លោកធិនស៉ិនដេតបន្តការបង្ក្រាបគ្រឿងញៀនដូចភ្លៀងរលឹមប្រជាពលរដ្ឋក្រុងប៉ោយប៉ែតមានភាពកក់ក្តៅ!
ខេត្តបន្ទាយមានជ័យ:នៅទីក្រុងប៉ោយប៉ែត ជាតំបន់ស្មុគស្មាញដោយសារតែប្រជាពលរដ្ឋមកពីបណ្តាខេត្តផ្សេងៗ ចំរុះ ពិបាកគ្រប់គ្រងហើយបទល្មើសនានា កើតឡើងមិនចេះចប់ជាពិសេសល្បែងស៊ីសងនិងគ្រឿងញៀនដែលជាមូលហេតុចម្បងបង្ករអោយកើតជាអំពើរចោរម្មតែដោយសារតែ លោកធិនស៉ិនដេត អធិការនេះខ្លាំងទើបអាចគ្របគ្រងនិងរក្សាសន្តិសុខជូនប្រជាពលរដ្ឋបានល្អ។
ទើបប្រជាពលរដ្ឋតែងតែនិយាយជារឺយៗប្រាប់អ្នកយកព័ត៌មានឲ្យដឹងថាខាងសមត្ថកិច្ចតែងតែចាប់អ្នកជក់គ្រឿង១ថ្ងៃៗមិនខ្វះពី៥នាក់ឡើយជាក់ស្តែងសមត្ថកិច្ចនៅក្រុងប៉ោយប៉ែតបានចុះចាប់ជនសង្ស័យកំពង់នាំគ្នាលួចជក់គ្រឿងញៀនយ៉ាងសកម្មមួយសំបុកចាប់បានចំនួន៥នាក់នៅ៣រសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ក្រុងប៉ោយប៉ែត ខេត្កបន្លាយមានជ័យ។សមត្ថកិច្ចបានប្រាប់អ្នកយកព័ត៌មានឲ្យដឹថាជនសង្ស័យទាំង៥នាក់
នោះមានឈ្មោះ ១ ឈួន ហូ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរគ្មាន រស់នៅភូមិតាសួន សង្កាត់ក្រុងប៉ោយប៉ែត ជនសង្ស័យ ទី២ឈ្មោះ មាន សីឡា ភេទ ប្រុស អាយុ១៥ឆ្នាំ មុខរបរ រស់នៅភូមិប្រជាធម្ម សង្កាត់ក្រុងប៉ោយប៉ែត ឈ្មោះ ៣មានឈោះម៉ៅ ជា ភេទប្រុសអាយុ ១៧ ឆ្នាំ មុខរបរគ្មាន រស់នៅភូមិប្រជាធម្ម សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៤មាន ឈ្មោះ ទូច ចាន់រ៉ាត ភេទប្រុសអាយុ ១៨ឆ្នាំ មុខរបរគ្មាន រស់នៅភូមិថ្មី សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៥មានឈ្មោះ ផាត វណ្ណេត ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរគ្មាន រស់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនិងសមត្ថកិច្ច បានដកហូតម្សៅសរថ្លាជាថ្នាំញៀនបាន១កញ្ចប់តូច។ជនសង្ស័យទាំង៥នាក់នោះត្រូវបានកម្លាំងជំនាញខាងគ្រឿងញៀនបាននាំយក មកអធិការដ្ឋានដើម្បីធ្វើការសាកសួរ និងរៀបចំសំណុំរឿងបញ្ជូនបន្តរទៅស្នងការនិងបន្តបញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់។យ៉ាងណាក៏ដោយមជ្ឈដ្ឋាននានាបានលើកឡើងថា៖នៅទីក្រុងប៉ោយប៉ែត ជាតំបន់ស្មុគស្មាញដោយសារតែប្រជាពលរដ្ឋមកពីបណ្តាខេត្តផ្សេងៗ ចំរុះ ពិបាកគ្រប់គ្រងហើយបទល្មើសនានា កើតឡើងមិនចេះចប់ជាពិសេសល្បែងស៊ីសងនិងគ្រឿងញៀនដែលជាមូលហេតុចម្បងបង្ករអោយកើតជាអំពើរចោរម្មតែដោយសារតែ លោកធិនស៉ិនដេត អធិការនេះខ្លាំងទើបអាចគ្របគ្រងនិងរក្សាសន្តិសុខជូនប្រជាពលរដ្ឋបានល្អ៕