ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ជនសង្ស័យជួញដូរគ្រឿងញៀន៥នាក់ត្រូវបាន នគរបាលបង្ហាញមុខ ក្រោយបង្រ្កាបបានគ្រឿងញៀនជាង២គីឡូក្រាម និងកាំភ្លើងម៉ាកឡុក៣ដើម កាំភ្លើងប្រើប្រាស់ខ្យល់១ដើម
Wed,19 September 2018 (Time 10:30 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1063នាក់)


ខេត្តបន្ទាយមានជ័យ៖​នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨    កម្លាំងនគរបាលខេត្តបន្ទាយមានជ័យបានបង្ហាញមុខជនសង្ស័យមេខ្លោងនិងបក្ខពួកចំនួន៥នាក់ក្រោយពីការបង្រ្កាបគ្រឿងញៀន ដកហូត     វត្ថុតាង គ្រឿងញៀន ជាង២គី ឡូក្រាមរួមទាំង កាំភ្លើងម៉ាកឡុក៣ដើម កាំភ្លើងប្រើប្រាស់ខ្យល់១ ដើមនិងរថយន្ត ២គ្រឿង។ 
 
 ក្រោម ការដឹកនាំ កម្លាំងបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង លោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបន្ទាយមានជ័យ បានចេញប្រត្តិបត្តិការ បង្រ្កាបជនសង្ស័យជួញដូរគ្រឿងញៀន ប្រុសស្រី ៥នាក់នោះ ចំណាយពេល២ថ្ងៃចុង ក្រោយធ្វើនៅក្នុងភូមិសាស្រ្ត ក្រុងសិរីសោភ័ណនិង បន្តឈានទៅ បង្រ្កាបផ្ទះជួលជនសង្ស័យ ដល់ទឹកដីក្រុងសៀមរាបខេត្ត សៀមរាបរកឃើញគ្រឿងញៀន លាក់ទុកក្នុងបន្ទប់ជាង២គីឡូក្រាមនោះ។​លោកឧត្តមសេនីយ៍ត្រី ចាប សុប្ញទ្ធិ ស្នងការរងទទួលការងារប្រឆាំងបទល្មើសប្រាប់ឱ្យដឹងថា កម្លាំងនគរបាលបង្រ្កាបជនសង្ស័យគ្រឿងញៀនទាំង៥នាក់ជាបក្ខពួកនិងជាមេខ្លោងគ្រឿងញៀនធំបានសម្រេចនៅពេលនេះក្រោយពីកម្លាំងនគរបាលបានស្រាវជ្រាវស៊ើបអង្កេតរយៈពេល១ខែមកហើយប្រើប្រាស់វិធានការសម្ងាត់តាមរយៈមុខសញ្ញាជនសង្ស័យគ្រឿងញៀនដែលបានបង្រ្កាបកន្លងមកនៅក្នុងខេត្តបន្ទាយមានជ័យ។​លោកស្នងការរងបានប្រាប់ឱ្យដឹងទៀតថាជនសង្ស័យគ្រឿងញៀងទាំងនេះជាមុខសញ្ញាជួញដូរលក់ចែកចាយគ្រឿងញៀនចំនួន៣ខេត្តគឺខេត្តបន្ទាយមានជ័យ សៀមរាប និងខេត្តបាត់ដំបងក្នុងការ បង្រ្កាបសមត្ថកិច្ចដកហូតបានគ្រឿងញៀនមេតំហ្វេ​តាមីនwy៨៧៦៤គ្រាប់ស្មើទម្ងន់ ៧៩៩,៩៤ក្រាម, ថ្នាំញៀនមតំហ្វេតាមីនទឹកកកទម្ងន់១៩៩៥,០១ក្រាម, ថ្នាំញៀនកេតា មីន៨,៥១ក្រាម ថ្នាំគ្រាប់អ៊ិចស្រា្តស៊ីទម្ងន់២,៩៦ក្រាម,ជញ្ជីងថ្លឹងគ្រឿងញៀន៤គ្រឿង, អាវុធខ្លី៤ដើម ក្នុងនោះអាវុធខ្យល់១ដើម,រថយន្តចំនួន២គ្រឿង។
​លោកស្នងការឱ្យដឹងទៀតថា ករណីបង្រ្កាបគ្រឿងញៀនខាងលើ កម្លាំងនគរបាល បន្តស្រាវជ្រាវដើម្បីតាមស្វែងរកចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធមួយចំនួនទៀត។
​លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ប្រាប់ឱ្យដឹងថា អង្គភាពអយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យបាន ប្តេជ្ញាខ្ពស់ជាមួយ និងសមត្ថកិច្ចពាក់ដើម្បីបបង្រ្កាបគ្រឿងញៀឱ្យមានប្រសិទ្ធភាព កាត់បន្ថយនិងលប់ បំបាត់គ្រឿងញៀនក្នុង ទឹកដីខេត្តបន្ទាយមានជ័យ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
439 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7588 នាក់
ខែនេះ :
27141 នាក់
3 ខែនេះ :
60974 នាក់
សរុប :
2511681 នាក់