ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ប្រជាពលរដ្ឋ សំណូមពរអោយមន្ទីររៀបចំដែនដីខេត្តបន្ទាយមានជ័យអនុវត្តន៍តាមអនុក្រិតសម្តេចតេជោនិងពន្លឿនការចេញប្លង់រឹងជូនពួគាត់!
Wed,19 September 2018 (Time 10:30 AM)
ដោយ ៖ តារា (ចំនួនអ្នកអាន: 1399នាក់)


បន្ទាយមានជ័យ:  ប្រជាពលរដ្ឋចំនួន៥គ្រួសារសំណូមពរដល់លោកប្រាក់ប៉ូលីប្រធានមន្ទីរៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត បន្ទាយមានជ័យអោយអនុវត្តន៍តាមអនុក្រិតសម្តេចតេជោនិងពន្លឿនការចេញប្លង់រឹងជូនពួគាត់អោយបានឆាប់ព្រោះមុនពេលស្លាប់ពួកគាត់ចង់មានលំនៅដ្ឋានសមរម្យរស់នៅដូចប្រជាពលរដ្ឋពលរដ្ឋទូទៅ។ រឿងរ៉ាវប្រជាពលរដ្ឋ ចំនួន០៥ គ្រួសារមានវិវាទដីធ្លីជាមួយនិងសាលា បឋមសិក្សា អូរជ្រៅ ថ្មី ស្ថិតនៅក្នុងភូមិបាលិលេយ្យ២ សង្កាត់​ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យដែលសាលា​បានបំពានយកដីរបស់ប្រជាពលរដ្ឋ ទៅកសាង អគារសិក្សា ដោយយកលេសថា កសាងជាទ្រព្យសម្បត្តិ រដ្ឋបណ្តាលឲ្យប្រជាពលរដ្ឋមានទំនាស់ជាមួយរដ្ឋ ឯការ ទំនាស់នោះមានតាំងពីឆ្នាំ២០០៧មកម្លេះ!ហើយរឿងនេះអូសបន្លាយជាច្រើនឆ្នាំ ដោយប្រជាពលរដ្ឋ ទាំង០៥ គ្រួសារនោះបានដាក់ពាក្យ បណ្តឹងទៅ អជ្ញាធរ ឃុំ/សង្កាត់ ស្រុក/ក្រុងខេត្ត នៅតែដោះស្រាយមិនចេញ ចុងក្រោយពលរដ្ឋបានស្នើរទៅ ឯកឧត្តមសួនបវរ អភិបាលខេត្ត បន្ទាយមានជ័យដោយស្នើរសុំដី ដែលនៅសល់ពីការសាងសង់អាគារ​សិក្សា សងទៅប្រជាពលរដ្ឋ​០៥គ្រួសារវិញដើម្បីបញ្ចប់ការវិវាទនោះ។ពេលនោះ ខុទ្ធការល័យ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុនសែន ក៏បា នចេញ ដីការបញ្ជូន លេខ ២០៥៤ ខន/ ០១៧ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១៧ ចុះហត្ថលេខាដោយ ឯកឧត្តម ហូសិទ្ធី នាយ ខុទ្ធការល័យ គោរពជូន ឯកឧត្តម ទេសរដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនិយកម្មនិងសំណង់( ជូនឯកឧត្តមទេសរដ្ឋមន្ត្រី​មេត្តាពិនិត្យសំណើរនេះតាមការគួរ)។

ឯកឧត្តម ជា សុផារ៉ា ទេសឯកឧត្តមទេសរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនិយកម្មនិងសំណង់បានធ្វើសំណើរទៅ សម្តេចអគ្គមហាសេណាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រ កម្ពុជាដើម្បី សុំកាត់ដី ដែលនៅសល់ពីការសាងសង់ អាគារ សិក្សា សងទៅប្រជាពលរដ្ឋចំនួន០៥គ្រួសារវិញ។

ដោយ គតិបណ្ឌិត  សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន  សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រ កម្ពុជា បានចេញអនុក្រិតលេខ:  ៤៥ អនក្រ .បក ចុះថ្ងៃទី២៧ ខែមិនាឆ្នាំ២០១៨ស្តីពីការកាត់ផ្ទៃ២០គុណនិង៥៦ម៉ែត្រ នៅខាងលិចសាលាបឋមសិក្សាអូរជ្រៅថ្មី(ដីដែលនៅសល់ពីសាងសង់អាគារសិក្សា) ចេញពីសារពើភ័ណទ្រព្យសម្បត្តិរដ្ឋ  របស់សាលាបឋមសិក្សា អូរជ្រៅថ្មីនិងធ្វើ អនុបយោគ ជាដីឯកជនរបស់រដ្ឋ សម្រាប់ធ្វើបទានកម្ម ជាកម្មសិទ្ធឯកជនជូនប្រជាពលរដ្ឋចំនួន០៥ គ្រួសារវិញ។បន្ទាប់មកទៀត ក្រសួងរៀបចំ ដែនដីនគរូបនិយកម្ម និងសំណង់ធ្វើលិខិតជម្រាបជូនមួយច្បាប់លេខ :១០០៩  ដនស / អសដសក/ដស  ចុះហត្ថលេខានៅថ្ងៃទី២៥ខែមេសាឆ្នាំ ២០១៨ចុះហត្ថលេខាដោយលោក សេង ឡូត  អគ្គនាយករដ្ឋបាល ក្រសួងរៀបចំដែនដីនគរូបនិយកម្មនិងសំណង់ជូនមកលោកប្រធានមន្ទី រៀបចំដែនដី នគរូបនិយកម្មសំណង់និងសុរិយោដីខេត្ត បន្ទាយមានជ័យ(ដើម្បីមុខការ)។

តែអ្វីគួរអោយហួសចិត្តនោះគឺមកស្ទះនៅត្រឹមមន្ទីរៀបចំដែនដីនគរូបនិយកម្មសំណងនិងសុរិយោដីខេត្តបន្ទាយមានជ័យទៅវិញ។ដោយលោក  ប្រាក់ ប៉ូលី  ចេះតែព្រងើយកន្តើយមិនព្រមអនុវត្តន៍រតាមអនុក្រិតរបស់រាជរដ្ឋាភិបាលខណះតំណាង ប្រជាពលរដ្ឋ ចំនួន០៥ គ្រួសារ បានយក អនុក្រិត លេខ ៤៥ អនក្រ .បក ចុះថ្ងៃទី២៧ ខែមិនាឆ្នាំ២០១៨ របស់រាជរដ្ឋាភិបាលនិង លិខិត ជម្រាបជូន លេខ ១០០៩ ដនស/អសដក/ ដក ចុះហត្ថលេខា​ថ្ងៃទី២៧ខែ មិនាឆ្នាំ២០១៨ របស់ ក្រសួងរៀបចំដែនដី នគរូបនិយកម្ម សំណងទៅជូនមន្ទី រៀបចំដែនដី នគរូបនិយកម្ម សំណងនិងសុរិយោដីខេត្ត បន្ទាយមានជ័យ ខាងរដ្ឋបាលទទួលនិងបោះត្រាចូល លេខ: ១៣៧៧ចុះថ្ងៃទី០៧ ខែ០៥ ឆ្នាំ២០១៨ ។

ពេលនោះលោក ឆែម ណារ៉ុង ដែលជាតំណាងឲ្យប្រជាពលរដ្ឋចំនួន០៥គ្រួសារ ឧស្សាហ៍ សួរមក ខាងមន្ទីររៀបចំដែនដី នគរូបនិយកម្ម សណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ តាមជំនាញឆ្លើយថា:  បានបញ្ជូនឯកសារទាំងអស់ហ្នឹងទៅដល់ការិយាល័យលោកប្រធានរួចរាល់អស់ហើយ ​។លុះមកដល់ថ្ងៃទី៦ខែ កញ្ញាឆ្នាំ២០១៨ លោកលោក ឆែមណារ៉ុង ដែលជាតំណាងឲ្យប្រជាពលរដ្ឋចំនួន០៥ គ្រួសារ បានទៅជួបលោកប្រាក់ប៉ូលី ប្រធាន មន្ទី រៀបចំដែនដីនគររូបនិយកម្ម សំណង់និងសុរិយោដីខេត្ត បន្ទាយមានជ័យពេលនោះ លោកប្រាក់ប៉ូលី  ចេះតែឆ្លើយថា ចាំខ្ញុំធ្វើអោយ តែពាក្យចាំខ្ញុំធ្វើអោយ នេះ  ពេលសួរតាមទូរស័ព្ទ ក៏លឺតែពាក្យនេះតែរហូតហ្នឹង ចំនួន៣ដងតាមទូរស័ព្ទនិងតាមផ្ទាល់មាត់ជួបគ្នាផ្ទាល់ ចំនួន ២ដង។

ក្នុងបញ្ហានេះ ប្រជាពលរដ្ឋចេះតែនាំគ្នាឆ្ងល់ថា តើកាងារកាត់ដី អោយ ប្រជាពលរដ្ឋ យោងតាម អនុក្រិត របស់រាជរដ្ឋាភិបាល​មិនបាន !  ពួកគាត់ឆ្ងល់ថា:តើ នាយកសាលា បឋមសិក្សាអូរជ្រៅថ្មី  ព្រមទាំងលោកប្រាក់ប៉ូលី ប្រធានមន្ទីររៀបចំដែនដីនគរូបនិយកម្ម សំណង់និងសុរិយោដី ខេត្ត បន្ទាយមានជ័យនិងសម្តេច អគ្គមហាសេនាបតីតេជោហ៊ុនសែន មួយណាធំជាង បានជា សម្តេចខំចេញអនុក្រិតអោយកាត់ដី មកសងប្រជាពលរដ្ឋចំនួន៥គ្រួសារដែលរងគ្រោះដោយសារសាលារំលោភយកនោះជូនជនរងគ្រោះវិញបែជាមន្ត្រីជំនាញមិនព្រមអនុវត្តន៍តាមទៅវិញ។

 សរុបសេចក្តីមក គឺលោកប្រាក់ប៉ូលី ប្រធានមន្ទីររៀបចំដែនដី ណគររូបនិយកម្ម សំណង់និងសុរិយោដី ខេត្ត បន្ទាយមានជ័យ មានចេតនា មើលស្រាល ហត្ថលេខា  សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា តែម្តងបានជាពុំព្រមដោះស្រាយទៅតាមអនុក្រិត របស់រាជរដ្ឋាភិបាល។ចំណែកលោក ប្រាក់ប៉ូលី ប្រធានមន្ទីរៀបចំដែនដីនគរូបនិយកម្មនិងសំណង់ខេត្តបន្ទាយមានជ័យបានឆ្លើយដោះសារប្រាប់អ្នកយកព័ត៌មានថា គាត់មិនហ៊ានមើលស្រាល អនុក្រិត របស់ រដ្ឋាភិបាលដូចការលើកឡើងរបស់ប្រជាពលរដ្ឋ ចំនួន៥គ្រួសារខាងលើដែលបានចោទប្រកាន់ខាងលើនោះទេ អោយតែមានចំណាពីសម្តេច គឺលោកត្រូវតែអនុវត្តន៍តាមហើយ តែចំពោះកិច្ចកាងារ ចេញប័ណ្ណកម្មសិទ្ធស្របច្បាប់មិនដូចការទិញមាសតាមផ្សារទេ គឺគេធ្វើតាមលំដាប់ លំដោយអោយបានច្បាស់លាស់បន្តិច ព្រោះបើលោកធ្វើមិនច្បាស់លាស់ទៅក្រែងលោគេថា លោកចេញប័ណ្ណកម្មសិទ្ធលើដីសាលាអោយទៅអោយពលរដ្ឋនាំតែមានបញ្ហាខាងសាលាឬក៏ប្រជាពលរដ្ឋទាំងភូមិគេសុខចិត្តវាកាន់តែកើតរឿងធំនាំឲ្យស្មុគស្មាញបន្ថែមទៀត។

ជុំវិញនៃការលើកឡើងរបស់លោកប្រាក់ប៉ូលីនេះដែរ លោក កែ សាវន អាយុ៦១ឆ្នាំ ជាអតីត រដ្ឋបាល ឃុំប៉ោយប៉ែត បានបញ្ជាក់ប្រាប់ថារឿងរ៉ាវ ដីសាលានេះគឺលោកដឹងច្បាស់ណាស់ព្រោះកាលណោះ រូបលោកជាអ្នកកាន់ម៉ែត្រ វាស់វែងអោយផ្ទាល់ ដោយវាស់ពីជើងមកត្បូង១០០ម៉ែត្រនិងពីលិចទៅកើត៣០០ម៉ែត្រ  ហើយដីប្រជាពលរដ្ឋចំនួន៥គ្រួសារដែលនៅខាងត្បូងរបងសាលនោះមិនបានរំលោភលើដីសាលាឡើយលុះមកដល់ឆ្នាំ២០០៧ក៏ចាប់ផ្តើមមានបញ្ហាដោយខាងសាលមករំលោភយកដីប្រជាពលរដ្ឋចំនួន៥គ្រួសាររហូតកើតរឿងប្តឹងប្តល់គ្នាតាមតំណាក់កាលតាំងពីឃុំ/សង្កាត់ ស្រុក/ក្រុង និងខេត្ត ដោះស្រាយមិនចេញក៏បញ្ជូនទៅដល់ដំណោះស្រាយថ្នាក់ជាតិហើយចុងក្រោសម្តេចហ៊ុនសែនក៏បានចេញ អនុក្រិត ប្រគល់ដីដែលសល់ពីការសាងសង់សាលាមកអោយពលរដ្ឋរងគ្រោះវិញ។ដោយទំហំក្បាល២០ម៉ែត្របណ្តោយ៩៦ម៉ែត្រក្រោយពីសាងសង់សាលាអស់ខ្លះដោយ គតិបណ្ឌិត  សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន  សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រ កម្ពុជា បានចេញអនុក្រិតលេខ:  ៤៥ អនក្រ .បក ចុះថ្ងៃទី២៧ ខែមិនាឆ្នាំ២០១៨ស្តីពីការកាត់ផ្ទៃ២០គុណនិង៥៦ម៉ែត្រ នៅខាងលិចសាលាបឋមសិក្សាអូរជ្រៅថ្មី(ដីដែលនៅសល់ពីសាងសង់អាគារសិក្សា) ចេញពីសារពើភ័ណទ្រព្យសម្បត្តិរដ្ឋ  របស់សាលាបឋមសិក្សា អូរជ្រៅថ្មីនិងធ្វើ អនុបយោគ ជាដីឯកជនរបស់រដ្ឋ សម្រាប់ធ្វើបទានកម្ម ជាកម្មសិទ្ធឯកជនជូនប្រជាពលរដ្ឋចំនួន០៥ គ្រួសារវិញ។

លោកតាំងផាន់ណូ អាយុ៦១ឆ្នាំ ជាប្រជាពលរដ្ឋ ៥គ្រួសារបានរំលឹកពីដើមហេតុដែលនាំអោយមានទំនាស់ដីធ្លីនេះកើតឡើងគឺ តាមពិតទៅនៅក្នុងប្លង់របស់សាលាមានតែទំហំ១០០ម៉ែត្រគុណនិង៣០០ម៉ែត្រប៉ុណ្ណោះហើយដីនោះនិងដីប្រជាពលរដ្ឋ៥គ្រួសារមិនពាក់ព័ន្ធហ្នឹងគ្នាទេគឺដំបូងសាលាចាស់នោះសាងសង់នៅខាងជើងលុះក្រោយមកជំនាន់លោកចែមសំបូរធ្វើជានាយកសាលាបឋមសិក្សានេះគឺលោកបានអង្កត់ដីចែកគ្រូៗនៅលើដីសាលានោះអស់លុះត្រូវការធ្វើសារពើភ័ណទៅអោយក្រសួងដើម្បីសាងសង់អាគារសិក្សាថ្មី រកដី១០០ម៉ែត្រគុណ៣០០ម៉ែត្រមិនគ្រប់លោកចែមសំបូរក៏មករំលោភដីប្រជាពលរដ្ឋចំនួន៥គ្រួសារដែលនៅខាងត្បូងនេះទៅវិញទើបមានរឿងប្តឹងប្តល់គ្នានេះកើតឡើងបែបនេះ។ទោះជាយ៉ាងណាពួកគាត់ក៏សូមសំណូមពរដល់សម្តេច តេជោហ៊ុនសែនជួយជំរុញឲ្យមន្ត្រីថ្នាក់ក្រោយជួយធ្វើប្លង់រឹងវាស់ជាលក្ខណះជាប្រព័ន្ធជូនប្រជាពលរដ្ឋអោយបានឆាប់ៗផងទាន!ព្រោះពួកគាត់ជាប្រជាពលរដ្ឋស្លូតត្រង់ចង់មានលំនៅដ្ឋានរស់នៅសុខស្រួលសម្រាប់ជីវិតចុងក្រោយ៕

 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1499 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8648 នាក់
ខែនេះ :
28201 នាក់
3 ខែនេះ :
62034 នាក់
សរុប :
2512741 នាក់