូពៅជុំវិញរឿងដែលលោកអនុញ្ញាតអោយឈ្មួញកាយភ្នំស្រេះនៅឡើយទេ។
ជុំវិញបញ្ហានេះប្រជាពលរដ្ឋមួយចំនួនបានសម្តែងការព្រោះបារម្ភដោយមើលឃើញនូវសកម្មភាព របស់ឈ្មួញកំពុងតែ យកគ្រឿងចក្រទៅ  កាយដីភ្នំ ស្រេះយ៉ាងគគ្រឹកគគ្រេងប្រជាពលរដ្ឋ បារម្ភ  ខ្លាចបាត់បង់ភ្នំ នេះក្នុងពេលឆាប់ៗហើយពួកគាត់សំណូមពរអោយអាជ្ញាធរ ជួយធ្វើការទប់ស្កាត់ដើម្បីថែរក្សាភ្នំនេះទុកសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ក្នុងស្រុកប្រសើរជាង។
តែទោះជាយ៉ាងណាមជ្ឈដ្ឋាននានា បានេះនលើកឡើងថា៖ពួកគាត់ពិតជាមានការងឿងឆ្ងល់មែនទែនមូលហេតុអ្វីបានជាដីភ្នំបែជាមានលិខិតកាន់កាប់ ហើយតើអ្នកណាទទួលស្គាល់ក្នុងការផ្ទេរសិទ្ធនេះ?   អ្វីដែលរឹតតែគិតមិនយល់ទៀតនោះគឺហេតុអ្វីបានជាលោកចៅហ្វាយស្រុកហ៊ានអនុញ្ញាតអោយគេធ្វើអាជីវកម្មជីកកកាយភ្នំដែលទ្រព្យសម្បត្តិរបស់រដ្ឋយ៉ាងនេះទៅវិញព្រោះព្រៃ ភ្នំ ត្រពាំងបឹងបួទន្លេរឈ្នេរ កោះ នឹងធនធានធម្មជាតិ ទាំងអស់ជា ទ្រព្យសម្បត្តិរបស់រដ្ឋ ដែលយើងទាំងអស់គ្នាចូលរួមថែរក្សាដើម្បីទុកជាប្រយោជន៍ជាតិ៕
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1414 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8563 នាក់
ខែនេះ :
28116 នាក់
3 ខែនេះ :
61949 នាក់
សរុប :
2512656 នាក់