លោក ចៅ វាសនាអតីតៈចៅសង្កាត់ប៉ោយប៉ែត កូតាគណបក្សសង្គ្រោះជាតិ គួរតែទទួលបាន ការលើក លែងការចោទប្រកាន់
បន្ទាយមានជ័យៈ លោក ចៅ វាសនា ហៅ វែង ជាអតីតៈចៅសង្កាត់ ប៉ោយប៉ែត កូតាគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលសម្រេចរំលាយ កាលពីខែ ១១ ឆ្នាំ២០១៧ លោកត្រូវបានតុលាការ សម្រេចឃុំខ្លួន ដោយបានចោទប្រកាន់ ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៣៦៤ ចុះថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០១៥ ពីបទ” ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ . សមគំនិតក្នុងអំពើធ្វើឲ្យខូចខាតដោយចេតនា (មាន ស្ថានទម្ងន់ទោស) ។ ដោយសារតែ លោក ង៉ោ ម៉េនជ្រួន បានធ្វើរបាយការណ៍ លេខ ០៣២ ក បប ចុះ ថ្ងៃទី ២៥ ខែ ០៥ ឆ្នាំ២០១៥ ដែលបានចោទប្រកាន់មកលើលោក ឲ្យទទួលខុសត្រូវទាំងស្រុង ។ នៅថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ២០១៧ លោក ចៅ វាសនា ត្រូវបានតុលាការ សម្រេចឃុំខ្លួនបណ្តោះអាសន្ន រហូតដល់សព្វថ្ងៃ ។ ទាំងប្រជាពលរដ្ឋ និង អ្នកវិភាគបញ្ហាសង្គម យល់ថា ការចាប់ខ្លួនលោកចៅ វាសនា ជារឿងនយោបាយ សូម្បីការចោទប្រកាន់បទល្មើសខាងលើនេះក៏ដោយ ក៏មិនមានអ្នកណា ជឿដែរ ។ ក្នុងការចាប់ឃាត់ និង ឃុំខ្លួនលោក ចៅ វាសនា រហូតដល់ពេលនេះ មាន ១ ឆ្នាំ ៧ ខែមក ហើយមន្ត្រីរបស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានគេចាត់ទុកថា ជាអ្នកទោស មនសិកា ត្រូវបាន តុលាការ ដោះលែងឲ្យមានសេរីភាពអស់ហើយ ក្រោយ ពីការបោះឆ្នោត សភា អាណត្តិទី ៦នេះ
នៅសល់តែលោក ក៏ជាអ្នកទោសមនសិកា មួយរូប ដែរ មិនទាន់មានសេរីភាពនិងគេ ។ លោកចៅ វាសនា បានអំពាវនាវឲ្យ សូមឲ្យរដ្ឋាភិបាលកម្ពុជា ព្រះមហាក្សត្រ ព្រមទាំងតុលាការ ខេត្តបន្ទាយ មានជ័យ សូមមើលមកលើរូបលោកផង គួរតែបានការលើកលែងការចោទប្រកាន់ ដូចមន្ត្រីអតីតៈគ ណបក្សសង្គ្រោះជាតិ ដូចគេឯងដែរ ៕