ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
មនុស្សចំនួន5នាក់រងរបួសក្នុងហេតុការណ៍បាក់អាគារស៊ុបនាគនៅក្រុងសៀមរាប!
Sun,16 September 2018 (Time 10:19 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1011នាក់)


សៀមរាប៖បាក់អគារស៊ុបនាគកំពុងជួសជុលបណ្តាលអោយអ្នកដេកយាមការដ្ឋានចំនួន05នាក់បានរងរបួសក្នុងចំណោមនោះមានម្នាក់ត្រូវបានបេតុងសង្កត់គ្របអីលើហើយពេលនេះគេកំពុងតែជួយសង្គ្រោះ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង​ 24និង30នាទី​ថ្ងៃទី​ 16ខែកញ្ញាឆ្នាំ2018មានករណីបាក់អគារស៊ុបនាគ​ កំពុងជួសជុល​ ក្នុងភូមិ​ មណ្ឌល1​ សង្កាត់​ ស្វាយដ្គំ​ ក្រុង សៀមរាបខេត្ត​ សៀមរាប​ ។ 
 
តាមការអោយដឹង ពី លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលការងារផែនសន្តិសុខ ស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានអោយដឹងថា
ករណី:បាក់អគារស៊ុបនាគកំពុងជួសជុលនោះបណ្តាលអោយមនុស្សចំនួន៥នាក់រងរបួសក្នុងនោះរួមមាន៖1- ឈ្មោះ​ ម៉ុត​ រី​ ភេទ​ ប្រុស​ អាយុ​ 18ឆ្នាំ​ រងរបួស​ លើភ្នែកឆ្វេង​ និង​ ជើងឆ្វេង
2-ឈ្មោះ​ ឌី​ ស្នា​ ភេទ​ ប្រុស​ អាយុ​ 27ឆ្នាំ​ រងរបួស​ 
ត្រង់មាត់តិចតួច
3-ឈ្មោះ​ សល់​ សេក​ ភេទ​ ប្រុស​ អាយុ​ 27ឆ្នាំ​ 
របួស​ បែកចិញ្ចើមស្តាំ
4-​ ឈ្មោះ​ មឺ​ មេត​ ភេទ​ ប្រុស​ អាយុ​ 30ឆ្នាំ​ 
របួសបែកក្បាល​ និង​ ជង្គង់ឆ្វេង
5-ឈ្មោះ​ ឃុំ​ ពេជ្រ​ ភេទ​ ប្រុស​ អាយុ​ 16ឆ្នាំ​ 
មិនទាន់យកបាន
*អ្នកទាំង05នាក់ខាងលើ​ រស់នៅភូមិ​ ធ្វាស​ ឃុំ​ ត្រីញ័រ​ ស្រុក​ ពួក​ ខេត្ត​ សៀមរាបមនុស្ក្រោយពីសាកសួរអ្នកទាំង04នាក់ខាងលើ​ជាបឋម អ្នកដេកយាមការដ្ឋានមានតែ05នាក់ខាងលើនេះឯង។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
313 នាក់
ម្សិលមិញ :
390 នាក់
សប្តាហ៍នេះ :
2216 នាក់
ខែនេះ :
24791 នាក់
3 ខែនេះ :
61933 នាក់
សរុប :
2353575 នាក់