ពលរដ្ឋថាសាខាកាំកុងត្រូលច្រកប៉ុស្ដិ៍ ភ្នំដី(គីឡូម៉ែត្រ១៣)ពូកែសម្តែងល្ខោន!
បាត់ដំបង ៖ប្រជាពលរដ្ឋ រិះគន់ថា សមត្ថកិច្ច នៃច្រកទ្វារអន្តរជាតិភ្នំដី(គីឡូម៉ែត្រ១៣)ពូកែ សម្តែងល្ខោន ខណះដែលកន្លងមកអ្នករុញរទេះ ឬ អ្នកឆ្លងកាត់ទិញអីវ៉ាន់ឲ្យដឹងថាក្រុមជំនាញទាំងនោះភាគច្រើនពួកគាត់គ្រាន់តែ ឈរមើលហើយយកលុយតែប៉ុណ្ណោះតាំងពីលោកនាយប៉ុស្តិ៍ឡើងថ្មីមកកាន់ ទើបតែពេលនេះចាប់យកស្នាដៃនិងមានសកម្មភាពនាំយករបស់ខូចគុណភាពទៅធ្វើការ ដុតកំទេចចេាលភ្លាមៗ ដេាយមាន ការចូលរួមពីគ្រប់ស្ថាប័នរួមមាន គយ ប៉ូលីស និងស្នាក់ការ ពាក់ព័ន្ធដែលមិនដឹងខ្យល់អីចូលរួមធ្វើការដុតបំផ្លាញជាក់ស្តែងដល់មតិមហាជនឲ្យដឹងថាក្រុមរបស់លោកចេះធ្វើទៅតាមជំនាញដែរ។
យោងតាមប្រភពព័ត៌មានបានអោយដឹងថានៅល្ងាចថ្ងៃសៅរ៏ ១៣កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២២ កញ្ញា ២០១៨ កម្លាំងជំនាញកាំកុងត្រូលប្រចាំច្រកប៉ុស្តិ៍ភ្នំដីបានធ្វើការត្រួតពិនិត្យ ទំនិញនាំចូល ពីប្រទេសថៃ ជាច្រើនឆ្នាំមកហើយ ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបងទើបតែចេះ ស្ទាក់ ចាប់បាន នូវ ណែមសាច់ជ្រូកដែលខូចគុណភាពចំនួន ៣៤០ គ/ក្រ និង ទឹកផ្លែឈើ អត់កាលបរិច្ឆេទប្រើប្រាស់ត្រឹមត្រូវចំនួន ៣៣៦ គ/ក្រ ដែលបង្កប់ ក្នុងរទេះដឹកបន្លែ-ផ្លែឈើ ដែលរុញកាត់មុខរាប់សិបឆ្នាំមកហើយ នោះគេមិនដែលឃើញបង្ក្រាបសោះ។ប្រភពបន្តទៀតថា៖ប្រហែលកន្លងមកមិនបានត្រួតពិនិត្យទេដឹង ទើបតែរក ឃើញពេលនេះអញ្ជឹងនោះ។
បើយោងតាមសម្តីពលរដ្ឋអ្នករុញរទេះ ឬ អ្នកឆ្លងកាត់ទិញអីវ៉ាន់ឲ្យដឹងថាក្រុមជំនាញទាំងនោះភាគច្រើនពួកគាត់គ្រាន់តែ ឈរមើលហើយយកលុយតែប៉ុណ្ណោះ។តែទើជាយ៉ាងណាមជ្ឈដ្ឋាននានាលើកឡើងថាសមត្ថកិច្ចទាំងនោះពិតជាពូកែសម្តែងល្ខោនមែនគឺចាប់តាំងពីលោកនាយប៉ុស្តិ៍ឡើងថ្មីមកកាន់ ទើបតែពេលនេះចាប់យកស្នាដៃនិងមានសកម្មភាពនាំយករបស់ខូចគុណភាពទៅធ្វើការ ដុតកំទេចចេាលភ្លាមៗ ដេាយមាន ការចូលរួមពីគ្រប់ស្ថាប័នរួមមាន គយ ប៉ូលីស និងស្នាក់ការ ពាក់ព័ន្ធដែលមិនដឹងខ្យល់អីចូលរួមធ្វើការដុតបំផ្លាញជាក់ស្តែងដល់មតិមហាជនឲ្យដឹងថាក្រុមរបស់លោកចេះធ្វើទៅតាមជំនាញដែរ ៕