ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ប្រទះឃើញសាកសពបុរសម្នាក់មានស្នាមអារកនិងចាក់សម្លាប់
Fri,14 September 2018 (Time 08:01 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1068នាក់)


 
 
 
 
ភ្នំពេញ៖ សាកសពបុរសម្នាក់ត្រូវបានកម្មកររោងចក្រកាត់ដេរ១ក្រុមប្រទះឃើញក្នុងខណៈពេលធ្វើដំណើរទៅធ្វើការ ឆ្លងកាត់កន្លែងកើតហេតុ ហើយក៏បានរាយការណ៍ជូនអាជ្ញាធរនិងនគរបាលឲ្យចុះទៅពិនិត្យមើលភ្លាមៗដែរ។ប៉ុន្តែមិនទាន់ដឹងថាជាករណីប្លន់សម្លាប់ឬក៏ជារឿងគំនុំនោះឡើយ គ្រាន់តែដឹងថាជាករណីឃាតកម្មព្រោះសពមានស្នាមអារកនិងចាក់ច្រើនកន្លែង មិនតែប៉ុណ្ណោះជនសង្ស័យបានអូសសពចេញពីកន្លែងកើតហេតុទៅចោលលើដីវាលស្មៅចម្ងាយប្រមាណ២០០ម៉ែត្រទៀតផង។
ហេតុការណ៍នោះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមផ្លូវបេតុងភូមិកប់គង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះខាងលើមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ មានអាយុប្រហែលជាង៣០ឆ្នាំ ស្លៀកខោខ្លីពណ៍ខៀវនិងពាក់អាវផ្កាដៃវែងពណ៍ប្រផេះហើយមានស្នាមអារកនិងចាក់សម្លាប់ ។ចំណែកនៅលើផ្លូវត្រង់កន្លែងដែលកើតហេតុដំបូងនានមួកសុវត្ថិភាពរបស់មនុស្សប្រុស១និងស្រី១ព្រមទាំងមានឈាមផងដែរ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលមានការភ្ញាក់ផ្អើលមានកម្មករ១ក្រុមបាននាំគ្នាដើរចេញពីផ្ទះជួលនៅក្នុងភូមិកប់គងដើម្បីទៅធ្វើការរោងចក្រ ។លុះពេលទៅដល់ត្រង់ចំណុចកើតហេតុបានប្រទះឃើញមានឈាមនិងមួកសុវត្ថិភាព២ដ្ថិតនៅរប៉ាត់រប៉ាយនៅលើផ្លូវ។ដោយមានការសង្ស័យបាននាំគ្នា រកមើលស្រាប់តែបានប្រទះឃើញសាកសពបុរសខាងលើដេកស្លាប់នៅលើវាលស្មៅទើបរាយការណ៍ជូនអាជ្ញាធរភូមិនិងនគរបាលភ្លាមៗតែម្ដង។
បន្ទាប់មកនគរបាលប៉ុស្តិ៍ចុះទៅកាន់ទីនោះភ្លាមៗដែរហើយមិនទាន់ដឹងថាជាករណីអ្វីពិតប្រាកដនៅឡើយ ប៉ុន្តែបើតាមការសន្និដ្ឋានដំបូងសង្ស័យថាជនរងគ្រោះស្លាប់ដោយសារតែអំពើឃាតកម្មព្រោះសពមានស្នាមអារកនិងចាក់សម្លាប់ ហើយនគរបាលប៉ុស្តិ៍បានរាយការណ៍បន្តទៅកាន់ការិយាល័យបច្ចរកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើកោសល្យវិច័យហើយ៕ក្តាមប្រៃ

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1096 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8245 នាក់
ខែនេះ :
27798 នាក់
3 ខែនេះ :
61631 នាក់
សរុប :
2512338 នាក់