ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
រថភ្លើង ក្រុងប៉ោយប៉ែត បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បើកកៀរបុរសវ័យចំណាស់ម្នាក់ រងរបួសធ្ងន់ ទាំងព្រឹក..!!!
Tue,25 September 2018 (Time 02:18 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1109នាក់)


រថភ្លើង ក្រុងប៉ោយប៉ែត បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បើកកៀរបុរសវ័យចំណាស់ម្នាក់ រងរបួសធ្ងន់ ទាំងព្រឹក..!!!
 
បន្ទាយមានជ័យ៖ ដោយសារមើលឃើើញរថភ្លើងបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ននៅទីប្រជុំជននិងបានបើកកៀបុរសវ័យចំណាស់ម្នាក់ រងរបួសធ្ងន់ទាំងព្រឹកនោះប្រជាពលរដ្ឋសូមសំណូមពរ ទៅដល់មន្ត្រីពាក់ព័ន្ធ និង អាជ្ញាធរក្រុងប៉ោយប៉ែត សូមអោយលោកជួយធ្វើយ៉ាងណា ជូនដំណឹង ទៅដល់ស្ថានីយ៍រថភ្លើងក្រុងប៉ោយប៉ែត-បន្ទាយមានជ័យ មេត្តាបើកបរក្នុងក្រុងប៉ោយប៉ែត សូមបន្ថយល្បឿន ផងដោយពួកគាត់បារម្ភពីសុវត្ថភាពកូន ចៅ ដែលមានក្មេងតូចៗ ច្រើនណាស់ ដែលរស់នៅតាមបណ្ដោយផ្លូវរថភ្លើងនេះ។
សេចក្តីរាយការណ៍ថាពីទីក្រុងប៉ោយប៉ែតបានអោយដឹងថា៖មានករណីមួយបានកើតឡើង ស្ថិតក្នុងភូមិអូរជ្រៅ ក្រុងប៉ោយប៉ែតបង្កការភ្ញាក់ផ្អើលទាំងព្រឹក ដែលហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ១១ និង ០៥ នាទី ព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ នេះ។  
 
បើតាមប្រភពពីប្រជាពលរដ្ឋ បានឃើញហេតុការណ៍នេះ នៅកន្លែងកើតហេតុ បានអោយដឹងថា៖ រថភ្លើង បើកបរពីកើតទៅលិច ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បានបើកកៀរ បុរស វ័យចំណាស់ម្នាក់ ដួលបោកក្បាល បែក រងរបួសធ្ងន់ធ្ងរ សន្លប់ឈឹង ត្រូវបានរថយន្តសង្រ្គោះ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកពីរ ជាបន្ទាន់ បុរសរងគ្រោះ ដែលត្រូវបានគេស្គាល់គាត់ថា៖ ជាអ្នកដើររើសអេតចាយ អាយុជាង៧០ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ និង ក្រុងប៉ោយប៉ែត ។
 
មជ្ឈដ្ឋានទូទាំងក្រុងប៉ោយប៉ែត ក៏ដូចជាប្រជាពលរដ្ឋ រស់នៅតាមបណ្តោយផ្លូវដែក ក្រុងប៉ោយប៉ែត បានអោយដឹងថា៖ សូមសំណូមពរ ទៅដល់មន្ត្រីពាក់ព័ន្ធ និង អាជ្ញាធរក្រុងប៉ោយប៉ែត សូមអោយលោកជួយធ្វើយ៉ាងណា ជូនដំណឹង ទៅដល់ស្ថានីយ៍រថភ្លើងក្រុងប៉ោយប៉ែត-បន្ទាយមានជ័យ មេត្តាបើកបរក្នុងក្រុងប៉ោយប៉ែត សូមបន្ថយល្បឿន ផង នេះជាក្តីបារម្ភរបស់ប្រជាពលរដ្ឋ (ថា)មានកូន មានចៅ ក្មេងតូចៗ ច្រើនណាស់ ដែលរស់នៅតាមបណ្ដោយផ្លូវរថភ្លើង។
 
ពាក់ព័ន្ធទៅនឹងហេតុការណ៍ រថភ្លើងបើកកៀរបុរស វ័យចំណាស់ ខាងលើនេះ។ គឺលោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត លោកក៏ធ្លាប់បាន ផ្សព្វផ្សាយ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និង វិទ្យុ អោយពលរដ្ឋ និង អ្នកបើកបររថភ្លើង ក្នុងក្រុងប៉ោយប៉ែត បន្ទាយមានជ័យ ម្តងជាពីរដងមកហើយដែល តាមប្រព័ន្ធផ្សព្វផ្សាយ សូមធ្វើយ៉ាងណា មេត្តា បើកបររថភ្លើង យឺតៗ និង ក៏ដូចជា ប្រជាពលរដ្ឋ មុនឆ្លងកាត់ ផ្លូវរថភ្លើង ត្រូវមាន ការប្រុងប្រយ័ត្នជានិច្ច រាល់ពេលរថភ្លើងទៅវិញ ទៅមក មុននិងឆ្លងកាត់។
 
កាលពេលថ្មីៗ លោកក៏បានមានប្រសាសន៍ថា៖ លោកនឹងស្នើរសុំ ទៅក្រសួងសាធារណៈការ សារជាថ្មីម្តងទៀត ធ្វើយ៉ាងណា អោយអ្នក បើកបររថភ្លើង ត្រូបើកបរវបន្ថយល្បឿន ក្នុងក្រុងប៉ោយប៉ែត ដើម្បីបញ្ចៀសអោយបាន នូវ គ្រោះចរាចរណ៍ផ្លូវដែក ដែលកន្លងមករថភ្លើងផ្លូវដែក ក្រុងប៉ោយប៉ែត ក៏ធ្លាប់បាន ប៉ះទង្គិច ជាច្រើនលើកមកហើយដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1274 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8423 នាក់
ខែនេះ :
27976 នាក់
3 ខែនេះ :
61809 នាក់
សរុប :
2512516 នាក់