ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
តើតុលាការខេត្តបន្ទាយមានជ័យ ជាតុលាការគំរូ ជាខ្នងបង្អែករបស់លោក វ៉ាន់ សាវឿនឬ?
Wed,19 September 2018 (Time 06:43 PM)
ដោយ ៖ បុប្ផា (ចំនួនអ្នកអាន: 1759នាក់)


បន្ទាយមានជ័យ: លោក វ៉ាន់ សាវឿន ជាស្ថាបនិកមួយរូបរបស់ក្រុមហ៊ុន លីសំអាន ផ្នែកខាងបំបែកផ្ទៃក្នុងរបស់សហគមន៍ និងជាអ្នកចំណាយលុយកាក់ អោយ លោក អៀម មុត ប្តឹងតំណាងប្រជាពលរដ្ឋ ១៧០គ្រួសារ ទាក់ទងករណី ទំនាស់ដីធ្លី នៅចំណុចច្រកនាងមុំ និង ភ្នំចង្ក្រានយក្ស ស្ថិតក្នុងឃុំ ថ្មពួក និង ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោក វ៉ាន់ សារឿន មានទីលំនៅភូមិគោកស្វាយ ឃុំ ភូមិថ្មី ស្រុកថ្មពួក និងលោក ឧក ចាន់ឌី ហៅ ( យាន សារឿន ) ជាមានទីលំនៅរួម ខេត្តបន្ទាយមានជ័យ ហើយជាអតីតៈ ជាអ្នកចូលរួមជួយរត់ការ ដោះស្រាយបញ្ហាទំនាស់ដីធ្លី របស់ប្រជាពលរដ្ឋផងដែរ ។ ដោយសារតែអ្នកទាំងពីរបានជិតដិតជាមួយ លោក ចុង ផែត អតីតៈអភិបាលរងខេត្តបន្ទាយមានជ័យ ហើយទទួលបន្ទុកខាងដោះស្រាយដីធ្លី ខេត្ត បន្ទាយមានជ័យ ។ លោក ចុង ផែត បានចុះទៅកន្លែងដីទំនាស់ជាច្រើនដង បានខ្សិបឲ្យប្រជាពលរដ្ឋ ចូលកាន់កាប់ដីនោះឲ្យកាន់តែច្រើន ហើយបានទុកដីទំហំ ៥០ ហិកតា សម្រាប់ជូនលោកទៀតផង ។ តែលោក មិនអាចរក្សាដីនោះយូរបានទេ ក្រែងបែកការណ៍ ទើបឲ្យលោក ឧក ចាន់ឌី ហៅ (យាន សារឿន ) ធ្វើការលក់ចេញក្នុង ១ ហិកតា តំលៃ ៥០០ ដុល្លារ ។ នៅក្នុងឆ្នាំ២០១៤ ដដែលនេះ អ្នកទាំងពីរ បានត្រូវបានជាប់បណ្តឹងពីបទ” ឆបោក” ហើយនិងពាក់ព័ន្ធយកឈ្មោះ អភិបាលខេត្ត ទៅរកស៊ី ទើប អ្នកទាំងពីរនេះ ​ត្រូវបានតុលាការឃុំខ្លួនបណ្តោះអាសន្ន អស់រយៈពេល ៦ ខែ ។ អ្នកដែលដឹងរឿងនេះ មានចម្ងល់ថា អ្នកទាំងពីរប្រហែលលក់ដី របស់លោក ចុង ផែតអស់ មិនបានប្រគល់លុយជូនលោក ចុង ផែតអស់ ទើបបានមានរឿងយ៉ាងនេះ ។

លោក វ៉ាន់ សារឿន និង លោក ឧក ចាន់ឌី ក្រោយពីចេញពីពន្ធនាគារភ្លាម បានចុះចូលជាមួយភាគី ខាងក្រុមហ៊ុន លី សំអាន ហើយដែលមានប្រជាពលរដ្ឋ ១៤ គ្រួសារ ជាអ្នកតំណាង ។ ចាប់ពីអ្ន​កទាំង ពីរបានចុះចូលជាមួយក្រុម លី សំអាន ដែលរំលោភយកដីរប​ស់ប្រជាពលរដ្ឋមក ក៏ចាប់ផ្តើមចូលបំ បែកសហគមន៍របស់ប្រជាពលរដ្ឋ ហើយនិងចាប់ផ្តើម យកគ្រឿងចក្រចូលភ្ជួរលើដីរបស់ប្រជាពលរដ្ឋ ហើយនិងយកដីដែលមិនមែនជាដីរបស់ខ្លួន យកទៅជួលឲ្យអ្នកផ្សេង  នៅពេលប្រជាពលរដ្ឋចូលទៅ ឃាត់គ្រឿងចក្រ មិនឲ្យភ្ជួរនៅលើដីនោះ ត្រូវបានលោក វ៉ាន់ សារឿន និង ឧក ចាន់ឌី បានឲ្យប្រជាពលរដ្ឋផ្សេងប្តឹងតំណាងប្រជាពលរដ្ឋ ទៅតុលាការ ។ កន្លងមកតំណាងប្រជាពលរដ្ឋ រងគ្រោះ លើ បណ្តឹងព្រហ្មទណ្ឌ ជាច្រើនបណ្តឹង ។ បើតាមលោក អៀម មុត ជាដើមបណ្តឹង បានប្តឹងប្រជាពលរដ្ឋ ចំនួន ៩ រូបថាៈ លោកព្រមដកពាក្យបណ្តឹងពីឈ្មោះ សាម ម៉ាប់ តំណាងប្រជាពលរដ្ឋ ដែលមិនបាន ប្រព្រឹត្តទេ តែមានលោក វ៉ាន់ សារឿន លោក ឧក ចាន់ឌី និងមេបញ្ជាការកងរាជអាវុធហត្ថ ស្រុកថ្មពួក ជាអ្នកឲ្យប្តឹង ហើយមានខាងក្រុមហ៊ុន បានចំណាយលុយជាច្រើន សន្ធឹក ប្រហែលខ្ទង់ម៉ឺនដុល្លារ ឲ្យ លោក វ៉ាន់ សារឿន លោក ឧក ចាន់ឌី ដើររឿងក្តីនេះ ដើម្បីធ្វើយ៉ាងចាប់តំណាងប្រជាពលរដ្ឋដាក់ គុក ។ សារព័ត៌មានខ្មែរជាយដែន មិនអាចទាក់ទង លោក វ៉ាន់ សារឿន និង លោក ឧក ចាន់ឌី ព្រមទាំង លោក ដុំ ចិត្រ មេបញ្ជាការកងរាជអាវុធហត្ថស្រុកថ្មពួក ដើម្បីធ្វើការបកស្រាយ ដែលប្រជាពលរដ្ឋ ថា ជាអ្នកនៅពីក្រោយ ប្តឹងតំណាងរបស់ពួកគេ ។

ក្នុងការប្តឹងផ្តល់ សាលាដំបូង ខេត្តបន្ទាយមានជ័យ ជាតុលាការគំរូផង នោះ តែងតែធ្វើការចោទប្រ

កាន់ទៅលើតំណាងរបស់ប្រជាពលរដ្ឋ ដោយហាក់ដូចមិនទាន់យក តួនាទីជាតុលាការឯករាជ្យនៅ ឡើយ ព្រោះរឿងប្តឹងផ្តល់នេះ ជាវិមតិសង្ស័យ តែលោកព្រះរាជអាជ្ញានៅតែធ្វើការចោទប្រកាន់មកលើពលរដ្ឋ តើតុលាការខេត្តបន្ទាយមានជ័យ ផ្តល់ភាពយុត្តិធម៌ដល់ពលរដ្ឋកំរិតណា???៕

 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
457 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7606 នាក់
ខែនេះ :
27159 នាក់
3 ខែនេះ :
60992 នាក់
សរុប :
2511699 នាក់