សម្ពោធ បើកការដ្ឋាននិងបើកលក់ជាផ្លូវការហើយទៅលើគម្រោងដីពុះល្វែង ទំហំ៧ ហិតារបស់ក្រុមហ៊ុនអចលនទ្រព្យលីហេងគម្រោងតទី៦ចាប់ដៃគូជាមួយក្រុមហ៊ុនសំណង់ផ្ទះល្វែងមានជ័យ
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមហ៊ុន អចលនទ្រព្យ លីហេង គម្រោងទី៦ បានចាប់ដៃគូជាមួយ ក្រុមហ៊ុន សំណង់ផ្ទះល្វែងនិងវិឡាមានជ័យ បានចាប់ផ្តើម សម្ពោធ បើកការដ្ឋាននិងបើកលក់ជាផ្លូវការហើយទៅលើគម្រោងដីពុះល្វែង ទំហំជាង៧ ហិតា នៅចំណុចខាងជើងដីក្រុមហ៊ុនកាស៊ីណូ ផ្កាយ៥ ស្ថិតនៅក្នុងភូមិ ព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
នៅក្នុងគម្រោងដី៧ហិតា នោះតាមក្រុមហ៊ុនបាន បញ្ជាក់ថា៖ ក្រៅពីដីពុះល្វែងសេវានៅក្នុងតំបន់នោះមានដូចជា៖ កាស៉ីណូ វិឡា ខុនដូ ភោជនីយដ្ឋាន ហាងកាហ្វេ និង លំនៅឋានបែបទំនើបទាន់សម័យផងដែរ។
ហើយនៅលើដី ល្វែងមួយល្វែង តំលៃ ចាប់ពី២៩០០០ដុល្លា ទៅ៤៩០០០ដុល្លា ទៅតាមសណ្ឋានភាពដី ជាប់ផ្លូវកែង ជាដើម។
លោកស្រី ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ បានប្រាប់៖ ក្រុមអ្នកសារព័ត៌មាន ថាក្រុហ៊ុនមានដី ចំនួន៧.១ ហិចតា មានដីល្វែងចំនួន ៤៥១ល្វែង រយះពេល២ថ្ងៃមកនេះ បានលក់ជូនអតិ ថិជន បានចំនួន៣០%ហើយ ស្មើនិង១៣៥ល្វែង នៅសល់៧០% ទៀតប៉ុណ្ណោះ ។
លោកស្រីបានបន្តទៀតថា៖ មានតម្លៃចាប់ពី ២៩០០០$ឡើងទៅ ហើយមានសុពលភាព នៅចុងខែកញ្ញានេះ ខាងក្រុមហ៊ុន លីហេង និងឡើងថ្លៃ៥%បន្តទៀត នៅដើមខែ តុលាខាងមុខនេះ។ ហើយគម្រោង របស់លោកស្រី ក្នុង១ល្វែង មានប្រវែង៤.២ .និង ២០មែត្រ- មានផ្លូវបេតុង និងមានប្រព័ន្ធលូ ដែលមានផ្លូវលំ ប្រវែង១០មែត្រ ។
ក្រៅពីដីពុះល្វែងនេះក្រុមហ៊ុនបានទុកដីមួយផ្នែកសំរាប់អភិវឌ្ឍន៍ដោយសហការណ៍ ជាមួយ ក្រុមហ៊ុន សំណង់ផ្ទះល្វេង និង វីឡាមានជ័យ ដើម្បីកាស៉ីណូ វិឡា ខុនដូ ភោជនីយដ្ឋាន ហាងកាហ្វេ និង លំនៅឋានបែបទំនើបទាន់សម័យផងដែរ។បើសិនជាបងប្អូនប្រជាពលរដ្ឋមានចំណាប់អារម្មណ៍ចង់ចង់បានព័ត៌មានលម្អិតសូមទំនាក់ទំនងទូរស័ព្ទលេខ:0977007424./.0967316127 សូមអរគុណ!!!!