ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ប៉ូលីសអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិគីឡូ១៣កំពុង ប្រមូលលុយពីកម្មកអូសរទេះដឹកត្រី&បន្លែ
Sat,15 September 2018 (Time 05:02 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1235នាក់)


 
ខេត្តបាត់ដំបង:កម្មកអូសរទេះដឹកបន្លែ ផ្លែឈើ ត្រី កំបុិកកំប៉ុកទោះតិចក្តីច្រើនក្តី  គឺត្រូវបានកំលាំងមន្ត្រីប៉ូលីសអន្តោប្រវេសន៍ ដែលឈរជើងប្រចាំច្រកទ្វាអន្តរជាតិ គីឡូ១៣ (ភ្នំដី) ក្នុងស្រុកសំពៅលូនកៀបយកប្រាក់គ្មានអោយចន្លោះមួយរទេះណាឡើយ  ដែលទង្វើនេះវាផ្ទុយស្រឡះអំពីច្បាប់ដែលមិនបានកំណត់អោយមន្ត្រីប៉ូលិសអន្តោប្រវេសន៍ណាមួយយកលុយកម្មកអូសរទេះដឹកទំនិញបែបនេះនោះឡើយដូច្នេះបញ្ហានេះ គឺជាល្បិចត្រីងៀតឆ្លៀតពង ។
គួរបញ្ជាក់ដែរថា ច្រកទ្វារតំបន់គីឡូ១៣គឺជាច្រកមួយដែលទើបនឹងប្រកាសដាក់អោយក្លាយទៅជាច្រកទ្វាអន្តរជាតិគីឡូ១េ៣(ភ្នំដី)ដែលមានទីតាំងក្នុងភូមិគីឡូ១៣.ឃុំសន្តិភាព.ស្រុកសំពៅលូន  ខេត្តបាត់ដំបង ។ហើយក៏ជាច្រកមួយជាប់នឹងខ្សែបន្ទាត់ព្រំដែនកម្ពុជា&ថៃត្រង់ស្រុកខ្លងហាត ខេត្តស្រះកែវ សម្រាប់អោយប្រជាពលរដ្ឋទាំងសងខាង ដឹកនាំទំនិញនិងកសិផលចេញចូលទៅវិញទៅមករវាងប្រទេសទាំង២កម្ពុជា&ថៃស្របពេលដែលច្រកទ្វាអន្តរជាតិត្រូវបានបង្កើតឡើង គឺជាពេលដែលកំលាំងនគរបាលអន្តោប្រវេសន៍ត្រូវបោះទីតាំងឈរជើងនៅទីនោះដែរដើម្បីត្រួតពិនិត្យទៅលើពលរដ្ឋដែលលួចឆ្លងដែនគ្មានច្បាប់អនុញ្ញាត  ពិសេសគឺការផ្តលលិខិតឆ្លងដែនស្របច្បាប់ទៅលើពលករឆ្លងដែនទៅបម្រើការនៅប្រទេសថៃ ។តែផ្ទុយទៅវិញកម្លាំងនគរបាលអន្តោប្រវេសន៍បានរាយកម្លាំងយកលុយពីកម្មកដឹកទំនិញជាពិសេស( ប៉ូលីសទាញច្រវ៉ាក់ ) បានយកសិទ្ធិរបស់ខ្លួនទៅកៀបយកលុយពីកម្មកអូសរទេះតូចៗ ដែលដឹកបន្លែផ្លែឈើ និងពងមាន់ជាដើម ពិសេសគឺគ្រប់រទេះដែលដឹកទំនិញចេញពីប្រទេសថៃចូលមកកម្ពុជា ត្រូវបានកំលាំងនគបាលអន្តោប្រវេសន៍ខាងលើទាមទាយកលុយគ្មានចន្លោះ ជាក់ស្តែង នៅព្រឹកថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០១៨ នេះ ស្ត្រីម្នាក់ឈ្មោះ វី ផល្លា ជាអ្នករកសុីដឹកបន្លែ ផ្លែឈើបន្តិចបន្ទួចពីផ្សារ ខៅឌិនប្រទេសថៃមកដីខ្មែរ បានត្អូញត្អែរថាគាត់ត្រូវបានកំលាំងប៉ូលីសទាញច្រវ៉ាក់ប្រចាំច្រកទ្វាអន្តរជាតិគីឡូ១៣កាក់ទាលុយរាល់ពេលហើយទាច្រើនៗទៀតបើទោះបីជាគាត់បានអង្វរថាមិនសូវចំណេញយ៉ាងណាក៏ដោយ ស្ត្រីរូបនេះបានបន្តថាមិនថាតែគាត់ទេដែលត្រូវប៉ូលីសអន្តោប្រវេសន៍កៀបយកលុយ គឺគ្រប់រទេះដឹកទំនិញទាំងអស់  បើគិតទៅក្នុងមួយថ្ងៃៗរាប់រយរទេះដែលចេញចូលដឹកទំនិញគឺត្រូវគេកាក់ទាលុយទាំងអស់  ដូច្នេះគាត់ចង់សួរថាតើច្បាប់របស់អង្គភាពនេះតម្រូវអោយយកលុយបែបនេះឬយ៉ាងណា?ហើយបញ្ហានេះគាត់ជឿថា  មិនមែនប្រធានមិនដឹងនោះទេ?ប៉ុន្តែច្រើនតែធ្វើមិនដឹងដើម្បីលុយចូលហោប៉ៅ ។លោក លីណា ហ្សាណូនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ប្រចាំច្រកគីឡូ១៣ ដោយលោកបានលើកឡើងយ៉ាងច្បាស់ថា តាមផ្លូវច្បាប់គឺមិនអនុញ្ញាតអោយមន្ត្រីក្រោមឱវាទណាមួយទៅទាលុយពីរទេះដឹកទំនិញចេញចូលនេះជាដាច់ខាត ដូច្នេះរាល់បញ្ហាខាងលើគឺលោកមិនបានដឹងទាល់តែសោះ ហើយលោកសន្យាថានិងត្រួតពិនិត្យឡើងវិញពាក់ព័ន្ធនិងរឿងអាស្រូវនេះ ។
១.អង្គភាពគយ​ និងរដ្ឋាក,​
 ២.តំណាងកាំកុងត្រូ,​
 ៣.តំណាងចត្តាឡីស័ក
៤.នគបាលអន្តោប្រវេសន៍តើត្រូវបង់អោយអង្គភាពណាពិតប្រាកដទៅណ៎?លោកម្ចាស់បើមិនអញ្ចឹងងាប់រាស្ត្រអស់ហើយ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1516 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8665 នាក់
ខែនេះ :
28218 នាក់
3 ខែនេះ :
62051 នាក់
សរុប :
2512758 នាក់