ឈ្មួញរកស៊ីត្រី ត្អូញត្អែរ បញ្ហានគរបាលអន្តោប្រវេសន៍ បានយកលុយពីពួកអាជីវករឈ្មួញត្រី
ខេត្តបាត់ដំបង: បែកធ្លាយរឿង អាស្រូវ របស់សមត្ថកិច្ច នគរបាល អន្តោប្រវេសន៍នៅច្រកទ្វារអន្តរជាតិគីឡូ13( ភ្នំដី) ក្នុងស្រុកសំពៅលូន ថា កំពុងតែជំរិតទារប្រាក់ពីប្រជាពលរដ្ឋមិនរើសមុខសូម្បីតែរទេះអូសបន្លែគាត់ត្រូវបង់ជូនកម្លាំងនគរបាលអន្តោប្រវេសន៍ខាងលើនោះដែរមិនថាឡើយតែរទេះដឹកត្រីនោះទេ សំខាន់គឺរកលុយដាក់ហោប៉ៅតើនេះគោលការណ៍ក្រសួងអន្តោប្រវេសន៍ ដាក់មកអោយមន្ត្រីកុៀបសង្កត់ប្រជាពលរដ្ឋបែបនេះ? ។
យោងតាមសេចក្តី រាយការណ៍ ពីពលរដ្ឋរស់នៅតំបន់ជាយដែនថៃនៃស្រុកសំពៅលូនបានប្រាប់ថា៖នៅថ្ងៃទី ១៤ ខែកញ្ញាឆ្នាំ ២០១៨ នេះមានអាជីវករដឹកត្រី ចេញពីប្រទេសថៃក្នុងផ្សារខៅឌីន តាមច្រកអន្តរជាតិគីឡូ13( ភ្នំដី) បានឲ្យដឹងថា ពួកគាត់ត្រូវបានកម្លាំងនគរបាលអន្តោប្រវេសន៍ជំរិតបង្ខំទារប្រាក់ ចំនួន 2 ម៉ឺនរៀលក្នុងមួយរទេះ ។
នេះបើតាមការឱ្យដឹងពីអាជីវករដែលនាំត្រីចូលមកប្រទេសកម្ពុជាមិនថាប្រភេទត្រីអ្វីនោះទេ!
យើងមិនអាចសូមការទំនាក់ទំនងបកស្រាយពីលោក វីរៈសេនីយ៍ឯក លីណាហ្សាណូ ប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិគីឡូ13 បានទេនោះ ដោយទូរស័ព្ទជាច្រើនសារពុំមានអ្នកលើក។
ប្រជាពលរដ្ឋមានចម្ងល់ថាតើកម្លាំងនគរបាលអន្តោរ ប្រវេសន៍ ដែលបានដាក់មក មានតួនាទីអ្វីខ្លះ?
សូម្បីតែរទេះអូសបន្លែគាត់ត្រូវបង់ជូនកម្លាំងនគរបាលអន្តោប្រវេសន៍ខាងលើនោះដែរមិនថាឡើយតែរទេះដឹកត្រីនោះទេ សំខាន់គឺរកលុយដាក់ហោប៉ៅ។
ទោះជាយ៉ាងណា មជ្ឈដ្ឋាននានាបានលើកឡើងថាគួរតែលោកសុខផល អគ្គនាយកដ្ឋាន អន្តោប្រវេសន៍គួរបិនិត្យមើលទង្វើ របស់នគរបាល អន្តោប្រវេសន៍នៅច្រកទ្វារអន្តរជាតិគីឡូ13( ភ្នំដី)នេះផងទាន!ព្រោះប្រជាពលក្តៅក្រហាយច្រើនណាស់។