ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សមត្ថកិច្ចភាគច្រើននៅពីក្រោយខ្នងល្បែងស៉ីសងនៅទីក្រុងប៉ោយប៉ែតទើបអំពើរចោរកម្មកើតឡើងពេញបន្ទុក!
Thu,13 September 2018 (Time 08:36 PM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 2607នាក់)


 
 
បន្ទាយមានជ័យ៖   ដោយមើលឃើញនូវភាពអនាធិបតេយ្យ នៃល្បែងស៉ីសងដែលកំពុងតែរីកដូចគ្រាប់ជីត្រូវទឹក នៅពាសពេញទីក្រុងប៉ោយប៉ែត ធ្វើអោយប្រជាពលរដ្ឋ មានការព្រួយបារម្ភអំពី សុវត្ថិភាព  ខណៈមូលដ្ឋាន សំបូរទៅចោរកម្ម គ្រប់ប្រភេទ។
គួរឲ្យអាណិត  លោកធិនស៉ិនដេតអធិការក្រុងប៉ោយប៉ែតណាស់  ត្រូវបានពលរដ្ឋលើកសសើរមិនទាន់បានប៉ុន្មានផងក៏មានមិតិខ្លះ រិះគន់  ថា បណ្តោយ  ឲ្យល្បែងស៉ីសង កើតឡើងយ៉ាងអាណាធិបតេយ្យ មិនហ៊ានធ្វើការ បង្ក្រាបព្រោះល្បែងស៉ីសង ទាំងនោះភាគច្រើនមាន សមត្ថកិច្ចគ្រាក់ៗនៅពីក្រោយ។  
កាលពីថ្ងៃទី១៣ខែកញ្ញា ឆ្នាំ២០១៨ នេះ ការិយាល័យនិពន្ធ កាសែតខ្មែរជាយដែន ទទួលបានសំបុត្រ អនាមិកមួយច្បាប់ ដែលប្រជាពលរដ្ឋរស់នៅទីក្រុងប៉ោយប៉ែនេះបានផ្ញើរមកជូនលោក អ៊ុងថាប់រាំង ដែលជាចាងហ្វាងកាសែតនេះធ្វើការចុះផ្សាយអំពីភាពអសកម្ម ជុំវិញ ការបណ្តែតបណ្តោយអោយល្បែងស៊ីសង រីករាលដាលពាសពេញក្រុងប៉ោយប៉ែតនេះព្រោះពួពួកគាត់បារម្ភ ពីសុវត្ថភាពក្នុងមូលដ្ឋានដែលកើតមានអំពើរចោរកម្មមិនសូវស្ងាត់។
នៅក្នុង សំបុត្រនោះបានរ៉ាយរ៉ាប់ថា គោរពជូនលោកចាងហ្វាងកាសែត ខ្មែរជាយដែន ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋ រស់នៅក្នុងក្រុងប៉ោយប៉ែត មានការព្រួយបារម្ភយ៉ាងខ្លាំង  ចំពោះ ករណី  បទល្មើសជាច្រើន  ដួចជាល្បែងស៉ីសង
មានច្រើន ដូចជា ល្បែង អនឡាញ  និងល្បែងកន្ទុយលេខ (យួន  ~ថៃ)ដែលមានខ្នងបង្អែក  អជ្ញាធរ  , នគរបាល.  កងរាជអាវុធហត្ថ  ជាអ្នកកាងនៅពីក្រោយខ្នង។  ជាក់ស្តែងទីតាំងរបស់លោក ធី  (ដើមពោធិ៍)លោករស់សាហាន (កូនក្មួយ)ស្ថិតនៅភូមិក្បាល ស្ពាន២ សង្កាត់ ប៉ោយប៉ែត  ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។   ក្រៅពីនោះ  មាន ល្បែងអនឡាញ  របស់លោក  នួននីណារ៉ូ មេបញ្ជាការ កងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដែលបានបើកដោយជួលកន្លែង ពីលោក  បោនប៊ិន ដែលជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។ 
ចំណែក លោកឧកញ្ញាសានស៊ានហូ ដែលជា អភិបាលក្រុងប៉ោយប៉ែតក៏បានជួលកន្លែងអោយជនជាតិចិនបើកល្បែងអនឡាញនោះផងដែរដោយសារតែមានអជ្ញាធរនិង សមត្ថកិច្ចនៅពីក្រោយខ្នងបែបនេះទើបល្បែងស៊ីសងកើតពាសពេញទីក្រុងបែបនេះ។
ក្នុងសំបុត្រ បន្តទៀតដោយសំណូមពរអោយលោក ចាងហ្វាងកាសែតខ្មែរជាយដែន  ធ្វើការចុះផ្សាយដើម្បីអោយថ្នាក់ដឹកនាំបានជ្រាបអំពី បញ្ហានេះផង ព្រោះប្រជាពលរដ្ឋមានការព្រួយបារម្ភអំពី សុវត្ថិភាពក្ន្ងការរស់នៅដោយសារ អំពើចោរកម្មកើតឡើងពេញបន្ទុក។  ជុំវិញបញ្ហានេះអ្នកសារព័ត៌យើងមិនទាន់អាចសុំការបំភ្លឺពីភាគីពាក់ព័ន្ធជុំវិញការចោទប្រកាន់របស់ប្រពលរដ្ឋតាមរយះ សំបុត្រ អនាមិកនោះនៅឡើយទេ។  តែមជ្ឈដ្ឋាននានាបានលើកឡើងថា ចាប់ តាំងពីមាន  វត្តមានជនជាតិចិន  កាន់តែច្រើន មកកាស៉ីណូតូចតាច ក៏កើតឡើងព្រោងព្រាត ល្បែងអនឡាញ  ក៏ដូចជាល្បែងស៉ីសងផ្សេងទៀតរីករាលដាលព្រោងព្រាតតែម្តង។ហើយគ្រឿងញៀននិងអំពើរចោរកម្ម ក៏កើតឡើងមកនសូវស្ងាត់ដែរហើយរឹតតែអស្ចារ្យទៀតនោះសូម្បីតែរវយន្តក៏ប្រហែសមិនបានដែរ។យ៉ាងពួកគាត់និងរងចាំមើលថាតើលោក ឧត្ដមសេនីយ៍ទោះ អាត់ខែម អាចបង្ក្រាប បនល្បែងដែលគេបានរៀបរាប់ខាងលើនោះបានដែរឫអត់ ?៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1275 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8424 នាក់
ខែនេះ :
27977 នាក់
3 ខែនេះ :
61810 នាក់
សរុប :
2512517 នាក់