ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ប្រជាពលរដ្ឋចង់ឃើញអង្គភាពប្រឆាំងអំពើពុករលួយចាត់ការមន្ត្រីគយម្តង ព្រោះកន្លងមកមន្ត្រីតុលាការនិងប៉ូលិស នៅខេត្តបន្ទាយមានជ័យ ត្រូវបានចាប់ខ្លួនរឿងអំពើរពុករលួយតែគយរួចខ្លួនរហូត!
Fri,21 September 2018 (Time 07:15 PM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 1598នាក់)


 
 
បន្ទាយមានជ័យ: ពាក្យចាស់មួយឃ្លាបានពោលថា៖ មួយ ដំប និងបួនគឺដូចតែគ្នា ឌៀតែខ្នូច មន្ត្រីគយចល័យក្រសួងដែលឯកឧត្តមគុណញ៉ឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដាក់មកកាន់តំណែងមេផ្លូវលេខ៥   គឺពុករលួយ ដូចគ្នា មិនថាតែលោក ឈួន សោភា   ឬលោក ពុត សុខា ទេ គឺតែងតែ ធ្វើពុតជា រឹតបន្តឹង ទំនិញតាមផ្លូវត្រង់ដែលចេញតាមច្រកទ្វារអន្តរជាតិ តែឆ្លៀត ឃុបឃិតជាមួយ ឈ្មួញ លួចចេញទំនិញផ្លូវកាត់ឬច្រករបៀងយ៉ាងពេញបន្ទុកតែម្តង។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋអ្នករកស៉ីកំប៉ិកកំប៉ុកម្នាក់ដែលដឹកទំនិញតាមរទេះចេញពីច្រកទ្វារ អន្តជាតិប៉ោយប៉ែត បានត្អូញត្អែរ ប្រាប់អ្នកយកព័ត៌មានខ្មែរជាយដែនថា៖ សមត្ថកិច្ចគយ បានរឹតបន្តឹងនិងកៀបសង្កត់ពួកគាត់យ៉ាងខ្លាំងដោយគ្រាន់តែដឹកពូកចំនួន២ត្រូវបានអស់លោកសមត្ថកិច្ចចាប់និងអោយគាត់បង់ពន្ធដល់ទៅ១០ម៉ឺនរៀលឯណោះ។តែបើច្រករបៀងវិញចេញទំនិញសព្វសារពើរ តែសមត្ថកិច្ចហាក់ដូចជាមើលមិនឃើញ សង្ស័យដុល្លាបាំងភ្នែកជិតឈឹងហើយមលទៅបានជាមិនដែលឃើញចាប់បានបែបនេះពួកគាត់បន្តទៀតថា មិនថាតែ រថយន្ដចង្កូតស្តាំ ម៉ូតូក្តៅ(ចោរលួចពីថៃ)ឫគ្រឿងបន្លាស់រថយន្ត និងទំនិញគេចពន្ធគ្រប់ប្រភេទរួមទាំងចំណីអាហារខូចគុណភាពទៀតផងបើពូកវិញគេដឹកតាមគោយន្តតាមរម៉កម៉ូតូដោយដឹកគរលើគ្នាកំពស់ស្មើររថយន្តកាមម៉ាសក៏លោក គយក្រសួងធ្វើមើលមិនឃើញដែរ។ដោយក្រុមឈ្មួញទាំងនោះបានបង់លុយកាក់ក្រៅផ្លូវផ្លូវការទៅអោយលោក ឈុន សុធាវណ្ណារី ដែលជាកូនចៅរបស់លោកឈួនសោភា នេះជាប្រចាំខែនិងជើង។
ប្រភពបានបន្តអោយដឹងទៀតថា៖បើចង់រកស៊ីបានរលូនទាល់តែចេះសែនព្រេន ដល់សមត្ថកិច្ចនៅតាមដងផ្លូវពួកគាត់ថ្ងូរថាគ្រាន់តែដី៤៨គីឡូម៉ែត្រ សោះបែជាសមត្ថកិច្ចគយ ដាក់ដល់ទៅ៣ទៅ៤កន្លែង បណ្តាក់គ្នាដូចខ្យងតែអ្វីដែលគួរឲ្យខ្លាចជាងគេនោះពួកសមត្ថកិច្ចចល័តរបស់ក្រសួងដែលមានទីតាំងនៅខាលលិចគល់ស្ពានទឹកថ្លា ស្ថិតនៅក្នុង ភូមិទឹកថ្លាសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ នេះតែម្តង។ព្រោះលោក ឈួន សោភា ដោយសារមានជំនាញប្រើមនុស្សចំនួន៣នាក់ ទី១ លោក ឈុន សុធា វណ្ណារី  (ដែលគេស្គាល់ថា ជាខ្លាចាស់ប្រចាំតំបន់នេះ)  ទី២ គឺលោក ប្រាក់ សំអាត ដែលជាអ្នកប្រមូលលុយ តាមរយន្តដឹកទំនិញគ្រប់ប្រភេទ។  ចំណែកលោក អាត  អឿន គឺជាអ្នកគ្រប់គ្រងប្រមូលលុយកាក់ក្រៅផ្លូវការពីតាមឃ្លាំងទំនិញនៅទូទាំងខេត្តបន្ទាយមានជ័យ។ដើម្បីរកប្រាក់ចំណូលក្រៅផ្លូវការសំរាប់ចែកគ្នា។ហើយរាល់ថ្ងៃនេះក្រុមអាជីវករម្ចាស់ឃ្លាំងទំនិញនៅខេត្ត បន្ទាយមានជ័យ  កំពុង ស្រែក ដូចក្ងាន  ខណ:  ពេលដែល គយចល័ត របស់ក្រសួង  សង្កត់  ក  ដោយទារប្រាក់ដាក់ខែ ក្រៅផ្លូវការ ឃ្លាំងមួយក្នុង១ខែ  ១៥០០ដុល្លា ទៅ២៥០០ដុល្លា សរុបទូទាំងខេត្ត បន្ទាយមានជ័យមាន ចំនួន ២៨ឃ្លាំង។
កាលពី សម័យលោក ពុធសុខា  មេផ្លូវ៣ខេត្ត បាត់ដំបង  បន្ទាយមានជ័យ  សៀមរាប  ដែលអោយ លោកអាតអឿនជាអនុប្រធានក្តាប់ខេត្តបន្ទាយមានជ័យទទួលបន្ទុកត្រួតពិនិត្យ ឃ្លាំង  និងលោក  ប្រាក់សំអាតទទួលបន្ទុកប្រមូលលុយកាក់ពុករលួយពីរថយន្តដឹកទំនិញឆ្លងកាត់ប៉ោយប៉ែតទៅមកបន្ទាយមានជ័យ។ដោយ តម្រូវអោយក្រុមអាជីវករនិងអ្នករត់ឡានដឹកទំនិញទាំងអស់មកបង់ប្រាក់ចាប់ពីថ្ងៃទី១រហូតដល់ថ្ងៃទី៥ បើលើសថ្ងៃកំណត់គឺគយចល័យមានលោកឈុនសុធាវណ្ណារីនិងលោកប្រាក់សំអាត បញ្ជារកូនចៅឲ្យបើករថយន្ត ប្រដេញចាប់តាមផ្លូវដោយមិនខ្លាចគ្រោះថ្នាក់ចរាចរណ៍ឡើយ។
ចំណែកលោកប្រាក់សំអាតទទួលបន្ទុកប្រមូលលុយកាក់ពុករលួយពីរថយន្តដឹកទំនិញឆ្លងកាត់ប៉ោយប៉ែតទៅមកបន្ទាយមានជ័យនេះក៏មិនធម្មតាដែរក្នុងការប្រើយុទ្ធសាស្ត្រកៀបសង្កត់ទើបប្រមូលលុយកាក់ពីការដាក់ខែតាមរថយន្តតូចធំកាន់តែច្រើន។ប្រភពមិនផ្លូវការបានអោយដឹងថាគ្រាន់តែរថយន្តប្រភេទកាមរីដឹកទំនិញចេញពីប៉ោយប៉ែតទៅកាន់ខេត្តបន្ទាយមានជ័យ បាត់ដំបងនិងសៀមរាបសរុបទៅមិនតិចជាង៤៧០គ្រឿងទេហើយរថយន្តមួយគ្រឿងត្រូវបង់លុយកាក់ក្រៅផ្លូវការក្នុង១ខែ៦០០០០០រៀល(ហុកសិបម៉ឺនរៀល) ក្នុងនោះដែរ រថយន្ត តួរីស១២កៅអី មានចំនួន៧០គ្រឿងដែលដឹកទំនិញហើយ រថយន្ត១គ្រឿងត្រូវបង់ក្នុងមួយខែ១០០០០០០រៀល(មួយលានរៀល)  ចំណែករថយន្ត ឃ្លុបដែលដឹកទំនិញមានចំនួន១៦២គ្រឿងដោយក្នុង១គ្រឿងត្រូវបង់១ខែចំនួន៣០០០០០០(បីលានរៀល)ចំណែករថយន្តក្រុងដែលដឹកទំនិញមាន៦ក្រុមហ៊ុនតែក្រុមដែលសកម្មក្នុងការដឹកទំនិញជាងគេគឺក្រុមហ៊ុនថោងស៊ីញនិងក្រុមហ៊ុនវរះប៊ុនថាំដោយគយគេគិតជាជើងក្រុមហ៊ុនអីក៏ដោយអោយតែដឹកទំនិញគឺរថយន្តមួយគ្រឿងត្រូវបង់ក្នុងមួយជើង១០០០០០០រៀល(មួយលានរៀល)តែម្តង។
ទោះជាយ៉ាង ណា  ដោយសារការបន់ស្រន់របស់ប្រជាពលរដ្ឋជាពិសេសក្រុមអាជីវករម្ចាស់ឃ្លាំងនិងក្រុមអ្នកដឹកទំនិញទីបំផុតទេវតាជួយកាលពីដើមខែនេះលោកពុតសុខាក៏ត្រូវបានមេកើយដកចេញហើយដាក់ជំនួសវិញនូវលោក ឈួន សុភា ដែលផ្លាសមកពីផ្លូវជាតិ៧មកជំនួសតំណែងលោក ពុធ សុខា វិញ ។
តែអ្វីដែលគួរអោយកត់សំគាល់នោះគឺផ្លាស់ប្តូរតែមនុស្សទេ គឺសកម្មភាពពុករលួយកៀបសង្កត់ប្រជាពលរដ្ឋ នៅតែមានដដែល ប្រភពបន្តទៀតថា៖កាលពីពេលថ្មីៗនេះគេឃើញលោក ឈួន សោភា ធ្វើជាសម្តែងល្ខោនដោយចុះទៅពិនិត្យនៅតាមឃ្លាំងលក់គ្រឿងបន្លាស់រថយន្ត ជាច្រើនកន្លែងនៅក្នុងក្រុុងសិរីសោភ័ណដោយរកឃើញទំនិញ អត់ពន្ធឬពន្ធមិនច្បាស់លាស់ជាច្រើនតោន តែអ្វីដែលគេហួសចិត្តនោះគឺ ទំនិញទាំងនោះគេដឹងច្បាស់ថាជាទំនិញចេញតាមផ្លូវកាត់ឬច្រករបៀងក្នុងស្រុកម៉ាឡៃដែលមានអ្នករត់ការដ៏ល្បីឈ្មោះម្នាក់ឈ្មោះ យាយផុន ឬដែលសមត្ថកិច្ចតែងហៅថា៖ម៉ែផុនៗនោះគឺយាយផុនបានរត់ការចេញទំនិញដូចជាគ្រឿងបន្លាស់រថយន្ត សព្វសារពើររួមទាំងប្រេងម៉ាស៉ិនផងដែរដោយដឹកតាមរថយន្តខ្សែរមួយជើងៗ៦ទៅ៧គ្រឿងហើយបង់លុយកាក់ក្រៅផ្លូវការអោយគយចល័តក្រសួងនៅគល់ស្ពានទឹកថ្លានេះមិនតិចជាង២០លានរៀលនោះទេ។គ្រាន់តែថយន្តខ្សែរដឹកទំនិញគេចពន្ធរបស់យាយផុន ដឹកមកស្តុបទុកក្នុងឃ្លាំងមួយនៅក្នុងភូមិខ្លាកូនចាស់ ស្ថិតក្នុងសង្កាត់កំពង់ស្វាយ សំរាប់ចាយចាយតាមហាងលក់គ្រឿងបន្លាស់រថយន្តក្នុងក្រុងសិរីសោភ័ណនេះធ្វើអោយផ្លូវលំមួយខ្សែរនៅចន្លោះមន្ទីអបរំនិងមន្ទីកាកកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យស្រុតខូចខាតធ្ងន់ធ្ងរគ្រូបង្រៀនខ្លះទុករថយន្តចោលដោយសារជិះចូលផ្ទះមិនកើត។ជុំវិញបញ្ហានេះសង្ឃឹមថាលោកឱមយិនទៀងប្រធាន អង្គភាព  ប្រឆាំងអំពើរពុករលួយនិងបើកការស៉ើបអង្កេតផងទាន!ព្រោះកន្លងមកគេឃើញ អង្គភាពនេះចាត់ការតែទៅលើ មន្ត្រីតុលាការតែចំពោះមន្ត្រីគយ ដែលប្រពឹត្តអំពើរពុករលួយនៅមិនទាន់ឃើញមានការឃាត់ខ្លួនបានម្នាក់នៅឡើយទេ ទើបបានជា គយក្រសួងទាំងនេះបានចិត្តប្រព្រឹត្តអំបើរពុករលួយកាន់តែខ្លាំង៕
 
 
 
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1248 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8397 នាក់
ខែនេះ :
27950 នាក់
3 ខែនេះ :
61783 នាក់
សរុប :
2512490 នាក់