ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
កំលាំង​នគរបាល​ក្រុង​ច្បារមន​ធ្វើ​ការ​បង្រ្កាប​បាន​ មុខសញ្ញា​ជួញដូរគ្រឿងញៀន​ខុសច្បាប់​ ២នាក់​ និងដកហូតវត្ថុតាង​រួមជាមួយ​ថ្នាំ​ញៀន​មួយចំនួន!
Wed,12 September 2018 (Time 07:07 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1000នាក់)


កំពង់ស្ពឺ​ ៖​ មុខសញ្ញា​ជួញដូរគ្រឿងញៀន​ខុសច្បាប់​ដ៏សកម្មចំនួន២នាក់​ ត្រូវ​បាន​កំលាំង​នគរបាល​ក្រុង​ច្បារមន​ធ្វើ​ការ​បង្រ្កាប​បាន​ ដកហូតវត្ថុតាង​រួមជាមួយ​ថ្នាំ​ញៀន​មួយចំនួនបញ្ឌូនទៅកាន់តុលាការ។
 
នៅវេលាម៉ោង​ ១០​ និង​ ៣០​នាទី​នាថ្ងៃទី១១​.០៩.២០១៨ កំលាំង​នគរបាល​ក្រុង​ច្បារមន​ ដឹកនាំ​ដោ​យ​ លោកវរសេនីយ៍ឯក​ អ៊ូច​ ហៀង​ អធិការ​នគរ​បាល​ក្រុង​ច្បារមន​ ធ្វើ​ការ​បង្រ្កាប​ទីតាំង​ផ្ទះ​មួយកន្លែង​ ជាមុខ​សញ្ញាប្រើប្រាស់គ្រឿងញៀន​ ស្ថិតនៅ​ចំណុចផ្លូវភូមិផ្សារសា​មគ្គី សង្កាត់កណ្តោលដុំ ក្រុងច្បារមន។  ​ជាក់​ស្ដែង​ឃាត់បានមុខសញ្ញា​ឈ្មោះ សៅ សុខកែម ប្រុស អាយុ​ ២៧ឆ្នាំ ទីលំនៅ​ភូមិកាហែង ឃុំកាហែង ស្រុកសំរោងទង​ រកឃើញ​និងដកហូតម្សៅក្រាមពណ៌ស​ សង្ស័យជាគ្រឿង​ញៀន​ ១​ កញ្ចប់ ទូរ​ស័ព្ទ ០១​គ្រឿង ម៉ូតូ​ C100 ០១​គ្រឿង មុខសញ្ញា​បានឆ្លើយសារភាពថាខ្លួនបានទិញពីផ្ទះ​ មួយកន្លែងនៅភូមិ​ ផ្សារសាមគ្គី ស.កណ្តោលដុំ ក.ច្បារមន បានសុំយោ​បល់ពីលោកឧត្តមសេនីយ៍ទោ សម សាមួ​ន ស្នង​ការ​នគ​រ បាលខេត្ត និងបានការសម្រប​សម្រួលពី​លោក កែវ សុធា ព្រះរាជអាជ្ញាខេត្ត បានដំណើរការឆែកឆេរផ្ទះនិងបានឃាត់ខ្លួនជនសង្ស័យ​ ១​ នាក់ ឈ្មោះនួន ណា​រិន​ ភេទស្រី អាយុ​ ៣៦ឆ្នាំ​ ជាម្ចាស់​ផ្ទះ​ ភូមិផ្សារសាមគ្គី សង្កាត់​កណ្តោលដុំ ក្រុងច្បារមន មុខរបរ​ មិនពិត​ប្រាកដ។ រកឃើញ​និងដកហូតវត្ថុតាងបានរួមមាន​ ៖
១.ជញ្ជីងថ្លឹងគ្រឿងញៀន​ ០១​ គ្រឿង​
២.ថង់សម្រាប់ច្រកគ្រឿងញៀន ៥ដុំ​ មិនរាប់ចំនួន
៣ . ទូរស័ព្ទដៃ​ ម៉ាកចំរុះ​ ០៤​ គ្រឿង
៤. ឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួន។ 
ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ វត្ថុតាង​រួម​មាន​ ថ្នាំមួយកញ្ចប់​ ទូរស័ព្ទ​ ០៥​គ្រឿង​ ម៉ូតូ​ ១គ្រឿង និងឧបករណ៍ប្រើ​ប្រាស់​ មួយចំនួន
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង​ នគរបាល​ក្រុង​បានកសាងសំណុំរឿងបញ្ជូន​ ទៅការិយាល័យជំនាញខេត្ដ​ ដើម្បី​ចាត់ការ​តាមនិតិវិធីផងដែរ៕
            

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
168 នាក់
ម្សិលមិញ :
441 នាក់
សប្តាហ៍នេះ :
4547 នាក់
ខែនេះ :
24485 នាក់
3 ខែនេះ :
61400 នាក់
សរុប :
2353040 នាក់