ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សាលាដំបូង ខេត្តបន្ទាយមានជ័យ បិទភ្នែកម្ខាង ដើម្បីឲ្យលោក វ៉ាន់ សាវឿន និងលោក ឧក ចាន់ឌី មានសេរីភាព តែប្រជាពលរដ្ឋ ១៧ គ្រួសារកំពុងទឹកភ្នែក !
Thu,20 September 2018 (Time 06:56 PM)
ដោយ ៖ រចនា (ចំនួនអ្នកអាន: 2620នាក់)


បន្ទាយមានជ័យៈ សារព័ត៌មានខ្មែរជាយដែន បានទទួលព័ត៌មានពីប្រជាពលរដ្ឋ ១៧ គ្រួសារ ដែល រស់ នៅភូមិស្វាយឃុំថ្មពួក ចំនួន ១៥ គ្រួសារ និង ២គ្រួសារនៅភូមិកាប់ចោរ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ថាៈ កាលពីឆ្នាំ២០១៤ លោក វ៉ាន់ សាវឿន និង លោក ឧក ចាន់ឌី ហៅ យាន សារឿន បានធ្វើជាអ្នក រត់ការដោះស្រាយរឿងទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋ ១៧០ គ្រួសារ  និងក្រុមហ៊ុន លី សំអាន ។ ដោយ លោក ឧក ចាន់ឌី បានអះអាងថា” ខ្លួនស្គាល់អ្នកធំច្រើន ហើយពិសេស ជាអ្នកជំនិត ជាមួយលោក ចុង ផែតអភិបាលរង ខេត្តទទួលបន្ទុកដីធ្លី” ក្នុងការដោះស្រាយនេះ បានទាមទារចំណែកដី ទំហំ ៥០ ហិកតា ដែលនៅក្នុងដីទំនាស់នោះថា ជូនលោក ចុងផែត ។ ប្រជាពលរដ្ឋទាំង ១៧០គ្រួសារ បានយល់ ព្រមប្រគល់ជូន តាមសំណើររបស់ លោក វ៉ាន់ សាវឿន និង លោក ឧក ចាន់ឌី ។ ក្រោយបានទទួល ចំណែកដី ៥០ ហិកតា ថាយកជូនលោកចុង ផែន( ប្រគល់ជូនមេ) រួចមក លោក វ៉ាន់ សាវឿន និង លោក ឧក ចាន់ឌី បានចាប់ផ្តើមលក់ដីនោះ ទៅឲ្យប្រជាពលរដ្ឋ នៅក្នុងភូមិ ដែលក្នុង ១ហិកតា តំលៃ ១៥០០០ បាត(មួយម៉ឺនប្រាំពាន់បាត) ស្មើ ៥០០ ដុល្លារ ដោយបានឲ្យ លោក ឃិត សុឃាយ ជាអ្នក ភូមិជាមួយគ្នា ជាអ្នកតំណាងលក់ដីនោះ ។ តែការលក់កាលនោះ បានលុយចំនួន ២៣២០០០បាត ( ពីរសែនបីម៉ឺននិងពីរពាន់បាត) ដែលមានប្រជាពលរដ្ឋ ១៧ គ្រួសារ បានទិញដីនោះ ។ បន្ទាប់មកមាន ការបែកធ្លាយថា លោក វ៉ាន់ សាវឿន និង លោក ឧក ចាន់ឌី មិនបានប្រគល់លុយកាក់នោះទៅមេ ( លោកចុង ផែត) ទេ ទើបមានបណ្តឹងមួយ ដោយចោទប្រកាន់មកលើលោកទាំងពីរពីបទ” ឆបោក”  ទើប លោកទាំងពីរត្រូវបានតុលាការសំរេចឃុំខ្លួនពួកគាត់ អស់រយៈពេល ៦ ខែ ទើបតុលាការបើក សវនាការ ។ មុនបើកសវនាការ ទាំងម្តាយឳពុក របស់លោក វ៉ាន់ សាវឿន បានទៅអង្វរប្រជាពលរដ្ឋ ១៧ គ្រួសារ ឲ្យដកពាក្យបណ្តឹង ឬ និយាយការពារ ដើម្បីឲ្យតុលាការដោះលែង ឲ្យមានសេរីភាព ដោយថ្នូរ និងការប្រគល់លុយជូនប្រជាពលរដ្ឋទាំង១៧ គ្រួសារវិញ នៅខែ ១០ ឆ្នាំ២០១៤ ។ នៅពេលសវនាការ ប្រជាពលរដ្ឋ បាននិយាយការពាររហូតដល់លោក ចៅក្រមជំនុំជំរៈ ជឿ ហើយបានដោះលែងឲ្យជន ទាំងពីររួចផុតពីការចោទប្រកាន់ ហើយមានសេរីភាព ។ ក្រោយពីរួចផុតការចោទប្រកាន់ ហើយ ដល់ ពេលកំណត់ត្រូវសង់លុយកាក់ជូនពលរដ្ឋវិញទេ ។

ចំណែកដីធ្លី ដែលប្រជាពលរដ្ឋបានទិញលោកទាំងពីរនោះ ត្រូវបានលោក វ៉ាន់ សាវឿន យកដីនោះ ទៅជួលឲ្យប្រជាពលរដ្ឋផ្សេងអាស្រ័យផលអស់ ។ ប្រជាពលរដ្ឋ ១៧ គ្រួសារ មានតែទឹកភ្នែក ប្រាក់ក៏ បង់ថង់ក៏ដាច ដោយសារតែស្នារដៃរបស់លោក វ៉ាន់ សាវឿន និង លោក ឧក ចាន់ឌី សូម្បីតុលាការ ពិចារណាលែងកើត ដោយសារតែសក្ខីកម្មពលរដ្ឋ ។

លោក វ៉ាន់ សាវឿន និង លោកឧក ចាន់ឌី ក៏បានចុះចូលជាមួយក្រុមហ៊ុន លោក លី សំអាន ជាមួយ ប្រជាពលរដ្ឋ ១៤ គ្រួសារ ហើយក៏ចាប់ផ្តើម ធ្វើទុក្ខបុកម្នេញមកលើ តំណាងប្រជាពលរដ្ឋ ១៧០គ្រួសារ  ដែលបញ្ចេញគំនុំ របស់ខ្លួន ។ សារព័ត៌មានរបស់យើង នៅតែរង់ចាំការប្រតិកម្ម ពីលោក វ៉ាន់ សាវឿន លោក ឧក ចាន់ឌី ដើម្បីធ្វើការបំភ្លឺ  យើងនឹងធ្វើការចុះផ្សាយជូន ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
550 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7699 នាក់
ខែនេះ :
27252 នាក់
3 ខែនេះ :
61085 នាក់
សរុប :
2511792 នាក់