ឈ្មួញដឹកជញ្ជូនឈើរអត់ច្បាប់យ៉ាងកក្រើកដីតែមន្ត្រី សម្ងំឈឹងដូចត្រូវសណ្តំ
ខេត្តឧត្តរមានជ័យះ តើ មន្ត្រីជំនាញនិងមន្ត្រីពាក់ព័ន្ធ បាត់ទៅណាអស់ហើយ បានជា បណ្តោយ ឈ្មួញដឹកជញ្ជូនឈើរ អត់ច្បាប់ ចេញពីព្រៃឆ្លងកាត់ជាច្រើនខេត្ត ហើយមិនដែលចាប់នោះតើ រដ្ឋមន្ត្រី ក្រសួង កសិកម្មនិង រដ្ឋមន្ត្រីក្រសួង បរិស្ថានគួរទុក អោយមន្ត្រីបែបនេះស៊ីខែរដ្ឋ បំផ្លាញលុយជាតិដល់ណាទៀតបើមិនចេះបង្ក្រាបបទល្មើសផង។
យោងតាមប្រភពច្បាស់ការរាយការពី ខេត្តឧត្តរមានជ័យ បានរាយការណ៍មក ថា៖នៅ ថ្ងៃ ច័ន្ច ទី ១៧ ខែកញ្ញា ឆ្នាំ២០១៨ ពេលវេលាម៉ោង០៧និង៥០នាទីព្រឹក មានរថយន្ដមួយគ្រឿងបានកំពុងធ្វើសកម្មភាពលើកដឹកជញ្ជូនឈើលេខពីរតាមរថយន្ដមួយគ្រឿងនៅចំណុចតាមជើងភ្នំស្ថិតនៅក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ប្រភពព័ត៌មានខាងលើបាន បន្តអោយដឹងទៀតថា៖កន្លងមានមេឈ្មួញជើងខ្លាំងឈ្មោះ រឹទ្ធិ កំពុងតែកាក់កបយ៉ាងខ្លាំងនៅក្និងមុខជំនួញរកសុីដឹកជញ្ជូនឈើតាមរថយន្ដុយីឌុបឥតច្បាប់ជាច្រើនគ្រឿងនៅខេត្តឧត្តរមានជ័យបានធ្វើសកម្មភាពដឹកជញ្ជូនឈើលេខពីរ ដែលជាឈើឥតច្បាប់ ចេញពីចំណុច ភូមិត្រាំប៉ោង និង ភូមិដីក្រហម ថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដឹកឆ្លងយកចេញទៅលក់ចែកចាយដាក់នៅតាមដេប៉ូតាមខេត្តនានា យ៉ាងសកម្មដោយរលូន។
ប្រជាពលរដ្ខបន្ដទៀតថា សង្ស័យតែសមត្ថ្ថកិច្ទ មន្ដ្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន គ្រប់ជាន់ថ្នាក់ទាំងអស់នៅក្នុងខេត្តឧត្តរមានជ័យនេះ មានការសុីសំណូកពុករលួយឃុបឃិតគ្នាជាប្រព័ន្ធហើយមើលទៅ ទើបបានជាមើលមិនឃើញនូវទង្វើបំផ្លាញជាតិដ៏ធំឆេងខ្លាំងក្លានៅក្នងខេត្តឧត្តរមានជ័យនេះសោះ? និងហ៊ានផ្ដើនប្រឆាំងទៅនិងអនុសាសន៍ នៃបទបញ្ជាររបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បែបនេះ?
ទោះជាយ៉ាងណា មហាជនលើកឡើងថា៖ដោយឃើញសកម្មភាព ដឹកឈើយ៉ាងកក្រើកមេឃរញ្ជួយដីបែបនេះហើយសមត្ថកិច្ចបង្ក្រាបមិនបានទៀតតើ មន្ត្រីជំនាញនិងមន្ត្រីពាក់ព័ន្ធ បាត់ទៅណាអស់ហើយ បានជា បណ្តោយ ឈ្មួញដឹកជញ្ជូនឈើរ អត់ច្បាប់ ចេញពីព្រៃឆ្លងកាត់ជាច្រើនខេត្ត ហើយមិនដែលចាប់នោះតើ រដ្ឋមន្ត្រី ក្រសួង កសិកម្មនិង រដ្ឋមន្ត្រីក្រសួង បរិស្ថានគួរទុក អោយមន្ត្រីបែបនេះស៊ីខែរដ្ឋ បំផ្លាញលុយជាតិដល់ណាទៀតបើមិនចេះបង្ក្រាបបទល្មើសផងនោះ!៕