ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
អធិការស្រុកសំពៅលូនប្រគល់ម៉ូតូ២គ្រឿង អោយភាគីថៃ បន្ទាប់ពីមានចោរកម្មឆ្លងដែន!
Tue,11 September 2018 (Time 02:28 PM)
ដោយ ៖ តុលា (ចំនួនអ្នកអាន: 1077នាក់)


 
 
បាត់ដំបង ៖ក្រោយពីធ្វើការបង្ក្រាបបានម៉ូតូ២គ្រឿងដែលត្រូវបានគេលួចចេញពីទឹកដីថៃ(ចោរកម្មឆ្លងដែន)នោះនៅព្រឹកថ្ងៃទី ១១ នេះដែរលោក អធិការ ពេជ្រ សារ៉ែន បានដឹកនាំកំលាំងធ្វើការប្រគល់ម៉ូតូទាំង ២ គ្រឿងនេះទៅអោយភាគីថៃវិញ  នៅត្រង់ចំណុចច្រកទ្វារអន្តរជាតិ គីឡូ ១៣ក្នុងទឹកដីស្រុកសំពៅលូនតែម្តងដើម្បីនាំយកទៅប្រគល់អោយម្ចាស់ដើមវិញដែលសកម្មភាពនេះ  សបញ្ជាក់អោយឃើញថាចំណងសាមគ្គីភាពនិងមិត្តភាពរវាងកម្ពុជា ថៃដែលជាប្រទេសមានព្រំដែនជាប់គ្នាគឺកាន់តែស្អិតរមួត និងយូរអង្វែងថែមទៀត។
 
កាលពីព្រលប់ថ្ងៃទី ១០  ខែកញ្ញា  ឆ្នាំ២០១៨  ត្រង់ចំណុចច្រករបៀងមួយកន្លែងក្បែខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃក្នុងភូមិស្ពានយោលឃុំជ្រៃសីមា  ស្រុកសំពៅលូនខេត្តបាត់ដំបងគេបានឮសម្លេងផ្ទុះអាវុធចំនួន ២គ្រាប់ដើម្បីស្ទាក់ចាប់ជនសង្ស័យដែលកំពុងធ្វើសកម្មភាពអូសម៉ូតូឆ្លងដែនចេញពីទឹកដីថៃ មកកាន់កម្ពុជា ។ម៉ូតូធំចំនួន២គ្រឿងដែលសុទ្ធសឹងជាម៉ូតូស៊ែរីទំនើបៗត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនធ្វើការស្ទាក់ប្រមាញ់និងឃាត់បានព្រមទាំងបានប្រគល់ទៅអោយភាគីថៃវិញដើម្បីអោយទៅម្ចាស់ដែលបានបាត់បង់ម៉ូតូបន្ទាប់ពីមានចោរកម្មឆ្លងដែន ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីភាគីថៃអោយជួយសហការក្នុងការស្រាវជ្រាវរកមុខសញ្ញាលួចម៉ូតូពីគ្រឿងពីខេត្ត ប្រាជីនបុរីប្រទេសថៃដែលគេសង្ស័យថាក្រុមចោរអាចជាជនជាតិថៃហើយយកមកលក់អោយខ្មែរ  នៅក្នុងខ្សែបន្ទាត់ព្រំដែន ។សេចក្តីរាយការបានអះអាងថា  ម៉ូតូទាំង ២ គ្រឿងនោះ ម៉ាក YAMAHA  ប្រភេទ RG 331/M-Slashពាក់ស្លាកលេខ ប្រាជីនបុរី ១០០៩  និងម៉ូតូម៉ាកHondaប្រភេទ MSXពាក់ស្លាកលេខ ឆៈឈើងសៅ ២១២៥ត្រូវបានក្រុមជនមិនស្គាល់មុខលួចចេញពីខេត្តប្រាជីនបុរីកាលពីព្រឹកថ្ងៃទី ១០ ខែកញ្ញា នេះ ។នៅល្ងាចនោះដែរលោកអធិការ ពេជ្រ សារ៉ែនបានដាក់កំលាំងល្បាតតាមខ្សែបន្ទាត់ព្រំដែនក៏បានប្រទះឃើញជនសង្ស័យកំពុងដឹកម៉ូតូទាំង ២ គ្រឿងនេះ ឆ្លងដែនចូលមកក្នុងស្រុកសំពៅលូន ទើបធ្វើការស្ទាក់ដើម្បីចាប់ខ្លួនយកមកសាកសួរប៉ុន្តែជនសង្ស័យបានផ្តួលម៉ូតូហើយរត់គេចខ្លួនបាត់ស្រមោលបន្ទាប់ពីបានឃើញសមត្ថកិច្ច ។នៅព្រឹកថ្ងៃទី ១១ នេះដែរលោក អធិការ ពេជ្រ សារ៉ែន បានដឹកនាំកំលាំងធ្វើការប្រគល់ម៉ូតូទាំង ២ គ្រឿងនេះទៅអោយភាគីថៃវិញ  នៅត្រង់ចំណុចច្រកទ្វារអន្តរជាតិ គីឡូ ១៣ក្នុងទឹកដីស្រុកសំពៅលូនតែម្តងដើម្បីនាំយកទៅប្រគល់អោយម្ចាស់ដើមវិញដែលសកម្មភាពនេះ  សបញ្ជាក់អោយឃើញថាចំណងសាមគ្គីភាពនិងមិត្តភាពរវាងកម្ពុជា ថៃដែលជាប្រទេសមានព្រំដែនជាប់គ្នាគឺកាន់តែស្អិតរមួត និងយូរអង្វែង ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1352 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8501 នាក់
ខែនេះ :
28054 នាក់
3 ខែនេះ :
61887 នាក់
សរុប :
2512594 នាក់