មុខសញ្ញាសង្ស័យពាក់ព័ន្ធករណីជួញដូរសារធាតុញៀនខុសច្បាប់ មួយសំបុក ត្រូវបាននគរបាលស្រុកភ្នំស្រួចធ្វើការបង្រ្កាបបាន !
កំពង់ស្ពឺ ៖កម្លាំង នគរបាលស្រុកភ្នំស្រួចធ្វើការបង្រ្កាបដោយឆ្មក់ចូលសំបុកទីតាំងប្រើប្រាស់គ្រឿងញៀននិងឃាត់ខ្លួនមុខសញ្ញាសង្ស័យពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនចំនួន៦នាក់ និងដកហូតវត្ថុតាងរួមជាមួយសម្ភារៈឧបករណ៍ប្រើប្រាស់មួយចំនួនបញ្ជូនទៅតុលាការ។
កាលពីវេលាម៉ោង១០ និង ៣០នាទី នាថ្ងៃពុធ ៣កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០១៨នេះទីតាំងសង្ស័យប្រព្រឹត្ដបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀន ០១កន្លែង ស្ថិតនៅក្នុងផ្ទះរបស់ឈ្មោះ ស្រេង ពិសិដ្ឋ ភេទប្រុស អាយុ ២៨ឆ្នាំ នៅភូមិក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច ត្រូវកម្លាំងនគរបាលធ្វើការបង្រ្កាប ដោយបានឃាត់ខ្លួនមុខសញ្ញាសង្ស័យពាក់ព័ន្ធចំនួន ០៦ នាក់ ៖
១.ឈ្មោះ ស្រេង ពិសិដ្ឋ ភេទប្រុស អាយុ ២៨ឆ្នាំ(ជាម្ចាស់ផ្ទះ)។
២.ឈ្មោះ ឃុន សុផា ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិ ក្រាំងល្ហុង ឃុំមហាសាំង។
៣.ឈ្មោះ កែវ សុភ័ក្ដ្រា ភេទប្រុស អាយុ ១៩ឆ្នាំនៅភូមិក្រាំងល្ហុង ឃុំមហាសាំង។
៤.ឈ្មោះ លី បញ្ញាកា ភេទស្រី អាយុ ២៩ឆ្នាំ នៅភូមិតាំងស្រឡៅ(ថ្នល់រទេះភ្លើង) ឃុំតាំងស្យា។
៥.ឈ្មោះជា រដ្ឋា ភេទស្រី អាយុ ២៧ ឆ្នាំ នៅភូមិតាំងស្រឡៅ(ថ្នល់រទេះភ្លើង) ឃុំតាំងស្យា។
៦- ឈ្មោះជា វណ្ណា ភេទស្រីអាយុ ២៧នៅភូមិតាំងស្រឡៅ(ថ្នល់រទេះភ្លើង)ឃុំតាំងស្យា។
សមត្ថកិច្ចធ្វើការឆែកឆេររកឃើញនៅក្នុងផ្ទះមាន ៖
- ម្សៅក្រាមពណ៍ស ថ្លាចំនួន ១០កញ្ចប់(សង្ស័យជាគ្រឿងញៀន)
-កន្ត្រៃយ៍ កាត់ ០២ គ្រឿង-ថង់ប្លាស្ទិច ចំនួន ០២ ដុំ-អាវុធកែឆ្នៃ ស្នប់ខ្យល់ ០១ ដើម-ទូរស័ព្ទដៃ ចំនួន ០២គ្រឿង- ខ្សៀជក់គ្រឿងញៀន ០៥ -ដែកកេះ ០៣ និងឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សាយ ប៊ុនថនអធិការនគរបាលស្រុក បានអោយដឹងថា ដោយមានការផ្ដល់ព័ត៌មានពីសំណាក់ភ្នាក់ងារពលរដ្ឋល្អកំលាំងបានធ្វើការស្រាវជ្រាវរហូតឈានដល់បង្រ្កាបបានដូចពេលនេះ។ បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង ស្រុកបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ដដើម្បីចាត់ការតាមនីតិវិធី៕