ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សមាគមអាដហុក បានប្រារព្ធកម្មវិធីសិក្ខាសាលា តំបន់ នៅក្នុងខេត្តបន្ទាយមានជ័យ
Sat,15 September 2018 (Time 04:11 PM)
ដោយ ៖ តុលា (ចំនួនអ្នកអាន: 1162នាក់)


បន្ទាយមា​នជ័យៈ  កាលពីថ្ងៃទី ១៤ និង ១៥ ខែ កញ្ញា ឆ្នាំ ២០១៨ មានសហគមន៍ ចំនួ​ន ៤ ខេត្ត មាន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង  ខេត្តឧត្តរមានជ័យ និង ខេត្តព្រះវិហារ  បានមកជួបជុំគ្នា នៅ សាលាគរុកោសល្យ ខេត្តបន្ទាយមានជ័យ  ដើម្បីចែករំលែកបទពិសោធន៍ និង ពង្រឹងការទំនាក់ទំនង គ្នា ពីសហគមន៍មួយទៅសហគមន៍ មួយ  និង សហគមន៍ ខេត្តមួយ ទៅសហគមន៍ ខេត្តមួយទៀត ។

            នៅក្នុងបទបង្ហាញបើកកម្មីវិធី លោក នី សុខា ប្រធានកម្មវិធីអង្កេត និងជាមន្ត្រី ចងក្រងសហគមន៍ បានមានប្រសាសន៍ថាៈ ថ្ងៃនេះជាមោទនៈភាពយ៉ាងខ្លាំង ដែលយើងបានជួបតំណាងសហគមន៍ ចំនួន ខេត្ត ជួបជុំគ្នា  ដើម្បីភាក្សាគ្នា និង ចែករំលែកបទពិសោធន៍ ពីគ្នាទៅវិញទៅមក និងពង្រឹង ភាព សាមគ្គឺ ព្រមទាំងធ្វើការទំនាក់ទំនងគ្នាទៅវិញ ទៅម​ក ។ ក្នុងឱកាសនោះលោក បានលើកឡើងនូវ សំណួរជាច្រើនដែលជាប់ពាក់ព័ន្ធ និង ការចងក្រងសហគមន៍  ហើយនិងគោលបំណងនៃសិក្ខារសា លា ព្រមទាំងទស្សនៈទាន កក្តានៃភាពជាម្ចាស់នៃ អំណាច មានចែងនៅក្នុងរដ្ឋធម្ម​នុញ្ញ មាត្រា ៥១ ។

លោក បានលើកអំពីគោលបំណងធំនៃសិក្ខាសាលាថ្នាក់តំបន់ មានចំនួន ៤ ធំៈ

១. ដើម្បីផ្លាស់ប្តូរបទពិសោធន៍  ក៏ជាផ្តល់ពត៌មានពីគ្នាទៅវិញ ទៅមក ពីខេត្តសហគមន៍មួយទៅ សហ គមន៍មួយ  ទៅលើបទពិសោធន៍ដែលជួបកន្លងមក ទាក់ទងទៅលើការតស៊ូមតិ ត្រូវធ្វើយ៉ាងណា ដើម្បី ឲ្យមានការចូលរួម ជួប​ពិភាក្សាជាមួយអាជ្ញាធរ ដោះស្រាយបញ្ហានៅក្នុងសហគមន៍របស់ខ្លួន ។

២. ផ្តល់ឱកាសឲ្យមានការពិភាក្សាគ្នា កសាងការទំនាក់ទំនងល្អជាមួយគ្នា ពីខេត្តមួយទៅ ខេត្តមួយ ពី សហគមន៍មួយ ទៅសហគមន៍មួយ ។

៣. ចែករំលែក នូវកំណត់ផែនការយុទ្ធសាស្ត្រ ដើម្បីឈានទៅធ្វើការដោះស្រាយ នូវមូលដ្ឋានរបស់ យើង នូវយុទ្ធសាស្ត្រ ដែលធ្លាប់បានជោគជ័យ និង មិនបានជោគជ័យ  ក៏យើងត្រូវចែករំលែកគ្នាដែរ ដោយយើងជាសហគមន៍ ដែលជួយអាជ្ញាធរមានការផ្លាស់ប្តូរ ពីភាពអសកម្ម ទៅជាសកម្មជួយដល់ ប្រជាពលរដ្ឋ ។ យើងធ្វើយ៉ាងណាឲ្យអាជ្ញាធរ បានយល់ច្បាស់អំពីតួនាទី និងភារកិច្ចព្រមទាំង ផល ប្រយោជន៍របស់សហគមន៍ ក៏ដូចជាប្រជាពលរដ្ឋ ថា “ សហគមន៍ ឬ ពលរដ្ឋ ជាម្ចាស់អំណាច ហើយ អាជ្ញាធរ ជាអ្នកបំរើរាស្ត្រ ដែលកើតឡើងពីការបោះឆ្នោត” ។

៤. ការពង្រឹងសមត្ថភាព សហគមន៍ ឲ្យជាសកម្មជនសិទ្ធិមនុស្ស ដែលមានសកម្មភាព ចូលរួមក្នុង សង្គមមួយដែលការពារផលប្រយោជន៍របស់មនុស្ស ហើយធានាដល់ការរស់នៅប្រកបដោយសេចក្តី ថ្លៃថ្នូរ តម្លៃនៃមនុស្ស ។

            សមាជិកសិក្ខាសាលា បានចាប់ផ្តើម រៀបចំពិនិត្យ នូវចំណុចខ្លាំង និង ចំណុចខ្សោយ ឬ ឧបសគ្គ ព្រមទាំងអនុសាសន៍ នៅតាមខេត្តនីមួយៗ ហើយបានយកមកធ្វើបទបង្ហាញនៅក្នុងអង្គសិក្ខា ទាំងមូល  ហើយមានសំណួរ ចម្លើយ នៅតាមក្រុមនីមួយដែលបានលើកឡើង ។  សមាជិកសិក្ខាសាលា បានបន្តសកម្មភាពរបស់ខ្លួន ធ្វើបទបង្ហាញបន្ថែមនូវ យុទ្ធសាស្ត្រដែលធ្លាប់បានធ្វើកន្លងមក ហើយ លទ្ធផលដែលទទួលបានពីយុទ្ធសាស្ត្រ ហើយយុទ្ធសាស្ត្រនឹងធ្វើបន្តទៅទៀត ។

លោក ប៉ែន ប៊ុណ្ណារ៍ ប្រធានផ្នែកតស៊ូមតិ បានចូលរួមនូវយុទ្ធសាស្ត្រថ្មី ដែលបានលើកអំពីពាក្យបណ្តឹង   បរិហារ ដែលយើងជាអ្នកប្រើប្រាស់ 012យើងអាចចុចលេខ ១២៣ ហើយបន្ទាប់មកចុចលេខ ៣ ហើយ បន្ទាប់ចុច លេខ ៥ យើងបានឮអំពីបណ្តឹងបរិហារ ហើយមិនអស់ទឹកប្រាក់ ។ កន្លងមកយើងជួយ សហគមន៍ និងចូលរួមជាមួយសហគមន៍ ដាក់ពាក្យបណ្តឹង ប្តឹងមន្ត្រីធំៗ ទាក់ទងការបំផ្លិចបំផ្លាញព្រៃ ឈើ យើងបានដាក់បណ្តឹងជាច្រើនមកហើយ ។ មិនត្រឹមតែព្រៃឈើនោះទេ សូម្បីលេងល្បែងតូច តាច ដូចកន្ទុយលេខ ..... ជាដើម ។ បើសិនជាបទល្មើសនេះកើត នៅកន្លែងណា ដែលអាជ្ញាធរមិនចាត់វិធានការទេ ហើយបង ប្អូនចង់លុបបំបាត់ អំពីប្រឆាំងនិងច្បាប់ទាំងអស់នោះ អាចសហការជាមួយ បុគ្គលិកសមាគមអាដហុក ២៣ ខេត្តក្រុង អាចសហការគ្នាប្តឹងជនទាំងអស់នោះ ទៅសាលាដំបូង ខេត្ត បាន៕

           

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1038 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8187 នាក់
ខែនេះ :
27740 នាក់
3 ខែនេះ :
61573 នាក់
សរុប :
2512280 នាក់