ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
តើឯកឧត្ដមឱម យិនទៀង និងឯកឧត្ដមជាសុផារ៉ា គិតយ៉ាងណា បើដីរង្វង់មូលក៏បាត់ដីបឹងក៏បង់ដោយស្នាដៃប្រធានមន្ទីសុរិយោដីខេត្តឧត្តរមានជ័យ
Sun,02 September 2018 (Time 05:28 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1232នាក់)


ខេត្តឧត្តរមានជ័យៈ តើអង្គភាពប្រយុទ្ធប្រឆាំងនិងអំពើពុករលួយ(ACU) ឯកឧត្ដមឱម យិនទៀង និងឯកឧត្ដម ជាសុភារ៉ា គិតយ៉ាងណា  ?ចំពោះការបាត់បង់ដីបឹងរមនិយដ្ឋានផ្ទះតាម៉ុក និងអតីតរង្វង់មូលស្រឡៅស្រោង ដែលជារដីសាធារណៈរបស់រដ្ឋ ត្រូវបានលោកគឹម គាវិន ប្រធាន មន្ទីរៀបចំដែនដីនិងសុរិយដី ខេត្តឧត្តរមានជ័យបាន ចុះបញ្ជីជូនដល់បុគ្គល(ឯកជន)រួចហើយនោះនិងធ្វើជាកម្មសិទ្ធរបស់ខ្លួនដោយផ្ទាល់នោះ។
គូសរំលឹកផងដែថា ដីអតីតៈរង្វង់មូលស្រឡៅស្រោង នៅលើផ្លូវជាតិ67 ត្រង់ចំណុចផ្លូវបំបែកជាបី ក្នុងភូមិអូគគីកណ្ដាល ត្រូវបានប្រជាពលរដ្ឋរស់នៅទីនោះធ្វើការតរវ៉ាយ៉ាងស្វិតស្វាញ កាលពី៣ឆ្នាំមុនតែត្រូវបានបរាជ័យ ។
ដោយសារតែលោកគឹមគាវិន ប្រធានមន្ទីសុរិយោ កាលពីលោកនៅជាប្រធានការិយាល័យ ភូមិបាល ស្រុកអន្លង់វែង បានចុះហត្ថលេខា ប្រគល់ដីនោះ អោយទៅអ្នកមានអំណាចបាត់ទៅហើយ។
ចំណែកផ្ទៃបឹងតាម៉ុកវិញ ករត្រូវបានលោកគឹមគាវិនចុះបញ្ជី តាមរយះការវាស់វែងជាលក្ខណៈប្រពន្ធ យកធ្វើជាកម្មសិទ្ធរបស់លោកផ្ទាល់ និងបក្សពួកសុទ្ធតែអ្នកមានអំណាចនៅក្នុងខេត្តឧត្តរមានជ័យចំនួន១២នាក់ផ្សេងទៀត។
ជុំវិញការបាត់បង់ដីអតៈរង្វង់មូលទាំងស្រុង លោក គឹម គាវិន មិនទាន់បានបញ្ជាក់ថាបណ្ដាលមកពីមូលហេតុអ្វីនោះឡើយ ហើយលោកករមិនទាន់បានបញ្ជាក់ ថាតើការចុះហត្ថលេខា របស់លោក នៅលើគុំនូសផ្លង់ដីរង្វង់មូលដែលជាដីសាធារណៈរបស់រដ្ឋ ផ្ដល់សិទ្ធទៅអោយបុគ្គលឯកជនកាន់កាប់នោះ បណ្ដាលមកពីមូលហេតុអ្វីនោះដែ។
ហើយការចុះបញ្ជីដីបឹងរមនិយដ្ឋានផ្ទះតាម៉ុក ធ្វើជាកម្មសិទ្ធនោះ លើកបានអះអាងថានៅក្រៅអនុក្រិដ្ឋផ្ទៃបឹងជាង៥០ម៉ែត លោកថាដីនេះត្រូវបានបុគ្គលជាឯកជនម្នាក់ គេបានសម្ទានជូនមករូបលោក តែលោកមិនទាន់បានបង្ហាញ បញ្ជាក់ពីការផ្ទេសិទ្ធពីម្ចាស់ដើមនោះឡើយ។
ដោយក្នុងការចុះបញ្ជីលោកគឹមគាវិន និងបក្សពួកសុទ្ធតែនាក់មានអំណាច១២នាក់ផ្សេងទៀតនោះ បានដាក់ថាទ្រព្យរួមប្ដីប្រពន្ធ ។
ដោយមានមហាជនសង្ស័យថា នេះជាការឃុបឃិតគ្នាយកដីចំណីបឹង ដែលជាដីរបស់រដ្ឋធ្វើជាកម្មសិទ្ធរបស់ខ្លួន។
ជុំវិញនៃការចុះហត្ថលេខាផ្ដល់ បណ្ណ័កម្មសិទ្ធដីរង្វង់មូលដែលជាដីសម្បិត្តរដ្ឋ និងចុះបញ្ជីដីបឹងធ្វើជាកម្មសិទ្ធបែបអនាធិបតេយ្យទាំងនេះ តើឯកឧត្ដម ជាសុផារ៉ា និងឯកឧត្ដមឱមយិនទៀង គួពិចារណាយ៉ាងណា?
រឺមួយករការចុះហត្ថលេខា និងចុះបញ្ជី យកដីសាធារណៈរបស់ រដ្ឋ វាជារឿងត្រឹមត្រូវរបស់អង្គភាពក្រសួងដែនដី នគររូបន័យកម្មសំណង់និងសុរិយោដី៕ប៉ែន នួន

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
433 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7582 នាក់
ខែនេះ :
27135 នាក់
3 ខែនេះ :
60968 នាក់
សរុប :
2511675 នាក់