ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី បានប្រកាសបញ្ជាក់ថាលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាល រាជធានីភ្នំពេញ មិនមែនជាប្អូនបង្កើតរបស់សម្តេចទេ!
Thu,13 September 2018 (Time 03:21 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1168នាក់)


ភ្នំពេញ៖នៅថ្ងែទី ១២ កញ្ញា ២០១៨​ តាមរយៈផេកfacebook ផ្លូវ ការរបស់សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី  បានបង្ហោះសារ ជូនដំណឹងដល់សាធារណជនទូទៅ​ ពិសេស អ្នកសារព័ត៌មាន ដែលបានផ្សព្វផ្សាយអំពីឈ្មោះលោក ស ថេត  ស្នងការនគរបាលរាជធានីភ្នំពេញ ដែលទើបចូលកាន់តំណែងថ្មី កាលពីថ្ងៃទី១១ កញ្ញា ២០១៨ ថាជាប្អូនបង្កើតរបស់សម្តេច ។  ដើម្បីកុំអោយមានការយល់ច្រឡំ​ ឬ ក៏ជាការបន្លំយកឈ្មោះសម្តេច ធ្វើជាសាច់ឈាម ឬខ្នងបង្អែកក្នុងការបំពេញតួនាទី ភារកិច្ច បំរើជាតិ និងប្រជាពលរដ្ឋ ក៏ដូចជាការយកឈ្មោះរបស់សម្តេច ក្រឡាហោម ប្រើប្រាស់គាបសង្កត់ ឬបំភ័យ បន្លាចមន្ត្រីរាជការ ក្រោមឱវាទរបស់ខ្លួន ពីសំណាក់បុគ្គលខិលខូចមួយចំនួន ដែលចូលចិត្តប្រើឈ្មោះអ្នកធំ អ្នកមានអំណាចកំពូល និង មានឥទ្ធិពលខ្លាំង ផងដែរ ។ ដោយសារបញ្ហានេះធ្លាប់កើត មានញឹកញាប់ ទើបសម្តេចក្រឡាហោម ស ខេង បានបង្ហោះ សារដែលមានខ្លឹមសារថា : ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មាន សារព័ត៌មានជាច្រើន  បានផ្សព្វផ្សាយពីការផ្ទេរតំណែង និង  ប្រគល់ភារកិច្ចជាស្នងការនគរបាលរាជធានីភ្នំពេញ ជូនលោក ឧត្តមសេនីយ៍ ស ថេត ។ អ្វីដែលខ្ញុំកត់សំគាល់  និងចង់បញ្ជាក់នៅពេលនេះគឺ សារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយ ថា លោកលោកឧត្តមសេនីយ៍ ស ថេត គឺជាប្អូនបង្កើត របស់ ខ្ញុំ ។ ខ្ញុំមិនដឹងថា សារព័ត៌មានទាំងនោះបានប្រភពមកពីណា ឬក៏សន្និដ្ឋានដោយគ្មានប្រភពនោះទេ  ប៉ុន្តែខ្ញុំសូមគូសបញ្ជាក់ថា លោកឧត្តមសេនីយ៍ ស ថេត មិនមែនជាប្អូនបង្កើតរបស់ ខ្ញុំដូចដែលសារព័ត៌មានមួយចំនួនបានោផ្សព្វផ្សាយនោះទេ ។ តាមរយៈសាររបស់សម្តេចក្រឡាហោម ស ខេង​ បង្ហោះនេះ ក៏ជាការល្អប្រសើរមួយដាស់តឿនដល់អ្នកប្រកបអាជីពសារព័ត៌ មាន អោយឈរលើគោលការណ៍ច្បាប់ ក្រមសីលធម៌ និងវិជ្ជា ជីវៈសារព័ត៌មាន ត្រូវមានការទទួលខុសត្រូវ និងប្រុងប្រយ័ត្ន ខ្ពស់ក្នុងការផ្សព្វផ្សាយព៍ត៏មានទូទៅ ពិសេសព័ត៌មានដែល ប៉ះពាល់បុគ្គលសាធាណៈ គឺត្រូវមានប្រភពជាក់លាក់ ច្បាស់ លាស់ និងភស្តុតាងរឹងមាំផងដែរមុនពេលត្រូវផ្សព្វ ផ្សាយបង្ហោះអោយមហាជនបានដឹងនិងឃើញនោះ  ចៀសផុតពី ហានិភ័យនៃការប្តឹងផ្លល់គ្នាតាមផ្លូវច្បាប់ ពីភាគីបគ្គលដែល ពាក់ព័ន្ធ ។  ម្យ៉ាងទៀតក៏ជាការដាស់តឿនដល់បុគ្គលមួយ ចំនួនដែលចូលចិត្តយកឈ្មោះ ឬ ខ្សែ សាច់ញាតិ អ្នកធំ អ្នក មានអំណាច និងមានឥទ្ធិពល ទៅប្រើប្រាស់គំរាមលើអ្នកតូច តាច ទន់ខ្សោយ ដើម្បីច្បាមយកលាភក្ការៈផ្ទាល់ខ្លួន អោយប្រុង ប្រយ័ត្ន ខ្លួន នឹងត្រូវបញ្ឈប់នូវសកម្មភាពទាំងនេះ ដើម្បី គេចផុតពីការផ្តន្ទាទោសតាមផ្លូវច្បាបផងដែរ ៕ ដោយ : ស៊ុន សុផល

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1295 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8444 នាក់
ខែនេះ :
27997 នាក់
3 ខែនេះ :
61830 នាក់
សរុប :
2512537 នាក់