ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ជនជាតិថៃបើករថយន្តបុកម៉ូតូ​ ក្មេងប្រុស២នាក់ស្លាប់​ភ្លាមៗ នៅផ្លូវជាតិ​លេខ០៦ ក្នុងស្រុក​កំពង់ស្វាយ !
Wed,12 September 2018 (Time 08:57 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1220នាក់)


ខេត្តកំពង់ធំ៖ ក្មេងប្រុសអាយុ៩ឆ្នាំ បើកបរម៉ូតូ ឌុបក្មេងប្រុសអាយុ៧ឆ្នាំនៅលើផ្លូវជាតិ​លេខ០៦បត់​ឆ្វេង​ខ្ជីខ្ជារ​ខ្វះ​ការប្រុងប្រយ័ត្ន ត្រូវបានរថយន្ត  ដែលបើកបរដោយជនជាតិថៃ ក្នុងល្បឿនលឿនមកពីទិសស្របគ្នាបានបុកពីក្រោយបណ្តាលឲ្យអ្នកបើបរម៉ូតូនិងអ្នករួមដំណើរស្លាប់ទាំង២នៅកន្លែងកើតហេតុយ៉ាងអណោចអធ័ម្ម។
ហេតុការណ៍នេះបានកើតឡើងកាលពី​វេលា​ម៉ោង៦និង២៦នាទី​ព្រឹក ​ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នេះនៅលើ​កំណាត់​ផ្លូវជាតិ​លេខ០៦ ចន្លោះ​គីឡូម៉ែត្រ​លេខ១៨៨-១៨៩ នៅ​ភូមិ​បាគង ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត បុក​ម៉ូតូ​បើកបរ​បត់​ឆ្វេង ក្នុងទិសដៅ​ស្របគ្នា ពី​កើ​តទៅ​លិច បណ្តាល​ឲ្យ​ស្លាប់​ក្មេងប្រុស២នាក់​នៅនឹងកន្លែង​កើតហេតុ ។
ម្ចាស់​រថយន្ដ ឈ្មោះ ផន ថេប ភេទ​ប្រុស អាយុ៤២ឆ្នាំ នៅ​ភូមិ​បាងកក សង្កាត់​បាងកក ក្រុង​ថេប ប្រទេស​ថៃ បាន​បើក រថយន្ត​ម៉ាក ISUZU ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2AV.7563 បើកបរ​ផ្លូវត្រង់​ទិសដៅ​ពី​កើ​តទៅ​លិច អ្នករួមដំណើរ​ជាមួយ​ចំនួន២នាក់ ឈ្មោះ ឆាន ណា​កាន ភេទ​ស្រី អាយុ២៨ឆ្នាំ នៅ​ភូមិ សង្កាត់ ជាមួយ​អ្នកបើកបរ​រថយន្ត និង​ឈ្មោះ ម៉ុ​ន ឈន ភេទ​ប្រុស អាយុ៣៥ឆ្នាំ នៅ​ភូមិ​ធ្នុង ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។
ចំណែក​ក្មេង​បើក​ម៉ូតូ ឈ្មោះ ចាន់ យុ​ត្តិ​ការ ភេទ​ប្រុស អាយុ០៩ឆ្នាំ នៅ​ភូមិ​ត្រាំ​ខ្លា ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ស្លាប់​នៅ​កន្លែងកើតហេតុ មិន​ពាក់មួក​សុវត្ថិភាព បាន​បើកបរ​ម៉ូតូ​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ស្លាក​លេខ តាកែវ 1C.3009 បើកបរ​ទិសដៅ​ពី​កើ​តទៅ​លិច ហើយ​បត់​ឆ្វេង អ្នករួមដំណើរ​ឈ្មោះ ធួ​ក ឌុល ភេទ​ប្រុស អាយុ៧ឆ្នាំ នៅ​ភូមិ ឃុំ​ជា​អ្នកបើកបរ​ម៉ូតូ ស្លាប់​នៅ​កន្លែងកើតហេតុ មិន​ពាក់មួក​សុវត្ថិភាព ។ មូលហេតុ បង្កឡើង​ដោយ​អ្នកបើកបរ​ម៉ូតូ​បើក​បត់​ឆ្វេង​ខ្ជីខ្ជារ​ខ្វះ​ការប្រុងប្រយ័ត្ន រួមផ្សំ​នឹង​អ្នកបើកបរ​រថយន្ត​មាន​ល្បឿន​លឿន​បង្ក​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1433 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8582 នាក់
ខែនេះ :
28135 នាក់
3 ខែនេះ :
61968 នាក់
សរុប :
2512675 នាក់