សមត្ថកិច្ចថៃ បានឃាត់ខ្លួនជនជាតិខ្មែរម្នាក់ និងរថ យន្តទំនើប១គ្រឿងដែលកែឆ្នៃមានដឹកឈើគ្រញូង!
ប្រទេសថៃ ៖សមត្ថកិច្ចថៃ ដែលឈរជើងនៅច្រកទ្វារអន្តរជាតិជាំស្រង៉ាំក្នុងស្រុកកាបឈើងខេត្តសុរិន្ទធ្វើការបានឃាត់ខ្លួនជនជាតិខ្មែរម្នាក់ និងរថ យន្តទំនើប១គ្រឿងដែលកែឆ្នៃមានដឹកឈើគ្រញូងជាង២០ ដុំ។
មានសេចក្តី រាយការណ៍ ថា៖ ការឃាត់ខ្លួនជនជាតិខ្មែរម្នាក់នេះគឺបានធ្វើឡើងនៅវេលាម៉ោង ៣ និង ៣០នាទី រសៀល ថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០១៨ ត្រង់បរិវេណ ច្រកទ្វារអន្តរជាតិ ជាំស្រង៉ាំ ស្ថិតក្នុងឃុំដានស្រុកកាបឈើង ខេត្តសុរិន្ទប្រទេសថៃ ។
ក្រោយពីឆែកឆេរ សមត្ថកិច្ចក៏បានរកឃើញឈើគ្រញូងចំនួន២៤ ដុំ ដែល
ឈ្មោះ អួន លីហ៊របានលបបង្កប់ក្នុងរថយន្តម៉ាក លុចសុីស RX 300 ពាក់ស្លាកលេខ ភ្នំពេញ 2-AE 7608 ទោះជាយ៉ាងណាក្រោយពេលរកឃើញវត្ថុតាងរួចមក កំលាំងសមត្ថកិច្ចថៃប្រចាំច្រកបានធ្វើការប្រគល់ទាំងមនុស្សរួមនិងវត្ថុតាងទៅអោយខាងមេព្រៃស្រុកកាបឈើងដើម្បីនាំយកទៅសាកសួរបន្តព្រមទាំងបាននាំយកវត្ថុតាងទៅរក្សាទុកជាបណ្តោះអាសន្នផងដែរ ៕