ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ចៅស្រីសុំដើលេងជាមួយ កាយរឹទ្ធិបាត់ជាងមួយអាទិត្យលោកតា អង្វរអោយចៅត្រឡប់វិញ!
Sat,15 September 2018 (Time 09:28 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 984នាក់)


 
 
 
ខេត្តបន្ទាយមានជ័យៈ គួរអោយអាណិតលោកតាវ័យចំណាស់ម្នាក់មកពឹងពាក់ អ្នកកាសែតទាំង ព្រឹក  ដោយបញ្ហាញរូបថត ក្មេងស្រីដ៏ស្រស់ស្អាតមួយសន្លឹកហើយអះអាងថា៖ ជារូបចៅស្រី ដែលបានចាកចេញពីផ្ទះ ដោយប្រាប់ថា៖ នាងទៅដើលេងជាមួយក្រុម កាយរឹទ្ធិលុះបាត់មួយអាទិត្យមិនឃើញចៅត្រឡប់មកផ្ទះវិញសោះធ្វើអោយយាយនិងព្រួយបារម្ភ ព្រោះចៅមិនប្រាប់ដំណឹងសោះ ថ្មីៗនេះលឺថានាងសំងំនៅទីក្រុងប៉ោយប៉ែតជាមួយមិត្តភ័ក្រ ។
 
លោកតា អោកយ៉ែម បានរៀបរាប់ប្រាប់ចៅស្រីគាត់ដែលបានបាត់ខ្លួននោះមានឈ្មោះ  យ៉ែមឌីវិន  អាយុ  ១៥ឆ្នាំ  រូបនាង ជាកូនកំព្រា រស់នៅជាមួយរូបលោក នៅក្នុង ភូមិ អូរអំបិល ក្រុង សិរីសោភ័ណ  ខេត្តបន្ទាយមានជ័យ។ 
តាំងពីតូចម្មកម្លេះ!បច្ចុប្បន្ន នាងរៀននៅសាលាវិទ្យាល័យអូរអំបិល។ 
លោកតា បាន រៀបរាប់ បន្តអោយដឹងទៀតថា៖ កាលពីថ្ងៃទី៦ខែកញ្ញាឆ្នាំ២០១៨នាងក៏បានមកសុំអនុញ្ញាតិពីយាយនិងតាថាសុំទៅដើលេងជាមួយក្រុម កាយរឹទ្ធិតែរហូតមកដល់ពេលនេះជាងមួយអាទិត្យទៅហើយមិនឃើញចៅស្រីត្ថឡប់មកផ្ទះវិញឡើយហើយខាងសាលាលោកគ្រូអ្នកគ្រូក៏គាត់មិនបានដឹងពីបញ្ហានេះឡើយ។
ទើបតែពេលថ្មីៗនេះស្រាប់ចៅស្រីនោះបានទូរស័ព្ទ ទៅប្រាប់ឪពុកនាងដែលនៅឆ្ងាយដោយប្រាប់ថានាងមកដើរលេងនៅទីក្រុងប៉ោយប៉ែតដោយក្តីបារម្ភខ្លាច ចៅស្រីចាញ់បោកគេឬមានគ្រោះថ្នាក់ផ្សេងៗលោកតា សំណូមពរអោយចៅស្រីត្រឡប់មកផ្ទះវិញដោយលោកយាយនិលោកតាមានកាបារម្ភយ៉ាងខ្លាំង។ជាចុងក្រោយតាមរយះសារព័ត៌មាននេះលោកតា (អោកយ៉ែម)ក៏សូមលើកដៃសំពះអង្វរដល់ សមត្ថកិច្ចនគរបាលនិងកងកម្លាំងអាវុធហត្ថក៏ដូចជា
ប្រជាពលរដ្ឋទាំងអស់បើបានដឹងតំណឹងឬជួបប្រទះក្មេងស្រីមានភិនភាគដូចរូបភាពខាងលើសូមជួយផ្តល់ដំណឹងមកលោកតាដែលមានលេខទូរស័ព្ទ093477489   សូមអគុណ....។
 
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
269 នាក់
ម្សិលមិញ :
441 នាក់
សប្តាហ៍នេះ :
4648 នាក់
ខែនេះ :
24586 នាក់
3 ខែនេះ :
61501 នាក់
សរុប :
2353141 នាក់