ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
បែកធ្លាយរឿងអាស្រូវធំហើយ៖ លោកសាប់យឿន ប្រធានស្នាក់ការច្រកទ្វាអន្តរជាតិ ជាំ ថ្លើមធំ ប្រើអំណាច រំលោភលើឆន្ទានុសិទ្ធ អង្គភាព ចត្តាឡីស័ក
Mon,17 September 2018 (Time 02:11 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1260នាក់)


(ឧត្ដរមានជ័យ)នៅថ្ងៃអាទិត្យទី១៦ខែកញ្ញាឆ្នាំ២០១៨នេះ មានសេចក្ដីរាយការមកថា លោកសាប់ យឿន ប្រធានស្នាក់ការច្រកទ្វាអន្តរជាតិ ជាំសាង៉ាំ នៅស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ បានកំពុងតែប្រើអំណាចណាច ឥទ្ធិពលរបស់ ខ្លួន រំលោភលើឆន្ទានុសិទ្ធ អង្គភាព ចត្តាឡីស័ក នៅច្រកទ្វាអន្តរជាតិជាំសាង៉ាំ។ 
មិនអោយអនុវត្តតួនាទីនិងកតព្វកិច្ច ដែលច្បាប់បានតាក់តែង ដោយព្រះរាជក្រិដ្ឋ និងអនុក្រិដ្ឋ ពីប្រមុខរាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ច និង និងហរញ្ញ័វត្ថុនិង ក្រសួងសុខភិបាល  ។
អង្គភាពចាត្តាឡីសក្ក័ ដែលច្បាប់ បានបង្កើតឡើង ដើម្បី ធ្វើជាសេនាប្រមុខអោយក្រសួង សុខាភិបាល ដើម្បីទប់ស្កាត់ ពពួកវីរុសចម្លង ផ្សេងៗតាមរយៈ ម្ហូបអាហារ និងតាមរូបភាព មធ្យោបានដឹកជញ្ជូនគ្រប់ប្រភេទ ឆ្លងដែនពីប្រទេសជិតខាង។ ដោយមានសិទ្ធិត្រួតពិនិត្យ និងចាប់ផាកពិន័យ ប្រម៉ូលពន្ធចូលរដ្ឋ តាមសៀវភៅបន្ទុករបស់ក្រសួងសេដ្ឋកិច្ចនិងហរញ្ញ័វត្ថុ។
បើតាមការអោយដឹងពីមន្រ្ដី ចាត្តាឡីសក្ក័ ប្រចាំនៅច្រកទ្វាអន្តរជាតិជាំសាង៉ាំបានបង្ហើបអោយដឹងនៅថ្ងៃទី១៦ខែកញ្ញា ឆ្នាំ២០១៨នេះថា អង្គភាពរបស់ពួកគាត់ ត្រូវបានបានបំបិទ សិទ្ធ ទាំ ងស្រុង ដោយ ប្រធានស្នាក់ការច្រកទ្វាអន្តរជាតិជាំ គឺលោកសាប់ យឿន ដោយលោកបានស្នើរសុំអនុវត្តការងារតែ ត្រូវបាន លោកសាប់ យឿន ថាត្រូវឆ្លងអភិបាលខេត្តសិន ហើយនិយាយថា ច្បានេះត្រូវបាននិរាករហើយករថាបាន។
ទើបរហូតមកដល់ពេលនេះរស់រយះពេលនេះអស់រយៈពេលបីឆ្នាំមកហើយម្បីតែអ្នកជុំងឺករគេមិនអោយសួរនាំស្រង់វត្តមានផង កុំថាឡើងការត្រួតពិនិត្យនិងអនុវត្ដតាមសៀវភៅបន្ទុកនោះ។
 ទោះជា អង្គភាពចត្តាឡីសក្ក័ មានព្រះក្រិដ្ឋ មានអនុក្រិដ្ឋពីប្រមុខរាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ចនិងហរញ្ញ័វត្ថុ និងក្រសួងសុខាភិបាលយ៉ាងណាករដោយករ លោក សាប់ យឿន មិនអោយអនុវត្តសិទ្ធឡើយ អស់រយៈពេលបីឆ្នាំកន្លងផុតទៅហើយសៀវភៅបន្ទុករបស់ក្រួងហរញ្ញ វត្ថុ ដាក់ជូនអង្គភាព ចត្តាឡីសក័ ច្រកទ្វាអន្តរជាតិជាំសាង៉ាំមិនទាន់បានហែកមួយសន្លឹកផង នេះតាមការបញ្ជាក់បន្ថែមពីមន្រ្ដីរបស់ អង្គភាព ចត្តាឡីស័ក ។
 
នេះអាចគូសបញ្ជាក់បានថាលោក យ៉ាប់ យឿន ប្រធានស្នាក់ការច្រកទ្វាអន្តរជាតិជាំសាង៉ាំ កំពុងពុលនិងអំណាច បំពានច្បាប់រំលោភលើ ទៅលើ ឆន្ទានុសិទ្ធ របស់អង្គភាព ចាត្តាឡីស័ក ដែលប្រមុខរាជរដ្ឋាភិបាលនិងក្រសួងបានតាក់តែងច្បាប់ឡើងក្នុងការ អនុវត្តកតព្វកិច្ច តួរនាទីអោយមានប្រសិទ្ធភាព តែផ្ទុយទៅវិញច្បាប់នេះត្រូវបានជនល្មោភអំណាចបំបិទសិទ្ធទាំងស្រុង។
បើតាមប្រភពបានបង្ហើបអោយដឹងថា កាបំបិទ្ធសិទ្ធអង្គភាព ចត្តាឡីស័ក ពីសំណាក់ លោកសាប់ យឿន ប្រធានស្នាក់ការច្រកទ្វាអន្តរជាតិជាំសាង៉ាំនោះ គឺដោយសារតែ លោកសាប់យឿន ខ្លាចបាត់បង់ផលប្រយោជន៍ដែលខ្លួនកំពុងតែប្រព្រឹត្តវីមួយដែលប្រាសចាកពីច្បាប់រដ្ឋធ្ងន់ធ្ងរហើយ។ 
លោកសាប់ យឿន ប្រធានច្រកទ្វាអន្តរជាតិជាំសាង៉ាំ បានអោយដឹងថា អនុវត្តតួរនាទីភារកិច្ចនិងជាសមត្ថកិច្ចរបស់ពួកគាត់តើ មានច្បាប់ និងព្រះរាជក្រិដ្ឋ អនុក្រិដ្ឋហើយ  យើងមិនពិបាកប្រាប់គាត់ទេ រឿងនិង ជាសមត្ថកិច្ចរបស់គាត់មកបន្ទោសប្រធានច្រកមិចកើត តាមជុំនាញរៀងៗខ្លួនអនុវត្តច្បាប់ អត់មានធ្វើការបន្ទោសនាក់លើហើយក៍មិនធ្វើការបន្ទោសនាក់ក្រោមដែ សមត្ថភាពខ្លួនឯង៕ប៉ែន នួន

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
701 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7850 នាក់
ខែនេះ :
27403 នាក់
3 ខែនេះ :
61236 នាក់
សរុប :
2511943 នាក់