ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ ឃាត់ខ្លួនមុខសញ្ញា​ជួញដូរ​សារធាតុ​ញៀនខុស​ច្បាប់ម្នាក់រួមនិងវត្ថុតាងមួយចំនួនបញ្ជូនទៅតុលាការ!
Sun,16 September 2018 (Time 07:17 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1038នាក់)


កំពង់ស្ពឺ ៖​ មុខសញ្ញា​ជួញដូរ​សារធាតុ​ញៀនខុស​ច្បាប់ម្នាក់នៅស្រុកសំរោងទងត្រូវបានសមត្ថកិច្ចនគរបាលធ្វើការបង្រ្កាបបាន​រួមនិងវត្ថុតាងមួយចំនួន  ប្រតិបត្តិការ  នេះធ្វើឡើងកាលពី​វេលាម៉ោង ១១​ និង​ ៣០នាទី នាថ្ងៃ​ទី១៥​ ខែ​ កញ្ញា​ ឆ្នាំ​២០១៨​នៅចំណុ​ច​ ភូមិសំរោងទងក្រោម ឃុំសំរោងទង កម្លាំងអធិការនគរបាលស្រុកសំរោង​ទង បានបង្ក្រាបមុខសញ្ញាជួញដូរដោយខុស​ច្បាប់នូវសារធាតុញៀនម្នាក់ឈ្មោះ យឺន សារ៉េត ភេទ ប្រុស អាយុ ២២ឆ្នាំ មុខរបរ​ មិនពិតប្រាកដ​ មានទីលំនៅ​ ភូមិសំរោងទងក្រោម ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោយឃាត់​ខ្លួន​ សមត្ថកិច្ច​ដកហូតបានគ្រឿង​ញៀនប្រភេទម៉ាទឹកកក ១​ កញ្ចប់​ , ទូរស័ព្ទដៃ ១ គ្រឿង​ រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន​ ។  
បច្ចុប្បន្ន​ជនសង្ស័យ​រួមជាមួយ​និង​វត្ថុតាង​ការិយាល័យជំនាញ​ បានកសាងសំណុំ​រឿង បញ្ជូន​ទៅស្ថាប័នអយ្យការចាត់​ការ​តាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
212 នាក់
ម្សិលមិញ :
366 នាក់
សប្តាហ៍នេះ :
2338 នាក់
ខែនេះ :
24773 នាក់
3 ខែនេះ :
62198 នាក់
សរុប :
2353840 នាក់