ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ម៉ូតូហុងដានិងយ៉ាម៉ាហាបុកគ្នាបណ្តាលអោយជនជាតិថៃម្នាក់និងកម្មករខ្មែរម្នាក់ស្លាប់!
Wed,12 September 2018 (Time 01:51 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1054នាក់)


 
 
ប្រទេសថៃ ៖ស្របពេល ភ្លៀងរួចថ្មីៗថៃប្រញាប់ទៅទិញកាតទូរស័ព្ទចំណែកខ្មែរប្រញាប់យកទឹកកកទៅផឹកក៏បើបរល្បឿនលឿនផង និងគួបផ្សំទៅលើផ្លូវដែលមានសភាពរអិលផង ម៉ូតូហុងដាវេវ ធុនសេ ១០០សាកកំម្លាំងគ្នាជាមួយនិងម៉ូតូម៉ាក យ៉ាម៉ាហា បណ្តាលអោយពលករខ្មែរម្នាក់ ផុងលលាដ៏ក្បាល ចំណែកភាគីថៃ បែកក្បាល និងបាក់ជើងឆ្វេងម្ខាង ចេញឆ្អឹងមកខាងក្រៅស្លាប់ទាំងពីនាក់យ៉ាងអណោចអធ័ម្ម។
យោងតាមប្រភពព័ត៌មានដែលទទួលបានគឺ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧ និង ៣០ នាទី យប់ ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៨ លើកំណាត់ផ្លូវលេខ ៣០១៧ ក្បែវត្តខ្លងហួក្រុត ស្ថិតក្នុងភូមិ៥ ឃុំបាងតេជៈ ស្រុកមឿង ខេត្តប្រាជីនបុរី ប្រទេសថៃ រវាងម៉ូតូហុងដាវេវ ធុនសេ ១០០ ពាក់ស្លាកលេខ ប្រាជីនបុរី៥៧៥៣ ដែលបើកបរដោយពលករខ្មែរ រស់នៅប្រទេសថៃ ជាមួយនិងម៉ូតូម៉ាក យ៉ាម៉ាហាពាក់ស្លាកលេខ ប្រាជីនបុរី ៦៦៧ បើកបរដោយជនជាតិថៃ ប្រភពបានបន្តថា នៅមុនពេលកើតហេតុ គឺមេឃបានធ្លាក់ភ្លៀងមួយមេយ៉ាងខ្លាំងក៏ស្រាប់តែឮសម្លេងប៉ះទង្គិចគ្នាប្រាវតែម្តង នៅពេលដែលអ្នកភូមិចេញមកមើល គឺឃើញមានមនុស្សដេកស្លាប់រៀងៗខ្លួនទៅហើយ ដែលម្នាក់ៗពោរពេញដោយឈាមពេញខ្លួនប្រាណ ទើបពួកគេបានប្តឹងទៅសមត្ថកិច្ចចរាចរណ៍តែម្តង ។
ស្ត្រីម្នាក់ដែលជាភរិយារបស់សពពលករខ្មែរបាននិយាយថា ប្តីរបស់ខ្លួនឈ្មោះ សូ សៅម៉ក់អាយុ៣០ឆ្នាំ ជាកម្មករក្នុងកសិដ្ឋានចិញ្ចឹមត្រី ហើយគាត់បានចេញម៉ូតូទៅទិញទឹកកកលុះត្រឡប់មកវិញក៏ជួបនឹងគ្រោះថ្នាក់តែម្តង ។ ដោយឡែកភាគីម្ខាងទៀត គឺលោកដាំរ៉ុង ផៃចន្ទ្រ ជា​ឪពុកសព បាននិយាយថា កូនប្រុសរបស់លោកឈ្មោះ ណុបឃុន ផៃចន្ទ្រអាយុ១៥ឆ្នាំ គឺគេបានចេញម៉ូតូទៅទិញកាតទូរស័ព្ទ ក៏ជួបនិងគ្រោះថ្នាក់ដូចគ្នា ។
បច្ចុប្បន្នក្រោយពេលកើតហេតុ ក្រុមតម្រួតចរាចរណ៍ បាននិងកំពុងពិនិត្យដើម្បីចង់ដឹងថាតើមូលហេតុអ្វីបានជាធ្វើអោយពួកគេទាំង ២ នាក់ បើកបរប៉ះទង្គិចគ្នាខ្លាំងបែបនេះព្រោះភាគីខ្មែរ ប៉ះទង្គិចរហូតផុងលលាដ៏ក្បាល ចំណែកភាគីថៃ បែកក្បាល និងបាក់ជើងឆ្វេងម្ខាង ចេញឆ្អឹងមកខាងក្រៅ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
788 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7937 នាក់
ខែនេះ :
27490 នាក់
3 ខែនេះ :
61323 នាក់
សរុប :
2512030 នាក់