ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សកម្មជនអាដហុក ៤រូប និង មន្ត្រីគ.ជ.ប ១រូបផង ចូលសវនាការ លើដំណើររឿង សូកប៉ាន់សាក្សី
Wed,19 September 2018 (Time 06:28 AM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 1744នាក់)


ភ្នំពេញ: នៅថ្ងៃទី១៨.ខែកញ្ញា ឆ្នាំ២០១៨ សកម្មជនសមាគមអាដហុក ៤ រូប មានលោក យី សុខសាន្ត លោក ណៃ វ៉ង់ដា អ្នកស្រី លឹម មុនី លោក នី សុខា ព្រមទាំង លោក នី ចរិយា មន្ត្រីគជប បានចូលសវនាការ លើសំណុំរឿងសូកប៉ាន់សាក្សី នៅព្រឹកនេះ។ 
នៅក្នុងវនាការ មាន ឌុច សុខសារិន អនុប្រធានសាលាដំបូង  ជាប្រធានក្រុមប្រឹក្សាជនុំជំរ: លោកស្រី ថ្លាង ផាណែត ជាចៅក្រម លោក កូយ សៅ ចៅក្រម លោក សេង ហៀង ជាព្រះរាអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ ។
ពេលមុនសវនាការនោះ លោកមេធាវី សំ សុខគង់ ការពារក្តីតំណាងដោយអាណត្តិ លោក នី ចរិយា បានលើកឡើង នូវការអវត្តមាន អ្នកនាង ស្រីមុំ (ខុម ចាន់តារាទី) ជារឿងសំខាន់ក្នុងពេលសវនាការ កន្លងមកនាងធ្លាប់បានចូលឆ្លើយគ្រប់ដំណាក់ ចាប់តាំងពី លោកព្រះរាជអាជ្ញា រហូតដល់ចៅក្រមស៊ើប តែនាងមិនបានចូលឆ្លើយបំភ្លឺ តតាំងរឿងក្តី នៅក្នុងសវនាការ ដែលជាសាក្សីសំខាន់ នាំឲ្យសកម្មជនអាដហុក ហើយមន្ត្រីគជប រងការចោទប្រកាន់ ជាប់ពន្ធនាគារទាំងអយុត្តិធម៌ដោយសារតែនាង នៅក្នុងបន្ទប់សវនាការ លោកមេធាវី បានលើកឡើងថា: នេះជាចេតនាទុច្ចរិតរបស់នាង ស្នើសុំឲ្យតុលាការធ្វើការចោទប្រកាន់ទៅលើនាង ដោយសារតែកន្លងមក ក៍តុលាការធ្លាប់បានចោទប្រកាន់ទៅលើ សាក្សី ដែលច្បាប់បានចែងកន្លងមក ។ 
នៅក្នុងសវនាការ ធ្វើការសាកសួរជនត្រូវចោទ ទៅលើករណីសូកប៉ាន់សាក្សី ដែលបានផ្តល់លុយចំនួន២០៤ ដុល្លារ កាលពីខែមីនាឆ្នាំ២០១៦ ក្រោយពីនាង បានពឹងពាក់សមាគមអាដហុកឲ្យជួយនាង តាំងពីថ្ងៃទី០៩ ខែមីឆ្នាំ២០១៦មកម្លេះ ។ បើតាមបុគ្គលិកសមាគមអាដហុក បានលើកឡើងថា មិនគួរណាធ្វើការចោទប្រកាន់នោះទេ ព្រោះគោលការណ៍របស់សមាគមអាដហុក មានកញ្ចប់ថវិកា សម្រាប់ជំនួយដល់ស្ត្រីជាជនរងគ្រោះ ហើយគោលការណ៍ និងគោលនយោបាយ របស់សមាគមអាដហុក បានដាក់ជូនទៅម្ចាស់ជំនួយ និងក្រសួងមហាផ្ទៃ អញ្ចឹងពាក្យថា សូកប៉ាន់សាក្សី មិនគួរណាចោទប្រកាន់នោះទេ ។ គួរតែពិនិត្យទៅលើនិយមន័យ អំពីមាត្រាបទសូកប៉ាន់សាក្សីអោយបានច្បាស់អំពីស្មារតីនៃច្បាប់ ព្រោះសមាគមអាដហុក មិនធ្វើនយោបាយ មិនបំរើនយោបាយ មិនរកផលចំណេញ ។ 
រហូតដល់ម៉ោង ១០.០០ ព្រឹកសវនាការ លើសំណើរឿងសូកប៉ាន់សាក្សីមិនចប់នៅឡើយទេ ។

នៅក្នុងដំណើរការសវនាការពេលរសៀល លោកចៅក្រ​មបានសុំឲ្យលោក តំណាងអង្គភាពប្រឆាំងអំ ពើពុករលួយហៅកាត់ ACU ឆ្លើយបំភ្លឺលើការកសាងនីតិវិធីធ្វើការវចោទប្រកាន់មកលើ សកម្មជនសមា គមអាដហុក៤ រូប និងមន្ត្រីគ ជ ប ១ នាក់ផង នោះ ។ ដំណើរការនីតីវិធី របស់អង្គភាពប្រឆាំងអំពើពុក រលួយបានសាកសួរជនត្រូវចោទទាំងយប់ទាំងថ្ងៃ ដែលច្បាប់មិនចែងក្នុងច្បាប់ ទៅលើការសាកសួរនេះ តើនេះ ជាអំពើទារុណកម្ម? ដោយសំអាងទៅលើបទលើសូកប៉ាន់សាក្សី ឃាត់ខ្លួន ៣ថ្ងៃ ថាជាការឃាត់ខ្លួន ៤៨ ម៉ោង ហើយមិនដឹងថាសំណុំរឿងមួយណាផង ?  លោកព្រះរាជអាជ្ញាអមសាលដំបូង រាជធានីភ្នំ ពេញ ​បាននិយាយកាត់ ដើម្បីបញ្ឈប់មេធាវី សួរដេញដោល អំពីកំហុសរបស់អង្គភាពប្រឆាំងអំពើពុក រលួយដែលកសាងសំណុំរឿងជូនតុលាការនេះ ។  យើងបានមើលទៅច្បាប់ស្តីពីអង្គភាពប្រឆាំអំពើ ពុករលួយជាស្ថាប័នអង្គភាពមន្ត្រីន​គរបាលនយោបាលយុត្តិធម៌ ។

លោកស្រី ចៅក្រម ថ្លាង ផាណែត បានអាននូវចំលើយ អ្នកស្រី ទ្រី ឈួន​ និង អ្ន​កស្រី ស្រីមុំ ( ខុម ចាន់តារាទី ) តាមការសំណូមពររបស់លោកមេធាវី រហូតដល់ចប់ ។ ទាំងមេធាវី ទាំងជនជាប់ចោទ បានធ្វើ សេចក្តីសន្និដ្ឋានព្រមគ្នា ថា” ជាចេតនាទុច្ចរិតស្តែងចេញពី អ្នកស្រី ទ្រី ឈួន មានតួនាទី ពីរ ១ ជាមេធាវី ហើយទី ២ ជាសាក្សី ហើយអ្នកស្រី ខុម ចាន់តារាទី មានចេតនាទុច្ចរិត រៀបចំឡើង ដើម្បីទម្លាក់កំហុសមក លើសមាគមអាហុក ជាធម្មតាអ្នកស្រី ទ្រី ឈួន ជាមេធាវី របស់អ្នកស្រី ខុម ចាន់តារាទី រាល់ការប្រឹក្សា ផ្លូវច្បាប់ គ្មានអ្នកណាហ៊ាននិយាយក្រៅពីមេធាវីរបស់នាងឡើយ ហើយនាងនៅជាប់ជាមួយអ្នកស្រី ទ្រី ឈួន ជាអតីតមេធាវីរបស់សមាគមអាដហុក អស់រយៈពេលជាង ១ ខែ ទើបមានការចោទប្រកាន់មក លើបុគ្គលិកសមាគមអាដហុក ។ យោងទៅតាមការសន្និដ្ឋានរបស់តំណាងអយ្យការ និងក្រុមប្រឹក្សា ជំនុំជំរៈបានបញ្ជាក់ថាៈ មានតែសាក្សី ២នាក់ប៉ុណ្ណោះ  ដែលមានអ្នកស្រី ទ្រី ឈួន មានជម្លោះជាមួយ លោក នី ចរិយា ដោយសារគំនុំផ្ទាល់ខ្លួន និង អ្នកនាង ខុម ចាន់តារាទី ដែលបានធ្វើការចោទ​ប្រកាន់ មកលើសកម្មជនអាដហុក ៤ និង មន្ត្រី គជប១ រូប ទទួលរងការឃុំខ្លួនអស់រយៈពេលជាពេលជា ច្រើន ខែ។ សំណួរចុងក្រោយដែលគ្មានចំលើយនោះ គឺនរណាជាជនរងគ្រោះ? នរណាជាសាក្សី? ហើយនរណាជាជនល្មើស? តែចំលើយមួយនេះប្រហែលលិចបាត់ មិនអាចរកអ្នកឆ្លើយបានឡើយ ។ ក្នុងសវនាការពេញមួយមួយថ្ងៃ ជាល្ខោនមួយមកសម្តែង ដោយសារតែតួរអង្គពិត មិនហ៊ានបង្ហាញមុខ ព្ព្រមទាំងសាក្សីទៀតផង ពួកគាត់ជនជាប់ចោទ បានស្រែកព្រមគ្នាថា” ឯណាយុត្តិធម៌ សូម្បីតែនាងស្រីមុំ ម្តងជាជនជាប់សង្ស័យ ម្តងជាសាក្សី  អវត្តមានក្នុងការឆ្លើយបំភ្លឺក្នុងសវនាការ ជាការកាត់សេចក្តីក្នុងលំហរ តាមការស្រមើលស្រមៃ របស់លោកចៅក្រមជំនុំជំរៈ “ យើងសង្ឃឹមថាតុលាការមួយនេះ មិនមែនជាតុលាការតេលេ ។លោកប្រធានក្រុមប្រឹក្សាជំនុំជំរៈ និងប្រកាសសាលក្រម នៅថ្ងៃទី ២៦.០៩.២០១៨ នៅវេលា ម៉ោង ៨.០០ព្រឹក នៅសាលសវនាការ ទី១ ជាន់ទី ១ ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1289 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8438 នាក់
ខែនេះ :
27991 នាក់
3 ខែនេះ :
61824 នាក់
សរុប :
2512531 នាក់