ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ក្រុមហ៊ុន រ៉ុង លិញលិញ ឯ.កគម្រោងដីពុះល្វែងទំហំ៣៧ហិតាស្ថិតក្នុងភូមិទួលពង្រ សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតធ្វើសន្និសិទ្ធកាសែតបញ្ចប់ទំនាស់
Mon,24 September 2018 (Time 03:15 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1688នាក់)


 
បន្ទាយមានជ័យ៖ក្រោយភ្លៀងមេឃស្រឡះពិធីសម្ពោធនិងបើកការដ្ឋាននៅព្រឹក ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៨  នេះ ក្រុមហ៊ុន  រ៉ុង លិញលិញ ឯ.កគម្រោងដីពុះល្វែងទំហំ៣៧ហិតាស្ថិតក្នុងភូមិទួលពង្រ សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ បានធ្វើ សន្និសិទ្ធិសារព័ត៌មាន ដើម្បីបំភ្លឺ  ជូនសាធារណៈជន អោយបានជ្រាប អំពី  រឿងភ័ន្តច្រឡំ មួយចំនួនដែលសារព័ត៌បានចុះផ្សាយនា ពេលកន្លងមក  ។
ដែលពិធិនេះ មានការចូលរួមជាអធិបតី របស់លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត  លោក គាតហ៊ុល ចៅសង្កាត់ ផ្សារកណ្តាល  
លោក នួននីណារ៉ូ មេបញ្ជាការ  កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត  នឹង អ្នកមុខអ្នកការរួមទាំងអ្នកសារព័ត៌មាននិងប្រជាពលរដ្ឋច្រើនរូបទៀត។
ក្រោយពេលដែលគូរវិវាទទាំងពី គឺលោក អ៉ឹងម៉េងតឹក  និងលោក តូ សុភា
ដែលមានទំនាស់គ្នានាពេលកន្លងមកដោយមានការយល់ច្រឡំគ្នាបន្តិចបន្តួចហើយដោយសារខ្វះទំនុកទុកចិត្តចំពោះគ្នាទៅវិញមកដោយបានសុំទោសគ្នាទៅវិញមកនៅចំពោះមេធាវីនៃភាគីទាំងសងខាងដោយមានការ ដឹងលឺពីលោក អភិបាលក្រុងប៉ោយប៉ែតនិងអ្នកសារព័ត៌មានជាច្រើនអង្គភាពជាសាក្សី
ផងដែរ នោះក្រុមហ៊ុនរ៉ុងលិញលិញ ប្តេជ្ញានិង ធ្វើការ អភិវឌ្ឍន៍  គម្រោងដ៏ធំមួយនៅលើដីទំហំ៣៧ហិតាស្ថិតក្នុងភូមិទួលពង្រ សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យនេះដូចដែលបានគ្រោងទុក  ។
ក្នុងឱកាសនោះ លោក អ៉ឹងម៉េងតឹក លើកឡើងថា ពេលនេះ ជម្លោះបន្តិចបន្តួចដោយសារតែការភ័ន្តច្រឡំត្រូវបានបញ្ចប់ហើយៗយើងនិងត្រូវចាប់ដៃគ្នារួបរួមគ្នាធ្វើការ អភិវឌ្ឍន៍គម្រោងនេះអោយបានជោគជ័យ។
ក្រុមហ៊ុនមានគម្រោងសាងសង់មជ្ឈមណ្ឌលកំសាន្ត សណ្ឋាគារ រីសតសួនច្បាអាងហែលទឹក រមណីយដ្ឋាន ភោជនីយដ្ឋាន រង្គសាលទំនើប   ក្លិបល្បែងផ្សងសំណាង កាសីុណូ ល្បែងប្រណាំងសេះ ប្រណាំងឆ្កែ ល្បែងភ្នាល់តាមអ៉ីនធើណេត ។ល។
ក្នុងនោះក្រុមហ៊ុនក៏មានគម្រោងពុះដីល្វែងផងដែរ។ថ្លែងក្នុងឱកាសនោះលោក ស៊ានសានហូ អភិបាលក្រុងប៉ោយប៉ែតបាន កោតសរសើរចំពោះក្រុមហ៊ុន  ក្រុមហ៊ុន  រ៉ុង លិញលិញ ឯ.ក ដែលមានគម្រោងដីពុះល្វែងនិង
មានការ អភិវឌ្ឍន៍តំបន់នេះអោយទៅជា តំបន់សេដ្ឋកិច្ចពិសេស  ដែលមាន កាស៉ីណូ  មានលំនៅដ្ឋាន និងផ្សារ សួនច្បាជាពិសេសបានទុកផ្លូវធំនិងដាក់លូត្រឹមត្រូវ។ក្នុងនោះដែរលោកបន្តទៀតថានៅទីក្រុងប៉ោយប៉ែតនេះស្មុគស្មាញណាស់ព្រោះសំបូរទៅដោយការពុះល្វែងលក់ឬបង់រំលស់ដីធ្លីនេះហើយកន្លងមកច្រើនតែមានបញ្ហាដោយសារតែក្រុមហ៊ុនខ្លះខូចដោយលក់ដីបាន១០០ប្លង់មិនទាន់ទៅកាត់ឈ្មោះម្តងផងដែលនេះជាបញ្ហាដែលពេលខ្លះដីមួយកន្លែងមានប្លង់៣ជាន់លើគ្នាហើយដាក់ធនាគារបានទាំង៣ទៀត។
តែក្នុងអាណត្តិរបស់លោកធ្វើជាអភិបាលក្រុងប៉ោយប៉ែតនេះលោកមិនអោយមានបញ្ហាបែបនេះកើតឡើងទៀតឡើយចង់នណាថាយឺតក៏ថាចុះកុំអោយតែលឿនពេកបែជាមានបញ្ហាច្បាស់ជាមិនស្រួលខ្លួនទេនៅពេលចូលនិវត្តន៍បញ្ហានោះនិងមករំខានយើងវិញហើយនៅមិនសុខទេដូច្នេះយើងត្រូវតែខិតខំធ្វើកាងារអោយល្អកុំអោយមានបញ្ហាទៅថ្ងៃក្រោយ។ស្របពេលដែលប្រទេសជាតិមានសន្តិភាពនិងការ អភិវឌ្ឍន៍ក្រោយការដឹកនាំរបស់រដ្ឋាភិបាលដែលមាន សម្តេច  អគ្គសេនាបតីតេជោហ៊ុនសែន ឃើញថាប្រទេសជាតិមានការរីចម្រើនជាពិសេសនៅតំបន់ប៉ោយប៉ែតជាយដែនថៃនេះមានប្រជាពលរដ្ឋកើនឡើងដល់ទៅ១៥ម៉ឺននាក់ហើយតម្រូវការដីធ្លីសំរាប់រស់ក៏មានច្រើនតែជាចុងក្រោយលោកសំណូមដល់ប្រជាពលរដ្ឋទាំងអស់ដែលមានបំណងចង់ទិញឫបង់រំលស់ដីធ្លីគួរតែសួរនាំអាជ្ញាធរឬក្រុមហ៊ុនអោយបានប្រាកដសិនថាតើក្រុមហ៊ុនមានបញ្ហាពាក់ព័ន្ធទំនាស់ឫបញ្ហាអ្វីមួយឬអត់ក្រែងទិញទៅអាចគ្រោះថ្នាក់ផ្សេងៗ៕
 
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
837 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7986 នាក់
ខែនេះ :
27539 នាក់
3 ខែនេះ :
61372 នាក់
សរុប :
2512079 នាក់