ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បើកកិច្ចសហប្រតិបត្តិការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ចុះបង្រ្កាបករណីឆបោក
Tue,25 September 2018 (Time 10:29 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1166នាក់)


(បន្ទាយមានជ័យ)ថ្ងៃទី២៤ ខែកញ្ញា  ឆ្នាំ២០១៨ វេលាម៉ោង ១៨ និង ០០នាទី  កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត  បានបើកកិច្ចសហប្រតិបត្តិការស្រាវជ្រាវមុខសញ្ញាឆបោកប្រាក់ ដែលផ្ទេរប្រគល់ប្រាក់តាមរយៈវីងវេរលុយ  និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់  នៅចំណុចភូមិត្រសេកជ្រុំ ឃុំម៉ាឡៃ  ស្រុកម៉ាឡៃ ។
យោងតាមសំណើរបស់លោកឧត្តមសេនីយ៍ត្រី  មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប  ស្តីពីការសុំកិច្ចសហប្រតិបត្តិការរវាងកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប  ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី យូរ៉ា  មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តសៀមរាប ទទួលការងារយុត្តិធម៌  ជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ  ដើម្បីចុះស្រាវជ្រាវរកមុខសញ្ញាឆបោក  ដែលទទួលបានតម្រុយមុខសញ្ញាជនល្មើសស្ថិតនៅក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានអោយដឹងថា ៖ ដោយទទួលបានបទបញ្ជា និងវិធានការពីលោក  ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត  នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១៨ និង ០០នាទី លោកបានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ   សហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប ចុះកិច្ចសហប្រតិបត្តិការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ នៅចំណុចវីងវេរលុយ ស្ថិតនៅភូមិកណ្តាល  ឃុំសំរោង  ស្រុកអូរជ្រៅ  ខេត្តបន្ទាយមានជ័យ(ដែលជាទីតាំងទទួលផ្ទេរប្រាក់ពីជនរងគ្រោះ) ។ តាមរចម្លើយ និងតាមភស្តុតាងក្រដាសវេរលុយ ពីម្ចាស់ទីតាំងវីងវេរលុយ  កម្លាំងជំនាញអាចកំណត់មុខសញ្ញាជនសង្ស័យបានយ៉ាងជាក់លាក់ និងបានបើកកិច្ចសហប្រតិបត្តិការបន្ត  រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ ហ៊ាង ស្រីនាង ភេទ ស្រី អាយុ ២៣ឆ្នាំ មុខរបរ លក់ដូរ បច្ចុប្បន្នរស់នៅភូមិត្រសេកជ្រុំ  ឃុំម៉ាឡៃ  ស្រុកម៉ាឡៃ និងវត្ថុតាងរួមមាន ៖ -ប្រាក់ខ្មែរចំនួន ១.០០០.០០០រៀល -ក្រដាសវីងទទួលលុយ ចំនួន ១.០០០.០០០រៀល (សរុបទឹកប្រាក់ទាំងអស់ចំនួន ២.០០០.០០០រៀល)  -ទូរស័ព្ទដៃ ចំនួន ០២គ្រឿង ។
លោកវរសេនីយ៍ឯក  ម៉ែន ភិរម្យ  បានបន្តថា ៖  បន្ទាប់ពីធ្វើការឃាត់ខ្លួន និងសាកសួរចម្លើយ  ជនសង្ស័យ បានសារភាពថា ៖ ខ្លួនធ្លាប់ជាប់ពន្ធនាគារ ០១លើករួចមកហើយ  ពាក់ព័ន្ធករណីខាងលើខ្លួនពិតជាបានទទួល និងផ្ទេរប្រាក់ពីជនរងគ្រោះពិតប្រាកដមែន ចំនួន ២.០០០ដុល្លាសហរដ្ឋអាមេរិក  តាមរយៈបុរសម្នាក់ដែលមានទំនាក់ទំនងគ្នាតាមទូរស័ព្ទ តែមិនស្គាល់មុខ ។
   លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ថា ៖ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងយោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្តសៀមរាប  ឃើញមានតម្រុយពិរុទ្ធភាពនៃបទល្មើសយ៉ាងជាក់លាក់ ជនសង្ស័យខាងលើ ពិតជាបានប្រព្រឹត្តបទល្មើស ៖  ឆបោក ។ បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត  បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ប្រគល់អោយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
919 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8068 នាក់
ខែនេះ :
27621 នាក់
3 ខែនេះ :
61454 នាក់
សរុប :
2512161 នាក់