ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ពលរដ្ឋចោទប្រកាន់ថាលោកប្រាក់ប៉ូលី ប្រធានមន្ទីរៀបចំដែនដីនគររូបនិយកម្មសំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យមើលស្រាលហត្ថលេខាសម្តេច អគ្គមហាសេនាបតី តេជោហ៊ុនសែន!
Sat,15 September 2018 (Time 05:19 PM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 3666នាក់)


បន្ទាយមានជ័យ:  បែកធ្លាយ រឿងអាស្រូវ របស់លោកប្រាក់ប៉ូលី ប្រធានមន្ទី រៀបចំ ដែនដី នគរូបនិយកម្ម និងសំណង់​និងសូរិយោដី ខេត្តបន្ទាយមានជ័យ មើលស្រាល​ហត្ថលេខាសម្តេច អគ្គមហាសេនាបតី តេជោហ៊ុនសែន។

យោងតាមប្រភពពត៌មានច្បាស់ការណ៍ មួយបានអោយដឹងថា:នៅថ្ងៃទី២៩ខែកក្កដាឆ្នាំ ២០១៥ លោកប្រាក់ប៉ូលី ត្រូវបានក្លាយជាប្រធានស្តីទី មន្ទី​រៀបចំ ដែនដី នគរូបនិយកម្ម និងសំណង់ខេត្តបន្ទាយមានជ័យ ដោយប្រកាសលេខ : ១៦០ ប្រក ចុះហត្ថខាដោយ ឯកឧត្តម អ៊ឹមឈុនលឹម ទេសរដ្ឋមន្ត្រី ក្រសួងរៀបចំដែនដីនគរូបនិយកម្ម និងសំណង់។ ហើយគ្រាន់តែរយះពេល៣ថ្ងៃសោះ លោកក៏បានផ្លោះក្លាយទៅជាប្រធានមន្ទីមន្ទី​រៀបចំ ដែនដី នគរូបនិយកម្ម និងសំណង់ខេត្តបន្ទាយមានជ័យនេះតែម្តង។ដោយ ឯកឧត្តម​អ៊ឹមឈុនលឹមទេសរដ្ឋមន្ត្រី ក្រសួងរៀបចំដែនដីនគរូបនិយកម្ម និងសំណង់បានចុះហត្ថលេខា នៅថ្ងៃទី៣១ ខែកក្កដា ដោយចេញលិខិតផ្ទួនៗគ្នា។ដែលរឿងនេះបានធ្វើអោយមន្ត្រីចាស់ខកចិត្តយ៉ាងខ្លាំងព្រោះតែប្រធានការិយាល័យក្រុងប៉ោយប៉ែតរូបនេះឡើងរំលងខ្លួនតែគេមិនហ៊ាននិយាយ។

ក្រោយពីបានកាន់តួនាទីជាប្រធានមន្ទី​រៀបចំ ដែនដី នគរូបនិយកម្ម និងសំណង់ខេត្តបន្ទាយមានជ័យ ដូចបំណងមក លោកប្រាក់ប៉ូលី ស្រាប់តែបែកធ្លាយរឿងអាស្រូវមិនចេះចប់រហូតពលរដ្ឋខ្លះចោទប្រកាន់ថាប្រធានមន្ទីរូបនេះហ៊ានទាំងមើលស្រាលហត្ថលេខា របស់ សម្តេច អគ្គមហាសេនាបតីតេជោហ៊ុនសែនទៀតផងជាក់ស្តែង នៅតំបន់ប៉ោយប៉ែតមានករណី ប្រជាពលរដ្ឋ ចំនួន០៥ គ្រួសារមានវិវាទដីធ្លីជាមួយនិងសាលា បឋមសិក្សា អូរជ្រៅ ថ្មី ស្ថិតនៅក្នុងភូមិបាលិលេយ្យ២ សង្កាត់​ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យដែលសាលា​បានបំពានយកដីរបស់ប្រជាពលរដ្ឋ ទៅកសាង អគារសិក្សា ដោយយកលេសថា កសាងជាទ្រព្យសម្បត្តិ រដ្ឋបណ្តាលឲ្យប្រជាពលរដ្ឋមានទំនាស់ជាមួយរដ្ឋ ឯការ ទំនាស់នោះមានតាំងពីឆ្នាំ២០០៧មកម្លេះ! ប្រជាពលរដ្ឋ ទាំង០៥ គ្រួសារនោះបានដាក់ពាក្យ បណ្តឹងទៅ អជ្ញាធរ ឃុំ/សង្កាត់ ស្រុក/ក្រុងខេត្ត នៅតែដោះស្រាយមិនចេញ ចុងក្រោយពលរដ្ឋបានស្នើរទៅ ឯកឧត្តមសួនបវរ អភិបាលខេត្ត បន្ទាយមានជ័យដោយស្នើរសុំដី ដែលនៅសល់ពីការសាងសង់អាគារ​សិក្សា សងទៅប្រជាពលរដ្ឋ​០៥គ្រួសារវិញដើម្បីបញ្ចប់ការវិវាទនោះ។ពេលនោះ ខុទ្ធការល័យ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុនសែន ក៏បា នចេញ ដីការបញ្ជូន លេខ ២០៥៤ ខន/ ០១៧ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១៧ ចុះហត្ថលេខាដោយ ឯកឧត្តម ហូសិទ្ធី នាយ ខុទ្ធការល័យ គោរពជូន ឯកឧត្តម ទេសរដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនិយកម្មនិងសំណង់( ជូនឯកឧត្តមទេសរដ្ឋមន្ត្រី​មេត្តាពិនិត្យសំណើរនេះតាមការគួរ)។

ឯកឧត្តម ជា សុផារ៉ា ទេសឯកឧត្តមទេសរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនិយកម្មនិងសំណង់បានធ្វើសំណើរទៅ សម្តេចអគ្គមហាសេណាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រ កម្ពុជាដើម្បី សុំកាត់ដី ដែលនៅសល់ពីការសាងសង់ អាគារ សិក្សា សងទៅប្រជាពលរដ្ឋចំនួន០៥គ្រួសារវិញ។

ដោយ គតិបណ្ឌិត  សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន  សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រ កម្ពុជា បានចេញអនុក្រិតលេខ:  ៤៥ អនក្រ .បក ចុះថ្ងៃទី២៧ខែមិនាឆ្នាំ២០១៨ស្តីពីការកាត់ផ្ទៃ២០គុណនិង៥៦ម៉ែត្រ នៅខាងលិចសាលាបឋមសិក្សាអូរជ្រៅថ្មី(ដីដែលនៅសល់ពីសាងសង់អាគារសិក្សា) ចេញពីសារពើភ័ណទ្រព្យសម្បត្តិរដ្ឋ  របស់សាលាបឋមសិក្សា អូរជ្រៅថ្មីនិងធ្វើ អនុបយោគ ជាដីឯកជនរបស់រដ្ឋ សម្រាប់ធ្វើបទានកម្ម ជាកម្មសិទ្ធឯកជនជូនប្រជាពលរដ្ឋចំនួន០៥ គ្រួសារវិញ។បន្ទាប់មកទៀត ក្រសួងរៀបចំ ដែនដីនគរូបនិយកម្ម និងសំណង់ធ្វើលិខិតជម្រាបជូនមួយច្បាប់លេខ :១០០៩  ដនស / អសដសក/ដស  ចុះហត្ថលេខានៅថ្ងៃទី២៥ខែមេសាឆ្នាំ ២០១៨ចុះហត្ថលេខាដោយលោក សេង ឡូត  អគ្គនាយករដ្ឋបាល ក្រសួងរៀបចំដែនដីនគរូបនិយកម្មនិងសំណង់ជូនមកលោកប្រធានមន្ទី រៀបចំដែនដី នគរូបនិយកម្មសំណង់និងសុរិយោដីខេត្ត បន្ទាយមានជ័យ(ដើម្បីមុខការ)។ លុះដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ ២០១៨ លោកឆែមណារ៉ុង តំណាង ប្រជាពលរដ្ឋ ចំនួន០៥ គ្រួសារ បានយក អនុក្រិត លេខ ៤៥ អនក្រ .បក ចុះថ្ងៃទី២៧ ខែមិនាឆ្នាំ២០១៨ របស់រាជរដ្ឋាភិបាលនិង លិខិត ជម្រាបជូន លេខ ១០០៩ ដនស/អសដក/ ដក ចុះហត្ថលេខា​ថ្ងៃទី២៧ខែ មិនាឆ្នាំ២០១៨ របស់ ក្រសួងរៀបចំដែនដី នគរូបនិយកម្ម សំណងទៅជូនមន្ទី រៀបចំដែនដី នគរូបនិយកម្ម សំណងនិងសុរិយោដីខេត្ត បន្ទាយមានជ័យ ខាងរដ្ឋបាលទទួលនិងបោះត្រាចូល លេខ: ១៣៧៧ចុះថ្ងៃទី០៧ ខែ០៥ ឆ្នាំ២០១៨ ។

លោកឆែម ណារ៉ុង ដែលជាតំណាងឲ្យប្រជាពលរដ្ឋចំនួន០៥គ្រួសារ ឧស្សាហ៍ សួរមក ខាងមន្ទីររៀបចំដែនដី នគរូបនិយកម្ម សណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ តាមជំនាញឆ្លើយថា:  បានបញ្ជូនឯកសារទាំងអស់ហ្នឹងទៅដល់ការិយាល័យលោកប្រធានរួចរាល់អស់ហើយ ​។ដោយលោកឆែមណារ៉ុងមិនអស់ចិត្តក៏សុំឆែកនៅការិយាល័យលោកប្រធាន ក៏បានឃើញមកដល់និងបញ្ជូនទៅតុ លោកប្រធាន នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨។លុះចាំបាត់ៗៗៗមិនឃើញមានអ្វីប្លែកសោះ លុះមកដល់ថ្ងៃទី៦ខែ កញ្ញាឆ្នាំ២០១៨ លោក

លោក ឆែមណារ៉ុង ដែលជាតំណាងឲ្យប្រជាពលរដ្ឋចំនួន០៥ គ្រួសារ បានទៅជួបលោកប្រាក់ប៉ូលី ប្រធាន មន្ទី រៀបចំដែនដីនគររូបនិយកម្ម សំណង់និងសុរិយោដីខេត្ត បន្ទាយមានជ័យពេលនោះ លោកប្រាក់ប៉ូលី  ចេះតែឆ្លើយថា ចាំខ្ញុំធ្វើអោយ តែពាក្យចាំខ្ញុំធ្វើអោយ នេះ  ពេលសួរតាមទូរស័ព្ទ ក៏លឺតែពាក្យនេះតែរហូតហ្នឹង ចំនួន៣ដងតាមទូរស័ព្ទនិងតាមផ្ទាល់មាត់ជួបគ្នាផ្ទាល់ ចំនួន ២ដង។

ក្នុងបញ្ហានេះ ប្រជាពលរដ្ឋចេះតែនាំគ្នាឆ្ងល់ថា តើកាងារកាត់ដី អោយ ប្រជាពលរដ្ឋ យោងតាម អនុក្រិត របស់រាជរដ្ឋាភិបាល​មិនបាន  ចុះពេលដែលខ្លួនឡើងធ្វើ ធំ ចេះយោងតាមប្រកាសបាន តើហេតុអ្វី???? សរុបសេចក្តីមក គឺលោកប្រាក់ប៉ូលី ប្រធានមន្ទីររៀបចំដែនដី ណគររូបនិយកម្ម សំណង់និងសុរិយោដី ខេត្ត បន្ទាយមានជ័យ មានចេតនា មើលស្រាល ហត្ថលេខា  សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា តែម្តងបានជាពុំព្រមដោះស្រាយទៅតាមអនុក្រិត របស់រាជរដ្ឋាភិបាល។ក៏គាត់ក៏សូមសំណូមពរដល់សម្តេច តេជោហ៊ុនសែនជួយជំរុញឲ្យមន្ត្រីថ្នាក់ក្រោយជួយធ្វើប្លង់រឹងវាស់ជាលក្ខណះជាប្រព័ន្ធជូនប្រជាពលរដ្ឋអោយបានឆាប់ៗផងទាន!។ចំណែកលោក ប្រាក់ប៉ូលី ប្រធានមន្ទីរៀបចំដែនដីនគរូបនិយកម្មនិងសំណង់ខេត្តបន្ទាយមានជ័យបានឆ្លើយប្រាប់អ្នកយកព័ត៌មានយើងថា: លោកមិនដែលហ៊ានមើលស្រាលអនុក្រិត រាជរដ្ឋាភិបាលដូចជាការចោទប្រកាន់របស់ ប្រជាពលរដ្ឋ ៥គ្រួសារនោះទេ អោយតែមានចំណារពីសម្តេចគឺលោក ត្រូវតែ អនុវត្តន៍ហើយ  តែចំពោះកិច្ចការងារមិនមែនងាយស្រួលដូចមាត់ប្រជាពលរដ្ឋគាត់ថាបានគឺបានភ្លាមនោះទេគឺគេធ្វើទៅតាមបច្ចេកទេសនិងនិតិវិធីចៀងវាងភាគីខាងសាលាគេមិនសុខចិត្តនាំតែមានរឿងវែងឆ្ងាយបន្តទៅទៀត។

ជុំវិញរឿងនេះមហាជនបានលើកឡើងថា តាមពិតទេសរដ្ឋមន្ត្រី អ៊ឹមឈុនលឹម មិនគួរណា មានទំនុកចិត្តខ្ពស់ចំពោះ លោក ប្រាក់  ប៉ូលីរហូត ចុះហត្ថលេខាចំនួន២លើកក្នុងរយះពេល៣ថ្ងៃដោយ ប្រកាសតែងតាំង លោកប្រាក់ប៉ូលី ពីប្រធានការិយាល័យភូមិបាលក្រុងប៉ោយប៉ែត មកជាប្រធានស្តីទី មន្ទី​រៀបចំ ដែនដី នគរូបនិយកម្ម និងសំណង់ខេត្តបន្ទាយមានជ័យបានតែ៣ថ្ងៃ ទេសរដ្ឋមន្ត្រីប្រកាសតែងតាំងជាប្រធាន មន្ទី​រៀបចំ ដែនដី នគរូបនិយកម្ម និងសំណង់ខេត្តបន្ទាយមានជ័យតែម្តងដោយរំលងអនុប្រធានដែលមានសមត្ថភាពជាច្រើនរូប។ហើយបច្ចុប្បន្នដោយភាពស្ទើរភ្លើងក្នុងការគ្រប់គ្រង់នេះ បុគ្គលិកនៃមន្ទីនេះត្រូវបានប្រជាពលរដ្ឋជាច្រើនត្អូតត្អែរថាបំរើសេវ៉ាជូនប្រជាពលរដ្ឋមិនបានល្អហើយកន្លងមកលោកឡៃលី ភ្ញាក់ងារ ទូរទស្សន៍ដ៏ល្បីមួយរូបរូបបានថតវិដេអូឡាយតាមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកដោយបញ្ហាញថាបុគ្គលិកនៃមន្ទីនេះយកម៉ោងធ្វើការទៅច្រៀងខារ៉ាអូខេសម្បាយមិនបំរើសេវាជូនប្រជាពលរដ្ឋទៀតផង៕

 

 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1496 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8645 នាក់
ខែនេះ :
28198 នាក់
3 ខែនេះ :
62031 នាក់
សរុប :
2512738 នាក់