នគរបាលស្រុកសំរោងទងក្របួចមុខសញ្ញាក្រុមបក្ខពួកចោរឆក់(ករណីលួចមានស្ថានទម្ងន់)បង្កការអុកឡុកនៅតាមដងផ្លូវជាតិលេខ ៤ ផ្លូវលេខ ៤១ និងសួនច្បារសម្ដេចសង្ឃជួនណាត ខេត្ដកំពង់ស្ពឺ!
កំពង់ស្ពឺ ៖ ក្រុមបក្ខពួកមុខសញ្ញាចោរឆក់(ករណីលួចមានស្ថានទម្ងន់)បង្កការអុកឡុកនៅតាមដងផ្លូវជាតិលេខ ៤ ផ្លូវលេខ ៤១ និងសួនច្បារសម្ដេចសង្ឍជួនណាត ខេត្ដកំពង់ស្ពឺ អស់លក្ខណ៍ជាប់អន្ទាក់នគរបាលស្រុកសំរោងទង។
កំលាំងនគរបាលស្រុកសំរោង បានបើកកិច្ចប្រតិបត្តិការបង្ក្រាបស្រាវជ្រាវយ៉ាងក្ដៅគគុក លើក្រុមចោរឆក់មួយសំបុក នៅវេលាម៉ោង ១១ និង ៣២នាទី នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ក្រោយទទួលបានព័ត៌មានតាមទូរស័ព្ទពីជនរងគ្រោះ ថាមានករណីឆក់ទូរស័ព្ទ ( ករណីលួចមានស្ថានទម្ងន់ )នៅតាមផ្លូវជាតិលេខ ៤ ចន្លោះគីឡូម៉ែត្រ 42-43 ស្ថិតនៅក្នុងភូមិរលាំងសង្កែ សង្កាត់សុព័ទេព ឆ្ពោះទៅទិសខាងកើត កំលាំងអន្ដរាគមន៍ របស់ស្រុកសំរោងទង បានចេញស្ទាក់ភ្លាមៗ ធ្វើឲ្យជនល្មើស ផ្ដួលម៉ូតូរត់គេច់ខ្លួន ចូលទៅក្នុងសាលាអនុវិទ្យាល័យចំបក់ កំលាំងតាមប្រមាញ់ឃាត់បាន ១ នាក់ឈ្មោះ មុឹល រ៉ូយ៉ាល់ ប្រុស អាយុ ២២ឆ្នាំនៅភូមិស្វាយដង្គុំ ឃុំស្គុះ ស្រុកសំរោងទង តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ កំលាំងស្រុកសំរោងទង បានបន្ដសហការ ជាមួយខាងក្រុងច្បារ មន ជំនាញព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ដ ឈានទៅឃាត់មុខសញ្ញាឈ្មោះ ឌឺ វណ្ណនុន ប្រុស ១៧ ឆ្នាំ នៅភូមិរំលោងប្រឃ្លះ សង្កាត់សុព័រទេព ក្រុងច្បារមន (ជាបក្ខពួកចូលរួមប្រព្រឹត្ដ) ឈ្មោះ ឃុន លីដា ប្រុស ២៨ឆ្នាំ ភូមិបែលហែល សង្កាត់សុព័រទេព (បក្ខពួកសមគំនិតផ្ដល់ផ្ទះស្នាក់) ឈ្មោះសុីម សៅនិត ប្រុស ១៧ឆ្នាំ ភូមិតាំងក្រសាំង ឃុំព្នាយ ស្រុកសំរោងទង (បក្ខពួក) ឈ្មោះ អ៊ុន ចាន់ដារ៉ា ប្រុស ១៧ឆ្នាំ ភូមិសំពៅ ឃុំព្នាយ ស្រុកសំរោងទង (បក្ខពួក) ឈ្មោះ ភុំ សុខជា ប្រុស ១៧ឆ្នាំ ភូមិតាំងក្រសាំង ឃុំព្នាយ (បក្ខពួក) ឈ្មោះ គង់ វិចិ្ឆការ ប្រុស ១៧ឆ្នាំ ភូមិអង្គសេរី សង្កាត់សុព័រទេព ក្រុងច្បារមន កន្លងមកនេះក្រុមគេបានធ្វើសកម្មភាពឆក់នៅតាមផ្លូវជាតិចំនួន ០៤ លើក ៖
លើក១- ឆក់នៅសួនច្បារ ខេត្ដកំពង់ស្ពឺ
លើកទី២-ឆក់នៅផ្លូវអង្គឌួង ខាងជើងផ្សារអង្គមេត្រី
លើកទី៣- ឆក់តាមផ្លូវជាតិលេខ ៤ ផ្សារថ្នល់ទទឹង
លើកទី៤- ត្រូវសមត្ថកិច្ចបង្ក្រាបបានតែម្ដង។
នគរបាលដកហូតបានវត្ថុតាងរួមមាន ម៉ូតូ ០៣គ្រឿងម៉ាកស្មាស់រីវូ ម៉ាក Honda Dream និងទូរស័ព្ទដៃ ០១ គ្រឿង។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង កំលាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅ តុលាការចាត់ការតាមនីតិវិធី៕