នគរបាលស្រុកថ្មពួកសហការជាមួយនគរបាលការពារបតិកភ័ណ្ឌបន្ទាយឆ្មារធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ និងកំពុង បន្តស្រាវជ្រាវរកបក្ខពួករបស់គេដែលកំពុងរត់គេចខ្លួនខណៈដែលពួកគេបានទៅជីកកកាយផ្នូរបុរាណ!
បន្ទាយមានជ័យ៖កាលពីថ្ងៃទី17ខែកញ្ញាឆ្នាំ2018 នេះកម្លាំងជំនាញ សហការជាមួយកម្លាំងនគរបាលការពារបតិកភ័ណ្ឌបន្ទាយឆ្មារ បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ និងកំពុង បន្តស្រាវជ្រាវរកបក្ខពួករបស់គេដែលកំពុងរត់គេចខ្លួនខណៈដែលពួកគេបានទៅជីកកកាយផ្នូរបុរាណនៅចំណុចគោកស្នួល ក្នុងភូមិសាស្រ្តឃុំថ្មពួក ស្រុកថ្មពួក ។
ដោយសារតែមនុស្សជំនាន់មុនមានទំលាប់ពេលមនុស្សស្លាប់ទៅគឺគេយករបស់របរប្រើប្រាស់ របស់អ្នកដែលស្លាប់នោះទោះជា គ្រឿងអលង្ការ ដ៏មានតំលៃ ក៏កប់ជាមួយសពដែរ ទើបនាពេលបច្ចុប្បន្ននេះ គេឃើញមាន មមនុស្សម្នាជាច្រើន បានដើររក ជីកកកាយ នៅតាមទីទួលបុរាណ ដើម្បី រកវត្ថុបុរាណ និងត្បួងថ្មកែវ ឡត បុរាណជាដើម។ដើម្បីយកមកលក់នៅលើទីផ្សារ ព្រោះនាពេលបច្ចុប្បន្ន នេះកំពុងតែមានហាងឆេងខ្ពស់ ព្រោះតែ គេជឿថា របស់ដែលគាស់ចេញពីផ្នូរ កប់ជាមួយខ្មោចបុរាណនោះ មានបារមី ពាក់ជាប់នឹងខ្លួនត្រជាក់ត្រជុំ ការពារអំពើរអាបធ្មប់បាន។ទើបធ្វើអោយកន្លែងស្ថានីយ៍ផ្នូរខ្មោចបូរាណជាច្រើន និងប្រាសាទ មួយចំនួនដែលនៅឆ្ងាយត្រូវបាន ជនខិលខូចលួចជីកកកាយស្ទើររលាយហិនហោចបែបនេះជាក់ស្តែងក្នុងស្រុកថ្មពួកនេះមានប្រាសាទធំៗជាច្រើនដូចជា បន្ទាយឆ្មា បន្ទាយទ័ព និងប្រាសាទតូចៗជាច្រើនទៀតបញ្ជាក់ថាស្រុកនេះនាសម័យមុនមានមនុស្សរស់នៅច្រើនកុះករហើយក៏មានផ្នូរបុរាណជាច្រើនកន្លែងផងដែរតែកន្លែងខ្លះក៏ត្រូវបានគេជីកកកាយរលាយហិនហោចដូចជាគោកចាស់ក៏ជាកន្លែងកប់ខ្មោចបូរាណដែរ បងប្អូនប្រជាពលរដ្ឋជីកគាស់សុះអស់ ហើយម្ចាស់ដីលក់អោយក្រុមហ៊ុនកាយយកមកចាក់ធ្វើផ្លូវជាតិ ខ្លះលក់អោយឈ្មួញ បន្តែឥលូវទីទួលដែលនៅសល់គេកំពុងថែរក្សាការពារដោយនគរបាលបិតិកភ័ណ។ហើយករណីខាងលើនេះ ជនសង្ស័យបានទៅជីកកន្លែងដែលគេថែរក្សា ទើបសមត្ថកិច្ចជំនាញ សហការជាមួយកម្លាំងនគរបាលការពារបតិកភ័ណ្ឌបន្ទាយឆ្មារ បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ និងកំពុង បន្តស្រាវជ្រាវរកបក្ខពួករបស់គេដែលកំពុងរត់គេចខ្លួនដើម្បីចាត់ការទៅតាមផ្លូវច្បាប់។