ជនខិលខូចលួចសង់សណងលើឆ្នេរប្រជាពលរដ្ឋ សំណូមពរអោយអាជ្ញាធរខេត្ត ព្រះសីហនុថែរក្សាទ្រព្យសម្បត្តិសាធារណះរបស់រដ្ឋ!
ខេត្តព្រះសីហនុ ៖រ៉ែ ព្រៃភ្នំ កោះទន្លេរ ឆ្នេរសមុទ្រ ស្ទឹង និងព្រែក គឺជាសម្បត្តិសាធារណៈ របស់រដ្ឋ មិនអាចអោយបុគ្គលណាម្នាក់រំលោភសាងសង់សំណង់ឬកាប់ជីកគាស់កាយ បំផ្លិចបំផ្លាញបានឡើយថ្មីៗនេះគេសង្កេតឃើញទីតាំងសំណង់ដ៏ គឃ្លើនស្ថិតនៅត្រង់ចំណុចផ្លូវបំបែកចូល កោះព្រាប (ជាប់ផ្ទះពូចក់)ស្ថិតក្នុងភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុបាននិង កំពុងដំណើរការសាងសង់សំណង់យ៉ាង រឹងមាំដោយពុំមានច្បាប់នេះបើយោងតាមប្រភពដែលបានទម្លាយចេញ។
ប្រភពពីពលរដ្ឋ អះអាងថា ខណៈអាជ្ញាធររឹតបន្តឹងការសាង សង់សំណង់គ្រប់ប្រភេទ ជាពិសេស សំណង់ដែលប៉ះពាល់ចំណីឆ្នេរបែរជាថៅកែផែទូកដ៏មានឥទ្ធិពលម្នាក់បានសាង សង់រំលោភច្បាប់ដែលគេសង្ស័យថា ប្រហែលជាគេអាងខ្នងទៅលើមន្ត្រីថ្នាក់ កំពូលរបស់រដ្ឋបាលខេត្តព្រះសីហនុ។ ប៉ុន្តែ គេពុំដឹងថា មន្ត្រីណាមួយនោះទេ ។
ជុំវិញបញ្ហានេះ បណ្តាញសារព័ត៌មានយើងពុំអាចសុំការបំភ្លឺបាននៅឡើយទេ។ លោក អុី សុខឡេង អភិបាលក្រុង ព្រះសីហនុ បានបញ្ជាក់ថា ជុំវិញបញ្ហាការដ្ឋានសំណង់ដែលកំពុងសាងសង់នៅលើសមុទ្រនេះ លោកពុំបានដឹងទេចាំលោកឲ្យមន្ត្រីរបស់លោកចុះទៅពិនិត្យនិងបញ្ឈប់សកម្មភាព ព្រោះ តាមច្បាប់ដែលបានចែងពុំមានបុគ្គលណាម្នាក់អាចសាងសង់សំណង់រឹងមាំនៅលើសមុទ្របាននោះទេ ព្រោះឆ្នេរសមុទ្រ ស្ទឹង និងព្រែក គឺជាសម្បត្តិសាធារណៈ របស់រដ្ឋ ។
គួររំលឹកថា កន្លងទៅគេអះអាងថា អាជ្ញាធរក្រុងក៏ដូចជាអាជ្ញាធរខេត្តផងដែរបានធ្លាប់ចេញលិខិត ព្រមាននិងបញ្ឈប់ សកម្មភាពសាងសង់សំណង់រឹងមាំជាច្រើន កន្លែងនៅតាមឆ្នេរសមុទ្រនានាដែល មតិជាច្រើនដាក់ការ សង្ស័យថាមកពីមានការឃុបឃិតគ្នារវាងមន្ត្រីថ្នាក់មូលដ្ឋាន ( ភូមិ-សង្កាត់) ទើបពួកគេហ៊ានលួចសាងសង់បែបនេះដោយពួកគេប្រើរូបភាពបិទបាំង របង ស័ង្កសីពីខាងមុខដើម្បី បន្លំភ្នែក មន្ត្រីជំនាញ ។
ទោះជាងយ៉ាងណា គេ សង្ឃឹមថាអាជ្ញាធរខេត្តព្រះសីហនុនឹងប្រឹងប្រែងថែរក្សាកាពារ សម្បត្តិសាធារណៈ របស់រដ្ឋ អោយបាន គង់វង្ស នឹងមិនធ្វើអោយពលរដ្ឋខកបំណងនោះឡើយ៕